សូមអនុមោទនា ពិធីបុណ្យឆ្លងកាន់វេនបិណ្ឌទី១ វត្តសិរីមង្គល ឃុំបត់ត្រង់ ស្រុកមង្គលបូរី

 


(បន្ទាយមានជ័យ) ព្រឹកថ្ងៃសៅរ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម អុី ឡុង អ្នកតំណាងរាស្ត្រមណ្ឌល ខេត្តបន្ទាយមានជ័យ និងលោកជំទាវ សម្បត្តិ រ៉ាម្នី អុី ឡុង លោកជំទាវមហាឧបាសិកាពុទ្ធសាសនូបន្ថម្ភ សុង ផល្លីន សួន បវរ បានអញ្ជើញចូលរួមពិធីបុណ្យឆ្លងកាន់វេនបិណ្ឌទី១ សម្រាប់ជួយទ្រទ្រង់ និងឧបត្ថម្ភគាំទ្រដល់ព្រះភិក្ខុសង្ឃ ដែលគង់ចាំព្រះវស្សាក្នុងព័ទ្ធសីមា វត្តសិរីមង្គល ឃុំបត់ត្រង់ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

ឯកឧត្តម អុី ឡុង បានមានប្រសាសន៍លើកឡើងថា៖ ក្នុងពិធីនេះប្រជាពុទ្ធបរិស័ទខ្មែរយើង បានបូជាទាន ធូប ផ្កាភ្ញី  ចំពោះព្រះរតនត្រ័យ សមាទានសីល ធ្វើកិច្ចនមស្ការបង្សុកូល រាប់បាត្រ ព្រមទាំងបាននាំយកបច្ច័យ តេយ្យទានគ្រឿងឧបភោគ បរិភោគ ភេសជ្ជៈ ផ្លែឈើ បាយសម្ល នំចំណី ជាច្រើនមុខ វេប្រគេនដល់ព្រះសង្ឃ ដើម្បីឧទ្ទិសនៅផល្លានិសង្ឃ ជូនទៅដល់វិញ្ញាណក្ខន្ធ មានមាតា បិតា ជីដូន ជីតាបុព្វការីជនទាំង ៧សន្ដាន។

ឯកឧត្តម អ្នកតំណាងរាស្ត្រ មណ្ឌល ខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា៖ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣នេះ គឺជាថ្ងៃបុណ្យឆ្លងកាន់វេនបិណ្ឌទី២ នៃពិធីបុណ្យភ្ជុំបិណ្ឌដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរ ដែលមានតាំងពីយូឡុងណាស់មកហើយ នេះជាពេលវេលាមួយដែលបងប្អូនប្រជាពុទ្ធបរិស័ទមានឱកាសក្នុងការធ្វើបុណ្យ ធ្វើទានសន្សំកុសល និងជាការជួបជុំញាតិមិត្តបងប្អូនទីជិតទីឆ្ងាយ ជាពិសេសនៅតាមទីវត្តអារាមនានា។

គួរបញ្ជាក់ថា៖“ភ្ជុំបិណ្ឌ គឺជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។ ពិធីនេះ មានរយៈពេល ១៥ថ្ងៃ ដោយចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ដែលជាថ្ងៃបុណ្យភ្ជុំបិណ្ឌ”។​ ក្នុងរយៈពេល១៥ថ្ងៃនៃពិធីបុណ្យសាសនានេះ​ ពុទ្ធបរិសទ័ជិតឆ្ងាយចំណុះជេីងវត្ត​តែងតែធ្វេីចង្ហាន់វេរប្រគេនព្រះសង្ឃជាប្រចាំ​ ដោយគណកម្មការវត្តឬ​ភូមិបានមូលមតិគ្នាបែងចែកជាវេនដេីម្បីផ្គត់ផ្គង់ចង្ហាន់ព្រះសង្ឃ​រហូតចប់ពិធីបុណ្យភ្ជុំបិណ្ឌ៕















Powered by Blogger.