អនុមោទនា ពិធីសូត្រមន្តចម្រើនព្រះបរិត្ត ក្នុងឱកាសកាន់វេនបិណ្ឌទី២ នៅវត្តទួលលក្ខរស្មីមានជ័យ(ហៅវត្តទួលពង្រ) សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត



(បន្ទាយមានជ័យ) ឯកឧត្តម សុវណ្ណ សុភា សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានទីប្រឹក្សាកិត្តិយសសមាគមថ្នាលយុវជនកម្ពុជា និងលោកជំទាវ លោក ដុំ វណ្ណឌី អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្ត និងជាប្រធានកិត្តិយស

សមាគមថ្នាលយុវជនកម្ពុជា និងលោកស្រី លោក អង្គ វណ្ណ និងលោក ថោង ផលរិទ្ធិ អាជីវករ រួមជាមួយក្រុមថ្នាលយុវជនកម្ពុជា(ស.ថ.យ.ក) ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយ បានអញ្ជើញចូលរួមកាន់វេនបិណ្ឌទី២ សម្រាប់ជួយទ្រទ្រង់ និងឧបត្ថម្ភគាំទ្រដល់ព្រះភិក្ខុសង្ឃ ដែលគង់ចាំព្រះវស្សាក្នុងព័ទ្ធសីមា នៅវត្តទួលលក្ខរស្មីមានជ័យ(ហៅវត្តទួលពង្រ) សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត នៅរសៀលថ្ងៃសៅរ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០២៣។

ក្នុងពិធីបុណ្យនេះឯកឧត្តម និងលោកជំទាវ លោក លោកស្រី និងប្រជាពុទ្ធបរិស័ទជិតឆ្ងាយ ក៏បានស្តាប់ពិធីចម្រើនព្រះបរិត្ត របស់ព្រះសង្ឃ​តាមទំនៀមទំលាប់នៃពិធីកាន់បិណ្ឌ។

សម្រាប់បច្ច័យដែលវាប្រគេនព្រះសង្ឃក្នុងឱកាសកាន់វេនបិណ្ឌទី២ នៅវត្តទួលលក្ខរស្មីមានជ័យ នាពេលនោះសរុបទាំងអស់(ខ្មែរ ដុល្លារ) ៤,០០០,០០០រៀល។

























Powered by Blogger.