ស.ស.យ.ក. ខេត្តកំពង់ចាម សូមគោរពរាយការណ៍សកម្មភាពប្រចាំថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ២០២៣ ដូចខាងក្រោម៖

👉 ស.ស.យ.ក ឃុំតាអុង ស្រុកចំការលើចូលរួមអមដំណើរ លោកជំទាវ អនហេង លក្ខិណា ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ខេត្តកំពង់ចាម នាំយកគ្រឿងឧបភោគបរិភោគ និងថវិកាចុះសួរសុខទុក្ខគ្រួសារដែលមានជីវភាពខ្វះខាតរស់នៅឃុំតាអុង ប្រមាណ ៥០នាក់ និងលំបាកខ្លាំងចំនួន ២គ្រួសារទៀត ផងដែរ ។

 👉ស.ស.យ.ក ស្រុកស្រីសន្ធរ បានចូលរួមវគ្គ បណ្តុះបណ្តាលស្ដីពីការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៣ ក្រោមអធិបតីភាព លោក ចង លីមស៊ឹង អភិបាលរង នៃគណៈអភិបាលស្រុកស្រីសន្ធរ និងលោក ឈឹម ច័ន្ទធឿន ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកំពង់ចាម អ្នកចូលរួមចំនួន៨៦នាក់ នៅបរិវេណវិទ្យាល័យស្រីសន្ធរ។សូមមេត្តាទទួលជ្រាបដ៏ខ្ពង់ខ្ពស់!

ពីខ្ញុំបាទ ហាន កុសល




Powered by Blogger.