រោងចក្រផលិតបារី(Future Inteertional Tobacco (Cambodia)Ltd. តើផលិតបារីម៉ាកអ្វី និងបង់ពន្ធស្របច្បាប់ដែលឬទេ?វគ្គ១
ខេត្តកណ្ដាល ÷រោងចក្រផលិតបារីមួយកន្លែងដែលមានឈ្មោះថា(Future Inteertional Tobacco (Cambodia)Ltd. ស្ថិតនៅក្នុងភូមិសាំងដំរី ឃុំឆក់ឈើនាង ស្រុកអង្គស្នួល
ខេត្តកណ្ដាលកំពុងទាក់ ទាញចំណាប់អារម្មណ៍ ប្រជាពលរដ្ឋប្រចាំតំបន់គួរអោយគត់សម្គាល់
ស្លាកយីហោ ដែលបានលើក បញ្ជាក់ ថាជារោងចក្រ បន្ទាប់ពីអង្គភាពសារព័ត៌មានជាច្រើន បានផ្សព្វផ្សាយជាសាធារណៈនិង
សូមឱ្យអាជ្ញាធរ
និងមន្ត្រីពាក់ព័ន្ធមានការត្រួតពិនិត្យខណៈដែលមិនទាន់មានស្លាកយីហោរបស់ក្រុមហ៊ុន
និងមានការស្រាវជ្រាវអំពីសកម្មភាពនៃអាជីវកម្មរបស់ក្រុមហ៊ុនមួយនេះ។
នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥
ប្រភពព័ត៌មាននៅតែបន្តឲ្យផ្ដល់ព័ត៌មានបន្ថែមទៀតថា ក្រុមហ៊ុនផលិតបារីនេះត្រូវបានលើកស្លាកយីហោដែលមានឈ្មោះថា
(Future Inteertional Tobacco
(Cambodia)Ltd.ដើម្បីឲ្យសាធារណៈជនដឹងថាទីតាំងនេះជាកន្លែងនេះគឺជារោងចក្រផលិតបារី។
ក្រុមហ៊ុនផលិតបារី (Future Inteertional Tobacco (Cambodia)Ltd. មួយកន្លែងដែលស្ថិតនៅ
ទីតាំងខាងលើ កំពុងបង្កផលប៉ះពាល់ទៅលើប្រជាពលរដ្ឋរស់នៅក្នុងតំបន់ ពាក់ព័ន្ធទៅនិង
រឿងសុខ ភាព សុវត្តិភាពក្នុងការរសើនៅ របស់ប្រជាពលរដ្ឋ។
បើយោងតាមច្បាប់ដែលបានកំណត់ឲ្យពាណិជ្ជករដែលជាមកចាស់អាជីវកម្ម
ម្ចាស់ពាណិជ្ជកម្ម ដែលជាកម្មសិទ្ធិកររបស់ក្រុមហ៊ុននីមួយៗ មុននឹងមានការវិនិយោគលើការផលិតទាក់ទងបច្ចេកទេសនៃសារធាតុញៀនដូចជាបារីនាដើមក៏គួរត្រូវអនុវត្តទៅតាមច្បាប់មួយចំនួនទៀតដូចជា:
ទី១ :
រោងចក្រផលិតបារីត្រូវមានការសុំច្បាប់ពីក្រសួងពាណិជ្ជកម្មត្រូវបានចុះបញ្ជីការយ៉ាងត្រឹមត្រូវក្នុងការកំណត់ម៉ាក
ឈ្មោះក្រុមហ៊ុន ឬប្រភេទនាមករណ៍អោយច្បាស់លាស់
ដើម្បីបង់ពន្ធជូនរដ្ឋទៅតាមប្រភេទអាជីវកម្មខ្នាតតូច ខ្នាតមធ្យម ខ្នាតធំជាដើម ។
ទី២ :
ក្រុមហ៊ុនផលិតបុរីដែលមានទីកន្លែងសម្រាប់ផលិតចេញត្រូវតែអនុវត្តទៅតាមច្បាប់ដោយមានឈ្មោះក្នុងការកំណត់ម៉ាកខ្លួនឯងឱ្យបានច្បាស់
ក្នុងករណីប្រសិនបើមានការទិញឈ្មោះពីបណ្ដាក្រុមហ៊ុនក្នុងស្រុកឬក្រុមហ៊ុនអន្តរជាតិណាមួយក៏ត្រូវតែបង្ហាញអំពីការចុះឈ្មោះនោះឲ្យបានដឹងឮផងដែរ។
-ទី៣ :ក្រុមហ៊ុនផលិតបារី
ត្រូវចូលរួមក្នុងការបង់ពន្ធជូនរដ្ឋជាចាំបាច់
និងឱ្យមានភាពស្មើគ្នាចំពោះមុខច្បាប់នៃអាជីវកម្មដូចគ្នា ឬប្រហាក់ប្រហែលគ្នា។
-ទី៤ :
ក្រៅតែពីក្រសួងពាណិជ្ជកម្ម ក្រុមហ៊ុនផលិតបារីក៏ត្រូវតែមានការសុំច្បាប់អនុញ្ញាតចេញពីក្រសួងពាក់ព័ន្ធមានដូចជា
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
ក្រសួងបរិស្ថាន
អាជ្ញាធរថ្នាំជក់នៃក្រសួងសុខាភិបាល
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ដន៍ និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ
ជាដើម។
-ទី៥
:ក្រុមហ៊ុនផលិតបារីក៏នឹងត្រូវអនុវត្តគោលការណ៍នៃច្បាប់របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ
ដែលតម្រូវឲ្យបុគ្គលិកកម្មករនិយោជិតបម្រើក្នុងរោងចក្រត្រូវបំពេញកាតព្វកិច្ចក្នុងពេលវេលាក្នុងម៉ោងធ្វើការឲ្យបានត្រឹមត្រូវ
និងត្រូវអនុវត្តគោលការណ៍មួយចំនួនពាក់ព័ន្ធទៅនឹងការបិទសិទ្ធិសេរីភាពមិនឱ្យបុគ្គលិកកម្មករនិយោជិតចេញមកក្រៅដែលផ្ទុយពីច្បាប់បានកំណត់និងចែងច្បាស់ក្នុងវិស័យការងារ។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករ
ក្រសួងឧស្សាហកម្ម និងស្ថាប័នពាក់ព័ន្ធ
និងមន្ត្រីជំនាញនាយកដ្ឋាន(ក.ប.ប)គួរតែអនុវត្តន៍ច្បាប់ដែលបានចែង
នៅក្នុងព្រះរាជណាចក្រកម្ពុជា ក្នុងការត្រួតពិនិត្យកាតព្វកិច្ចផលិតផលខុសច្បាប់
ផលិតផលក្លែងក្លាយ ដើម្បីបញ្ជាក់ពីសមត្ថភាព នៃស្ថាប័ន ដែលបានចែង និងប្រកាសជាសាធារណ:
តែអ្វីដែលអង្គភាពសារព័ត៌មានយើង ចង់បើកបង្ហាញនោះ គឺក្លិនរបស់ថ្នាំ
រួមនិងសារធាតុញៀនមួយចំនួន ដែលជាមូលហេតុ ធ្វើអោយប៉ះពាល់ដល់សុខភាព
និងកើតជំងឺមហាជាច្រើនគ្រប់ប្រភេទដែលកន្លងមកអង្គភាពអ្នកសារព័ត៌មាន
ជាច្រើនបានចុះផ្សាយជាបន្តបន្ទាប់ ពីមួយទៅមួយក្នុងការជំរុញឲ្យមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ
និងស្ថាប័នពាក់ព័ន្ធជួយឆ្លើយបំភ្លឺ ចំពោះទីតាំងរបស់ក្រុមហ៊ុនខាងលើ
ដោយមិនទាន់មានស្លាកយីហោត្រឹមត្រូវ គឺជាកន្លែងផលិតបារីខុសច្បាប់
បង្កើនផលិតសារធាតុញៀន និងផលិតស្លាកយីហោ ផ្សេងៗជាច្រើនបើយោងទៅតាមច្បាប់ដែលបានចែងនៅក្នុងក្រសួងពាណិជ្ជកម្មត្រូវបានកំណត់ម៉ាក
ចំនួនផលិតផល
និងឈ្មោះក្រុមហ៊ុនទៅតាមការផ្ដល់ជូនមានចំនួនកំណត់ជាក់លាក់នៃក្រុមហ៊ុនខ្នាតតូច មធ្យម
និងខ្នាតធំ
និងចាំបាច់ត្រូវតែផ្ដល់ជូនទៅតាមចំនួនដែលបានសុំពីម្ចាស់សហគ្រាសឬម្ចាស់ក្រុមហ៊ុនដើម្បីអនុវត្តចេញដោយក្រសួងពាណិជ្ជកម្ម។
ផ្អែកតាមច្បាប់ដែលបានកំណត់ដោយនាយកដ្ឋានពន្ធដាររបស់ក្រសួងសេដ្ឋកិច្ច
និងហិរញ្ញវត្ថុដែលបានផ្ដល់ជូននូវតម្លៃ
និងផលិតផលបានកំណត់ត្រូវតែការបង់ពន្ធទៅតាមម៉ាកនីមួយៗ
ដែលត្រូវបានចុះបញ្ជីក្រោមស្លាកយីហោរ ឬប្រភេទផលិតផល។
ទាក់ទងចំពោះការផលិតទៅនឹងវត្ថុធាតុដើមទៅតាមស្តង់ដា
និងបទដ្ឋានក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
ក៏បានកំណត់នូវមុខរបររបស់ម្ចាស់សហគ្រាសឬក្រុមហ៊ុនដែលមានទំហំនៃមូលធនដែលបានកំណត់ដោយច្បាប់
ត្រូវបានចែងក្នុងមូលដ្ឋាននៃច្បាប់
និងធ្វើការផលិតនូវផលិតផលទាំងអស់ឲ្យស្របតាមស្តង់ដា នៃព្រះរាជាណាចក្រកម្ពុជា និងស្របតាមគោលការណ៍មួយចំនួននៃស្តង់ដាអន្តរជាតិ។
អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់
កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំដែលហៅកាត់ថា
(ក.ប.ប)អគ្គនាយកដ្ឋានគយនិងរដ្ឋាករ និងស្ថាប័នក្រសួងពាក់ព័ន្ធនានា
សូមអនុវត្តតាមមូលដ្ឋានគ្រិះនៃច្បាប់ ដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើង
ស្នើសុំដល់ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល
និងជាគណៈមេបញ្ជាការឯកភាពខេត្ត សូមមេត្តាចាត់មន្ត្រីជំនាញ ចុះអធិការកិច្ច
ដោយក្តីអនុគ្រោះ ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ
👉https://t.me/+H0S010ecMsIxNjE1
👉https://t.me/chrtvonline
👉@nakreach789 បារមីនាគខ្មៅ
👉 ទំនាក់ទំនងផ្សាយ ពាណិជ្ជកម្ម តេឡេក្រាម 0766493660
👉ទំនាក់ទំនង ប្រឹក្សាយោបល់ តាមរយៈតេឡេក្រាម 0719022227សូមអរគុណ។








Post a Comment