សេចក្តីរាយការណ៍បឋម ជូនលោកស្នងការនគរបាលខេត្ត រតនគិរី នៅទីតាំង ល្បែងស៊ីសងខុសច្បាប់ទ្រង់ទ្រាយធំ ឈរជើងលេងយ៉ាងគគ្រឹកគគ្រេងនៅចន្លោះស្រុកអូរជុំ និងស្រុកបរកែវ
ផ្សាយចេញនៅថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០២៦
ខេត្ត រតនគិរី : បន្ទាប់ពីមានសេចក្តីរាយការណ៍ ពីសំណាក់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ផ្តល់ព័ត៌មាន ទីតាំង ល្បែងស៊ី
សងខុសច្បាប់ទ្រង់ទ្រាយធំ គឺស្ថិតនៅត្រង់ចំណុចចន្លោះព្រំប្រទល់ស្រុកអូរជុំ និងស្រុកបរកែវ ក្នុងភូមិថ្មី ឃុំទីងចាក់ ស្រុកបរកែវ ខេត្តរតនគិរី។
ក្រុមអ្នកញៀនល្បែងបានយករថយន្តទៅចតលាក់ទុកក្នុងព្រៃកៅស៊ូ ចំណែកឯសង្វៀនជល់មាន់គឺត្រូវបានរៀបចំឡើង
នៅក្នុងព្រៃចន្ទីក្បែរនោះផ្ទាល់តែម្តង ទីតាំង ប្រមូលផ្តុំល្បែងស៊ីសងច្រើនប្រភេទដូចជា ជល់មាន់ អាប៉ោង និងយូគី ជាដើម។
អង្គភាពអ្នកសារព័ត៌មានយើង ស្នើសុំ ដល់លោក ឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការនគរបាលខេត្ត រតនគិរី សូមមេត្តា ចាត់មន្ត្រីជំនាញ ចុះត្រួតពិនិត្យផងទាន។ អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងផ្សាព្វផ្សាយព័ត៌មាន មិនមានចេតនាញុះញង់ឱ្យមានការរើសអើង ការផ្សព្វផ្សាយព័ត៌មានទៅលើ បណ្តាញទំនាក់ទំនងសង្គម ជាសាធារណ: ដើម្បីជម្រាបជូន ដល់ប្រមុខថ្នាក់ដឹកនាំជ្រាបជាព័ត៌មាននិងសូមរង់ចាំការឆ្លើយ បំភ្លឺគ្រប់ស្ថាប័ន
ពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ






Post a Comment