រដ្ឋបាលខេត្តកណ្តាលបានចោទប្រកាន់មកលើអង្គភាពស៊ីអេចអ ថាផ្សព្វផ្សាយព័ត៌មានប្រឌិត ឥឡូវបែជាអញ្ជើញលោកស្រីហួត រតនា ទៅសាលាខេត្ត សាលA ទីតាំងថ្មី ដោយបានអះអាងថា សម្តេច ធិបតីបានប្រគល់អាជ្ជាប័ណ្ណអោយអ្នកថ្មីហើយ តើរឿងនេះ និងប្រែក្លាយទៅជាយ៉ាងណា? វគ្គ៧

 


ផ្សាយចេញនីថ្ងៃទី០៤ខែកុម្ភ:ឆ្នាំ២០២៥

ខេត្តកណ្តាល: អង្គភាពស៊ីអេចអ បានបដិសេធនៅថ្ងៃទី១ខែកុម្ភ:ឆ្នាំ២០២៥ វគ្គ៦  រាល់ការចោទប្រកាន់របស់រដ្ឋបាលខេត្តកណ្តាល ថាអង្គភាពស៊ីអេចអ ផ្សព្វផ្សាយព័ត៌មានប្រឌិត ដែលជាហេតុធ្វើអោយប្រជាពលរដ្ឋមានការភាន់ច្រឡំ។

ស្រាប់តែនៅថ្ងៃទី៣ខែកុម្ភ:ឆ្នាំ២០២៥ថ្មីៗហ៊ុយៗនេះ រដ្ឋបាលខេត្តកណ្តាលចេញឯកសារអត់លេខ មួយច្បាប់ក្នុងការអញ្ជើញលោកស្រី ហួត រតនាទៅសាលាខេត្ត សាលAទីតាំងថ្មី ដើម្បីរកដំណោះស្រាយក្នុងការបញ្ចប់រឿង និងបានអោយលោកស្រីទៅសាលាស្រុកស្អាងដកលុយចំនួន៤,០០០USD (បួនពាន់ដុល្លារអាមេរិក)ក្នុងការបញ្ចប់រឿង ។

យោងតាមលិខិត លេខ១៣៥លអជ ចុះនៅថ្ងៃចន្ទ៦កើតខែមេឃឆ្នាំរោង ឆស័កព.ស២៥៦៨ ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥  លិខិតអញ្ជើញ

យោង៖ -លិខិតលេខ ០៤០/២៤ មសហវ.កណ ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត -ចំណារចុះថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៥ របស់ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តកណ្តាល   សូមគោរពអញ្ជើញ ៖ លោក អៀច សុវណ្ណវាសនា នាយករងរដ្ឋបាលខេត្ត

-លោក ជាង រិទ្ធី នាយកទីចាត់ការអន្តរវិស័យខេត្ត

-លោក ទេព ភារុណ ប្រធានការិ.កិច្ចការច្បាប់ និងសុវត្ថិសាធារណៈខេត្ត

-លោក ហុង មុយហេង ប្រធានការិ.សេដ្ឋកិច្ច និងសង្គមកិច្ចខេត្ត -លោក អ៊ួង សុវត្ថិ អនុ.ការិ.ទំនាក់.សាធារណៈ និងសហប្រតិ.ការអន្តរជាតិខេត្ត

ដើម្បីចូលរួម ៖ កិច្ចប្រជុំលើករណីសំណើសុំបន្តអាជីវកម្មកំពង់ចម្លងអភិវឌ្ឍន៍កោះថ្មី ភូមិកោះថ្មី ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល។  ក្រោមអធិបតីភាព៖ ឯកឧត្តម ណុប ដារ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកណ្តាល ដែលប្រព្រឹត្តទៅ៖ នៅថ្ងៃអង្គារ ៧ កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ៖ ៨:៣០ នាទី ព្រឹក ទីកន្លែង៖ សាលប្រជុំសាលាខេត្ត(សាលAទីតាំងថ្មី)។  ត.ប.អភិបាល នៃគណៈអភិបាលខេត្តកណ្តាលហត្ថលេខានិងត្រានាយករដ្ឋបាល ដី ស៊ីវុត្ថា។



យោងតាមកិច្ចអន្តរាគមន៍ របស់នាយកខុទ្ធកាល័យសម្តេចមហាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី លេខ :១១៧៨ ខន/០២២ ធ្វើនៅរាជធានីភ្នំពេញថ្ងៃអង្គារ ៥កើត ខែបុស្សឆ្នាមខាល ចត្វាស័ក ព.ស២៥៦៦ត្រូវថ្ងៃទី២៧ខែធ្នូឆ្នាំ២០២២ហត្ថលេខានិងត្រាហូសិទ្ធី ។

យោងតាមឯកសារមួយច្បាប់នេះ តើលោកស្រី ម៉ុង សុទ្ធាវី គឺជាអ្នកណា ហេតុអ្វីបានជាមានសិទ្ធិ ផ្លាស់ប្តូរប័ណ្ណអាជីវកម្ម បានតាមតែទំនើងចិត្ត ដោយលោកស្រីម៉ុង សុទ្ធាវី មិនមែនប្រកបអាជីវកម្មពិតប្រាកដ ។











លោកស្រី ម៉ុង សុទ្ធាវីបានបញ្ជាក់នៅក្នុងសាលប្រជុំថា លោកស្រី មិនបានស្គាល់លោក ផែន វីរ:នោះទេតែដោយឡែក បែកធ្លាយរូបថតលោកស្រីម៉ុង សុទ្ធាវី និងផែន វីរ:សិ្នតស្នាលគ្នាដូចប្តីនិងប្រពន្ធតាមរយ: ប្រូហ្វាលតេឡាក្រាមរបស់ ផែន វីរ: តើរឿងនេះនិងទៅជាយ៉ាងណាទៅវិញ ។

យោងសំណើរកិច្ចអន្តរាគមន៍សារជាថ្មីចុះថ្ងៃទី៦ខែមករាឆ្នាំ២០២៥ របស់លោកស្រី ហួត រតនា ទៅសាលារដ្ឋបាលខេត្តកណ្តាល។

យោងឯកសារការចំណាយក្នុងការអភិវឌ្ឍន៍ពីមន្ត្រីនយោបាយ មូលដ្ឋានចំនួន១៦សន្លឹក សរុបទឹកប្រាក់ ១១៧១៧០០០០រៀល (មួយរយដប់ប្រាំពីរលាន មួយរយចិតសិបពាន់រៀល ដែលម្ចាស់ទូកដរចាស់ តំរូវតាមការស្នើសុំ របស់អាជ្ញាធរមូលដ្ឋានក្នុងការអភិវឌ្ឍន៍ ទោះបីលោកស្រីហួត រតនា ត្រូវបង្ខំចិត្ត កម្ចីពីធនាគារក៏ដោយ ដោយលោកស្រី យល់ឃើញថា និងអាចទទួល កំរៃ ក្នុងការចម្លងប្រជាពលរដ្ឋ ដើម្បីយកទៅដោះបំណុល។

យោងលើឯកសាររបស់លោកស្រីហួតរតនា ស្នើសុំទៅ ឯកឧត្តម ឱមយ៉ិនទៀង ទេសរដ្ឋមន្ដ្រី និងជាប្រធាន អង្គភាពប្រឆាំងអំពើពុករលួយក្នុងការត្រួតពិនិត្យ នៅក្នុងខែមករាថ្មីៗហ៊ុយៗឆ្នាំ២០២៥ យោងលើឯកសារច្បាប់ដើម ដែលមន្ត្រីពាក់ព័ន្ធមួយចំនួននោះ បានចុះហត្ថលេខាទទួលប្រាក់ បាត់ថវិកាចំនួន១៧,០០០,០០០ រៀល(ដប់ប្រាំពីរលានរៀល)តើមន្ត្រីពាក់ព័ន្ធទាំងនោះ អាចរួចផុតពីសំណាញ់ច្បាប់ដែលឬទេ ?

យោងលិខិតស្នើសុំលោកស្រីហួតរតនា គោរពជូនឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដើម្បីស្នើសុំកិច្ចអន្តរាគមន៍ និងត្រួតពិនិត្យ លោក ផែន វីរៈមិនបានបំពេញកាតព្វកិច្ចក្នុងនាមជាមន្ត្រី ស៊ីប្រាក់ខែរដ្ឋផ្អិបឯកសារនិងមិនបន្តអាជ្ញាប័ណ្ណដល់លោកស្រី បែបជាបើកអោយបុគ្គលថ្មីនិងទទួលសេវា៥០០០ដុល្លារក្នុងមួយឆ្នាំ។ 

យោងលិខិតរដ្ឋបាលសាលាខេត្តកណ្តាល ចុះថ្ងៃ១៥រោចខែបុស្សឆ្នាំរោងឆស័កព.ស២៥៦៨ត្រូវនិងថ្ងៃទី២៨ខែមករាឆ្នាំ២០២៥ ដោយមានការប្រថាបត្រារដ្ឋបាលខេត្ត ដែលជាហេតុធ្វើអោយប៉ះពាល កិត្តិយស សេចក្តីថ្លៃថ្នូ ក្នុងនាមអ្នកសារព័ត៌មាន នៃអង្គភាពអង្គសាម៉ី ដែលផ្សព្វផ្សាយព័ត៌មានតាមវិជ្ជាជីវ: ប្រកប ដោយក្រមសិលធម៌ សុជីវធម៌ ក្រោមការដឹកនាំរបស់ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។ 

អង្គភាពអ្នកសារព័ត៌មានយើង ស្នើសុំ ឯកឧត្តមគួច ចំរើន អភិបាលនៃគណៈអភិបាល ខេត្តកណ្តាលសូមមេត្តាត្រួតពិនិត្យឡើងវិញ រាល់ការចោទប្រកាន់របស់រដ្ឋបាលខេត្តមកលើអង្គភាពអ្នកសារព័ត៌មានយើង ដោយក្តីអនុគ្រោះ ។

អង្គភាពអ្នកសារព័ត៌មានយើងមិនមានពេលវេលាទំនេរ ទៅប្រឌិតរឿងដែលធ្វើអោយប៉ះពាល់កត្តិយសសេចក្តីថ្លៃថ្នូរបស់អ្នកដទៃឡើយ យោងតាមការស្នើសុំរបស់ប្រជាពលរដ្ឋមានឯកសារភ្ជាប់នៃការពឹងពាក់មកកាន់អង្គភាព ក្នុងនាមជាអ្នកសារព័ត៌មានប្រកាន់ភ្ជាប់វិជ្ជាជីវៈក្រុមសិលធម៌ យោងច្បាប់ធម្មនុញរបបសារព័ត៌មាន សូមថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ សូមមេត្តាតាមដាន រាល់ការផ្សាយរបស់អង្គភាពអ្នកសារព័ត៌មានតាំងពីវគ្គ១មកដល់វគ្គ៧នេះ សម្តេចទ្រង់ឯកឧត្តម និងបានដឹងថារឿងនេះពិតឬជារឿងប្រឌិត(រស់ក្រោមម្លប់សន្តិភាពគ្នងនាមអ្នកសារព័ត៌មានផ្សព្វផ្សាយរឿងពិត)

ភាពឆក់ល្វែងរបស់មន្ត្រីចំនួនតូច មិនបានបំពេញកាតព្វកិច្ចក្នុងនាមជាមន្ត្រីតើអ្នកណាជាអ្នកទទួលខុសត្រូវ? បើរឿងនេះមិនមែនជារឿងពិតហេតុអ្វី លោកស្រីប្តឹងទៅ ACU? បើរឿងនេះមិនមែនជារឿងពិតហេតុអ្វី លោកស្រីប្តឹងទៅក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តែទោះបីយ៉ាងណាក្តី ទោះអាជ្ជាប័ណ្ណទូកដរដ៏កំសត់ត្រូវបានផ្លាស់ប្តូម្ចាស់ តែបុគ្គលជាមន្ត្រី ឃុបឃិតគ្នាជាប្រព័ន្ធ ធ្វើឯកសារក្លែងភូតភរកុហកថ្នាក់ដឹកនាំ និងប្រព្រឹត្តអំពើពុករលួយ តើស្ថាប័នពាក់ព័ន្ធចាត់វិធានការយ៉ាងណា?

អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ ឯកឧត្តម ឱមយ៉ិនទៀង ទេសរដ្ឋមន្ដ្រី និងជាប្រធាន អង្គភាពប្រឆាំងអំពើពុករលួយ សូមមេត្តាចាត់មន្ត្រីជំនាញ ចុះស៊ើបអង្កេត ករណីមន្ត្រីមួយចំនួនមានទាំងថ្នាក់ភូមិឃុំ ស្រុកយោងតាមការស្នើសុំពឹងពាក់និងវត្ថុតាងបន្ថែមតាមប្រព័ន្ធផ្សព្វផ្សាយទំនាក់ទំនងសង្គម ដោយក្តីអនុគ្រោះ។

យោងសំណើរសុំ លោកស្រី ហួត រតនា គោរពជូនឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីស្នើសុំកិច្ចអន្តរាគមន៍ និងត្រួតពិនិត្យ លោក ផែន វីរៈមិនបានបំពេញកាតព្វកិច្ចក្នុងនាមជាមន្ត្រី ស៊ីប្រាក់ខែរដ្ឋ។

អង្គភាពអ្នកសារព័ត៌មានស៊ីអេចអស្នើសុំដល់សម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា យោងតាមសំណើររបស់ប្រជាពលរដ្ឋ រស់ក្រោមម្លប់សន្តិភាព យោងកម្មវត្ថុភា្ជប់ឯកសារនិងវត្ថុតាងនៃមន្ត្រីមួយចំនួនតូច ដែលកំពុងប្រព្រឹត្តបទល្មើសពុករលុយធ្វើបាបប្រជាពលរដ្ឋ  ដែលជាហេតុបណ្តាលអោយប្រជាពលរដ្ឋមួយចំនួនមានការភាន់ច្រឡំ មកលើប្រមុខថ្នាក់ដឹកនាំ ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលកំពុងដឹកនាំនាវាសន្តិភាពក្នុងការអភិវឌ្ឍន៍ ក្នុងនាមខ្ញុំបាទ អតីតជាគណៈកម្មការនាយក នៃសហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ានប្រចាំកម្ពុជា តែងតែយកចិត្តទុកដាក់បំពេញកាតព្វកិច្ចផ្សព្វផ្សាយព័ត៌មានយោងតាមការស្នើសុំ របស់ប្រជាពលរដ្ឋជនរងគ្រោះ និងប្រឆាំងនិងព័ត៌មានក្លែងក្លាយ  សូមសម្តេចធិបតីជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុតសូមសម្តេចធិបតីមេត្តាដោយក្តីអនុគ្រោះ។

ដោយឡែក អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅសូមចុច👉https://t.me/+H0S010ecMsIxNjE1 គ្រុបផ្តល់ព័ត៌មាន២៥ សូមអរគុណ៕






Powered by Blogger.