ព័ត៌មានបឋម សូមគោរពជូន ដែនជម្រក(ព្រៃកោងកាង)ដែលស្ថិតនៅ ស្រុកដំណាក់ចង្អើរ ខេត្តកែប កំពុងតែក្លាយជាប្រធានបទក្តៅ វគ្គ១

 


ផ្សាយចេញនៅថ្ងៃទី០៣ខែកញ្ញា ឆ្នាំ២០២៦

សេចក្តីរាយការណ៍បឋម សូមជម្រាបជូន ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងស្ថាប័នពាក់ព័ន្ធ  ជ្រាបជាពិសេស ឯកឧត្តមអភិបាលនៃគណ:អភិបាលខេត្តកែប ក្នុងនាម គណ:មេបញ្ជាការឯកភាពខេត្ត គ្រប់គ្រងសម្បត្តិរដ្ឋ ជាទីគោរព។
ក្រុមការងារអង្គភាពសារព័ត៌មានយើង បានទទួលប្រភពក្នុងករណីការរំលោភបំពាន  សម្បត្តិធនធានធម្មជាតិ(ព្រៃកោងកាង) ដែលជាដែនជម្រកត្រីពងកូន ទីតាំងខាងលើនេះ ស្ថិតនៅក្នុង (ចំណុចអូរកញ្ឆែត) ភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប យកមកធ្វើជាសម្បត្តិឯកជន យ៉ាងគឃ្លឺន ធ្វើការហំព័ទក្រវ៉ាត់ព្រំ ដោយមិនញញើតច្បាប់សូម្បីតែបន្តិច។
យោងតាមឯកសារបែកធ្លាយ ដែលអង្គភាពសារព័ត៌មានយើងដីជិត១០០ហិចតា បានក្លាយជាដីម្ចាស់កម្មសិទ្ធិប្លង់រឹង របស់បុគ្គលដែលមានប្រាក់មានអំណាច កំពុងក្លាយជាប្រធានបទក្តៅ ទៅលើបណ្តាញទំនាក់ទំនងសង្គម  តើការចេញប្លង់កម្មសិទ្ធិ ឯកជន គ្របលើដីសម្បត្តិរដ្ឋ​ ធនធានធម្មជាតិ(ព្រៃកោងកាង) ដែលមានទីតាំងខាងលើ តើអ្នកណាជាអ្នកទទួលខុសត្រូវ  
អង្គភាពសារព័ត៌មានយើងមិណអាចសូមការបំភ្លឺពីសំណាក់លោកប្រធាន
មន្ទីររៀបចំដែនដីនគរូបនីយកម្មនិង សំណង់ខេត្តកែប
បានទេ ដោយសារមិនមានលេខទូរស័ព្ទទំនាក់ទំនង​ តែទោអបីយ៉ាងណាក្តី
សេចក្តីរាយការណ៍បឋម សូមជម្រាបជូន ថ្នាក់ដឹកនាំ
គ្រប់ជាន់ថ្នាក់ និងស្ថាប័នពាក់ព័ន្ធ គឺជាសារសំខាន់ និងបំពេញកិច្ច ក្នុងនាមជាអ្នកសារព័ត៌មាន ។
   
អង្គភាពសារព័ត៌មានយើងស្នើសុំ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណ:
អភិបាលខេត្តកែបសូមមេត្តា ចាត់មន្ត្រីជំនាញ មន្ត្រីនិងស្ថាប័នពាក់ព័ន្ធចុះត្រួតពិនិត្យ ដោយក្តីអនិគ្រោះ ។
អង្គភាពសារព័ត៌មានយើងស្នើសុំដល់ឯកឧត្តម សាយ សំអាល រដ្ឋមន្ត្រីក្រសួង រៀបចំដែនដីនគរូបនីយកម្មនិង សំណង់ សូមមេត្តា ចាត់មន្ត្រីជំនាញចុះ ស៊ើបអង្កេត ក្នុងករណីខាងលើដោយក្តីអនុគ្រោះ ។
អង្គភាពសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនា ផ្សព្វផ្សាយព័ត៌មានតាមវិជ្ជាជីវៈនិងក្រុមសីលធម៌ មិនមែនញុះញង់ធ្វើឲ្យមានការរើសអើង និងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នក
សារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ









Powered by Blogger.