ចាប់ខ្លួនឈ្មោះ ហុក ប៊ុនរ៉េត ដែលតាំងខ្លួន​ជាជំនួយ​ការសម្តេចធិបតី ហ៊ុន ម៉ាណែត

នៅទីបំផុតបុគ្គលឈ្មោះ ហុក ប៊ុនរ៉េត ដែល​តាំង​ខ្លួន​ជាជំនួយការសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ត្រូវបានកម្លាំង​នគបាលនាយកដ្ឋានកណ្តាលសន្តិសុខ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើការឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ។ 

ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបាន​ក្លែងឯក​សារព្រះរាជក្រឹត្យចំនួន០២​ : 

ទី១-ព្រះរាជក្រឹត្យតែងតាំងខ្លួនគេ ជាអគ្គ​នាយ​ករងនៃអគ្គនាយកដ្ឋានធនធានមនុស្ស របស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី០១/០៩/២៣, ទី២-ព្រះរាជក្រឹត្យតែងតាំងខ្លួនគេ ជាជំនួយ​ការសម្ដេចធិបតី នាយករដ្ឋមន្រ្តី នៃព្រះរាជា​ណា​ចក្រកម្ពុជា ចុះថ្ងៃទី០៤/០៩/២៣ និងក្លែង​នាមប័ណ្ណ ជាទីប្រឹក្សាសម្ដេចក្រឡាហោម ស ខេង មានឋានៈស្មើ អនុរដ្ឋលេខាធិការ។

Powered by Blogger.