លោកវរសេនីយ៍ត្រី រុន ខៀវណាន់ ប្រគល់ថវិកា និងសម្ភារៈជូនដល់ក្រុមគ្រួសារសព១២ កញ្ញា ២០២៣

ភ្នំពេញ ៖ ព្រឹកនេះលោកវរសេនីយ៍ឯក ឆេង សារ៉េត ស្នងការរង និងលោកវរសេនីយ៍ឯក ហ៊ុន សុជាតិ ស្នងការរង ជាតំណាងលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បាននាំយកសារលិខិតរំលែកទុក្ខ និងថវិកា ចំនួន ៣លានរៀល អង្ករ ទឹកបរិសុទ្ធ ទឹកក្រូច ជាអំណោយខ្ញុំ និងក្រុមគ្រួសារ ចូលរួមរំលែកមរណទុក្ខក្រុមគ្រួសារសពលោកវរសេនីយ៍ត្រី រុន ខៀវណាន់ មន្ត្រីចូលនិវត្តន៍ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង នៅភូមិតាចេក សង្កាត់បឹងធំ ខណ្ឌកំបូល។

យើងខ្ញុំសូមចូលរួមមរណទុក្ខដ៏ក្រៀមក្រំនេះជាមួយក្រុមគ្រួសារនៃសពលោកវរសេនីយ៍ត្រី រុន ខៀវណាន់ ដោយក្តីស្រណោះអាឡោះអាល័យជាទីបំផុត និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់លោកវរសេនីយ៍ត្រី រុន ខៀនណាន់ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕




Powered by Blogger.