សមត្ថកិច្ច ប្រតិបត្តិការឆ្មក់បង្រ្កាបទីតាំងអនឡាញមួយកន្លែង ឃាត់ខ្លួនជនបរទេសជាច្រើននាក់ ដែលពួនសំងំ ប្រព្រឹត្តបទល្មើសអនឡាញខុសច្បាប់ នៅក្រុងប៉ោយប៉ែត

 


ផ្សាយចេញនៅថ្ងៃទី២៨ខែឧសភាឆ្នាំ២០២៥


ក្រុងប៉ោយប៉ែត៖ តាមបណ្តាញសារព័ត៌មានច្បាប់ការមួយ បានអោយដឹងថា សមត្ថកិច្ចធ្វើការឆ្មក់បង្ក្រាប និងឃាត់ខ្លួនជនបរទេសជាច្រើននាក់ នៅទីតាំង ប្រព្រឹត្តបទល្មើសតាមប្រព័ន្ធអនឡាញខុសច្បាប់មួយកន្លែង ស្ថិតនៅក្រុងប៉ោយប៉ែត ក្នុងបុរីមួយកន្លែង ជាប់ផែស្ងួត PVN ក្នុងសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។


បើតាមរូបភាពទិដ្ឋភាព នៅនឹងទីតាំងបង្រ្កាបខាងលើបាមបន្តទៀតថា សមត្ថកិច្ចនគរបាល នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើការចុះឆ្មក់បង្ក្រាប និងឃាត់ខ្លួនបានជនបរទេសជាច្រើននាក់ ក្នុងនោះមានជនជាតិជប៉ុន ប្រមាណ ៥០នាក់ ផងដែរ។


តាមប្រភពថា ជនបរទេសដែលត្រូវបានឃាត់ខ្លួន ត្រូវបាននាំខ្លួនដឹកតាមរយៈរថយន្តក្រុង ចេញកាលពីព្រលបថ្ងៃដដែល ទៅកាន់រាជធានីភ្នំពេញ នៅក្នុងនោះ អង្គភាពសារព័ត៌មាន នៅមិនទាន់ ទទួលបាន ព័ត៌មានលំអិត ទាំងស្រុងនោះទេ ។


គួរបញ្ជាក់ផងដែរថា បើតាមប្រភពព័ត៌មានថា ទីតាំងអនឡាញខាងលើនេះ ត្រូវបានបើកដំណើរការជាច្រើនឆ្នាំមកហើយ ពុំដែលឃើញមានសមត្ថកិច្ចណា ចុះបង្ក្រាបឡើយ ហើយប្រហែលជាមានខ្សែធំណាស់ហើយ មើលទៅ 

ទីតាំងនោះ ចេញចូលយ៉ាងប្រុងប្រយ័ត្ន ពីអ្នកយាមទ្វារចូល មានរបងបិទបាំងអដោយដោយអគារបុរីខាងមុខ យ៉ាងជិតឈឹង មិនអាចមើលឃើញ ទិដ្ឋភាពខាងក្នុងបានឡើយ ។


អង្គភាពអ្នកសារព័ត៌មានយើង ស្នើសុំ ដល់លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈអ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សូមមេត្តាជួយបំភ្លឺ ក្នុងករណីខាងលើដោយក្តីអនុគ្រោះ ដើម្បីផ្តល់ឱកាស ដល់ក្រុមការងារ អង្គភាពសារព័ត៌មាន ផ្សព្វផ្សាយជាសាធារណៈ ទាក់ទិនក្នុងការបង្ក្រាបបទល្មើស នៅក្រុងប៉ោយប៉ែត។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ

👉https://t.me/+H0S010ecMsIxNjE1

👉https://t.me/chrtvonline

👉ទំនាក់ទំនងផ្សាយ ពាណិជ្ជកម្ម 0766493660

👉ទំនាក់ទំនង ប្រឹក្សាយោបល់ តាមរយៈតេឡេក្រាម 0719022227/Thailand 0633871400 សូមអរគុណ។








Powered by Blogger.