បុរសម្នាក់សង្ស័យស្រវឹងស្រាបើកបើករថយន្ត Ford Raptorមួយគ្រឿងពាក់ស្លាកលេខកម្ពុជា
រាជធានីភ្នំពេញ÷បុរសម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តបុករះរួចព្យាយាមរត់គេចទៅផ្ទះសំណាក់មួយកន្លែងតែត្រូវបងប្អូនប្រជាពលរដ្ឋឃាត់បានយកមកវិញស្រាប់តែបោះពាក្យថាខណ្ឌពោសែនជ័យហៅអ្នកណាក៏បានខ្លួនមិនខ្លាច ។
បុរសម្នាក់សង្ស័យស្រវឹងស្រាបើកបើករថយន្ត Ford Raptorមួយគ្រឿងពាក់ស្លាកលេខកម្ពុជា ROATH09បង្ករគ្រោះថ្នាក់ចរាចរណ៍បុករះថូផ្ការនិងម៉ូតូឃ្លីកមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1IO-0665ចតស្ងៀមនៅមុខផ្ទះបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ រួចព្យាយាមបើករត់ចេញពីកន្លែងកើតហេតុ ត្រូវបានបងប្អូនប្រជាពលរដ្ឋនាំគ្នាដេញតាមឃាត់ជាប់
បង្កឲ្យមានការភ្ញាក់ផ្អើលនៅតាមបណ្ដោយផ្លូវបេតុងក្រោយវត្តអង្គតាមិញ ដែលស្ថិតនៅក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។នៅរវេលាម៉ោង ៩ យប់ថ្ងៃទី ៣១ ខែសីហាឆ្នាំ ២០២៦។
ក្រោយកើតហេតុភាគីទាំងពីរបានធ្វើការសម្របសម្រួលគ្នាតែមិនត្រូវ ទើបសមត្ថកិច្ចមូលដ្ឋាននិងជំនាញបាននាំអ្នកបើកបរនិងរថយន្តទាំងម៉ូតូមកអធិការដ្ឋាននគរបាលខណ្ឌពោធិសែនជ័យ ដើម្បីធ្វើការដោះស្រាយគ្នាបន្ត៕








Post a Comment