ស.ស.យ.ក. ខេត្តកំពង់ចាម សូមគោរពរាយការណ៍សកម្មភាពប្រចាំថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ២០២៣ ដូចខាងក្រោម៖

👉លោក ហេង សាន ប្រធានស.ស.យ.ក ឃុំកោះសូទិន បានដឹកនាំក្រុមការងារយុវជន ស.ស.យ.ក ឃុំចូលរួមអមដណើរលោក ឃុន សុវណ្ណារ៉ា ប្រធាន ស.ស.យ.ក ស្រុកកោះសូទិនចូលរួមក្នុងកម្មវិធីនាំយកថវិការបស់សប្បុរសជននិងថវិការបស់ក្រុមការងារផ្ទាល់ សម្រាប់ជួសជុលកែលម្អរបងវិហារ លាបពណ៌ប៉ោមលើដំបូលវិហារ បង្អួចវិហារនិងចាក់សាបមុខរបងវិហារឥស្លាម ស្ថិតនៅភូមិទី១៣ ឃុំកោះសូទិន ដែលចំណាយថវិកាអស់ចំនួន:២២.១១៣.៧០០៛(ម្ភៃពីរលាន មួយរយដប់បីពាន់ ប្រាំពីររយរៀល។ក្នុងនោះក៏មានការចូលរួមពី សមាជិកក្រុមប្រឹក្សាស្រុក លោកស្រីមេឃុំកោះសូទិន ក្រុមប្រឹក្សាឃុំ ជំនួយការឃុំនិងយុវជនសមាគមនិស្សិតមុស្លឹមកម្ពុជាស្រុកកោះសូទិន ផងដែរ។

👉សហភាពសហព័ន្ធយុវជនកម្ពុជាក្រុងកំពង់ចាម បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខលោកស្រី ឡូញ ផល្លេន សមាជិក ស.ស.យ.ក.ក្រុង កំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន និងបានឧបត្ថម្ភថវិកាចំនួន២០ម៉ឺនរៀល ទឹកត្រចៀកកាំ១យួរ និងទឹកដោះគោ ឆៅ១ឡូ។

👉 ស.ស.យ.ក បានចូលរួមនាំយកថវិកា សមាគមស្មូតវត្តជោតនារាម(គរ) និងថវិកាសប្បុរសជ សរុប ២៥០,០០០៛ ទៅចូលបុណ្យក្រុមគ្រួសារសពលោកតា ម៉ែន ឃីម អាយុ ៨៦ ឆ្នាំដោយរោគាពាធនៅភូមិក្រោយវត្ត ឃុំគរ ស្រុកព្រៃឈរ ។ប្រភព 





សូមមេត្តាទទួលជ្រាបដ៏ខ្ពង់ខ្ពស់!ពីខ្ញុំបាទ ហាន កុសល

Powered by Blogger.