មន្ទីរព័ត៌មាន ខេត្តកំពតសេចក្តីជូនដំណឹង
មន្ទីរព័ត៌មានខេត្តកំពត សូមជម្រាបជូនដំណឹងដល់សាធារណជនមេត្តាជ្រាបថា នៅថ្ងៃទី២១ ខែកញ្ញឆ្នាំ២០២៣ វេលាម៉ោង ៣:០០នាទីរសៀល ទំព័រហ្វេសប៊ុកផេកផ្លូវការ របស់ មន្ទីរព័ត៌មានខេត្តកំពត ដែលមានឈ្មោះថា “ទូរទស្សន៍ខេត្តកំពត-Kampot Television» និងទំព័រហ្វេសបុក “មន្ទីរព័ត៌មានខេត្ត កំពត-វិទ្យុជាតិ ៩មករា ត្រូវបានជនអនាមិក (Hacker) លួចយកទៅគ្រប់គ្រងបានសម្រេច។ ដូច្នេះ រាល់ការបង្ហោះមិនត្រឹមត្រូវនៅក្នុង ហ្វេសប៊ុកផេកខាងលើ មន្ទីរព័ត៌មានខេត្តកំពត សូមបដិសេធ និងមិនទទួល ខុសត្រូវនោះទេ។ ក្រុមការងារបច្ចេកទេសរបស់មន្ទីរ កំពុងសហការជាមួយមន្ត្រីជំនាញ ដើម្បីដោស្រាយបញ្ហា នេះ។ ប្រសិន បុគ្គលណាយកទៅប្រើប្រាស់ក្នុងផ្លូវមិនល្អ បង្ហោះរូបភាពមិនសមរម្យ ឬព័ត៌មានមិនពិត ត្រូវទទួល ខុសត្រូវ ចំពោះមុខច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ សូម សាធារណជន មេត្តាជ្រាបជាព័ត៌មាន។
ថៃ្ងព្រហស្បតិ៍ ៧ កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
កំពត, ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣
Post a Comment