សមាជិកក្រុមគ្រូពេទ្យ នៃកងទ័ពរំដោះប្រជាជនចិនមកដល់កម្ពុជាត្រៀមចូលរួមលំហាត់សមយុទ្ធសុខាភិបាល "ទេវតាសន្តិភាព- ឆ្នាំ២០២៣

 ភ្នំពេញ៖ ថ្ងៃទី១៤ ខែកញ្ញា រាជធានីភ្នំពេញប្រទេសកម្ពុជា នៅវេលាម៉ោង ១០ និង ១៥ នាទីព្រឹក ម៉ោងក្នុងស្រុក សមាជិកក្រុមគ្រូពេទ្យ ”ទេវតាសន្តិភាព” នៃកងទ័ពរំដោះប្រជាជនចិនចំនួន ១២៦ នាក់ បានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញក្នុងប្រទេសកម្ពុជា ហើយពួកគេនឹងរៀបចំលំហាត់សមយុទ្ធសុខាភិបាល "ទេវតាសន្តិភាព-ឆ្នាំ២០២៣" រួមគ្នា រយៈពេល ១៣ ថ្ងៃជាមួយអង្គភាពសេវាសុខាភិបាលនៃកងយោធពលខេមរភូមិន្ទកម្ពុជា និងផ្តល់ជូននាយទាហាន និងប្រជាជនកម្ពុជានូវការពិនិត្យជំងឺ និងសេវាព្យាបាលផ្សេងៗទៀត។

ក្រុមគ្រូពេទ្យនេះមានសមាសភាពជាចម្បងមកពីសាកលវិទ្យាល័យវេជ្ជសាស្ត្រយោធាកងទ័ពអាកាសកងទ័ពរំដោះប្រជាជនចិន និងមន្ទីរពេទ្យកងទ័ពអាកាសតំបន់ប្រយុទ្ធភាគខាងលិច។ ត្រូវបានដឹកជញ្ជូនពីចម្ងាយទៅកាន់ទីក្រុងភ្នំពេញ ប្រទេសកម្ពុជា តាមរយៈយន្តហោះដឹកជញ្ជូនកងទ័ពអាកាសចិនខ្នាតធំ Y-20 ចំនួន 12 ជើង។ តំណាងទីបញ្ជាការកងយោធពលខេមរភូមិន្ទ អនុព័ន្ធយោធានៃស្ថាន ទូតចិនប្រចាំកម្ពុជា ក្រុមអ្នកជំនាញយោធាចិនជួយកម្ពុជា បានមានវត្ត មានក្នុងពិធីទទួលស្វាគមន៍នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញផងដែរ។
យោងតាមផែនការ ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ២១ ខែកញ្ញា សកម្មភាពសមយុទ្ធសុខាភិបាលរួមគ្នារវាងកងទ័ពចិន និងកម្ពុជា នឹងប្រព្រឹត្ត ទៅក្រោមប្រធានបទ ប្រតិបត្តិការ សង្គ្រោះសុខាភិបាលមនុស្សធម៌អន្តរជាតិរួមគ្នា នៅតំបន់គ្រោះ មហន្តរាយខ្យល់ព្យុះ និង ទឹកជំនន់ធ្ងន់ធ្ងរ” ហើយនឹងធ្វើឡើងនៅបញ្ជា ការដ្ឋានទ័ពពិសេសកងទ័ពជើង គោក ដោយមាននាយទាហាន និងពលទាហានសរុបជាង ៧០០នាក់ មកពីកងទ័ពកម្ពុជា និងកងទ័ពចិន ចូលរួម។ លំហាត់សមយុទ្ធនេះរួមមាន ដូចជា បញ្ជាការផ្នែកវេជ្ជសាស្រ្តរួម ការបញ្ជូនកម្លាំងរួម ការដាក់ពង្រាយរួមគ្នា និងការជួយ សង្គ្រោះនៅនឹងកន្លែង និងមានរៀបចំខ្លឹមសារបណ្តុះបណ្តាលដូចជា ការព្យាបាលជនរងគ្រោះច្រើន ការដឹកជញ្ជូនអ្នករងគ្រោះធ្ងន់ធ្ងរតាមផ្លូវអាកាស និងការគ្រប់ គ្រងបង្ការជំងឺឆ្លងតំបន់ត្រូពិចជាដើម ដើម្បីបង្កើនសមត្ថភាពកិច្ច សហការប្រតិបត្តិការសុខាភិបាលរវាងកងទ័ពនៃប្រទេសទាំងពីរ។
ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៣ ខែកញ្ញា ក្រុមគ្រូពេទ្យ "ទេវតាសន្តិភាព" នៃកងទ័ពចិន នឹងអនុវត្តសកម្មភាពផ្ដល់សេវាព្យាបាលនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ក្នុងពេលជាមួយគ្នា នៅមន្ទីរពេទ្យព្រះកេតុមាលា និង មន្ទីរពេទ្យយោធាភូមិភាគទី៤ ដោយចាត់ បញ្ជូនគ្រូពេទ្យ ឯកទេសចំនួន ៣១ផ្នែក រួមមានឆ្អឹង ប្រព័ន្ធរំលាយអាហារ ផ្លូវដង្ហើម មាត់ធ្មេញ វេជ្ជសាស្ត្រឱសថបុរាណចិន បេះដូងនិងសរសៃឈាម សរសៃ ប្រសាទជាដើម ដើម្បីផ្ដល់សេវាផ្សេងៗដូចជាពិនិត្យព្យាបាល វះកាត់ បាឋកថាជំនាញ ការអប់រំសុខភាព និងការការពារជំងឺជាដើម និងការផ្ដល់ថ្នាំព្យាបាលផងដែរ ជូនកងទ័ព គ្រួសារកងទ័ព ព្រមទាំងប្រជាជនទូទៅ។
   បើតាមអ្នកទទួលបន្ទុកការិយា
ល័យសុខាភិបាល នៃនាយកដ្ឋានភស្តុភារនៃគណៈកម្មាធិការយោធ ភូមិភាគមជ្ឈិមចិនបានឱ្យដឹងថា ព្រឹត្តិការណ៍នេះគឺជាសមយុទ្ធរួមគ្នាលើកដំបូងក្នុងប្រវត្តិសាស្ត្រនៃអង្គភាពសុខាភិបាលនៃកងទ័ពចិន និងកម្ពុជា ហើយក៏ជាលើកទីមួយផងដែរ ដែលសមាជិកទាំងអស់នៃកងកម្លាំងពេទ្យដឹកជញ្ជូនតាមផ្លូវ អាកាសរបស់យោធាចិនបានចេញ ទៅក្រៅប្រទេសដើម្បីចូលរួមក្នុងសមយុទ្ធ។ គោលបំណងគឺដើម្បីពង្រឹង និងអភិវឌ្ឍភាពទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិន និងកម្ពុជា ពង្រីកទំនាក់ទំនងរវាងយោធានៃប្រទេសទាំងពីរ ធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងវិស័យវេជ្ជសាស្ត្រ និងសុខាភិបាលរវាងយោធាចិន និងកម្ពុជា ព្រមទាំងពង្រឹងចំណងមិត្តភាពជាប្រពៃណីរវាងចិន និងកម្ពុជា៕





Powered by Blogger.