លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ ចាត់វិធានការយ៉ាងណា ចំពោះមន្ត្រីក្រោមឱវាទដែលប្រើអំពើហឹង្សា ទៅលើជនរងគ្រោះវគ្គ១
ផ្សាយចេញនៅថ្ងៃទី
២៨ខែធ្នូឆ្នាំ២០២៤
(ខេត្តកំពង់ធំ)លោកជា
ធឿន តួនាទីជាអនុប៉ុស្តិ៍រដ្ឋបាលឃុំចុងដូង ស្រុកបារាយណ៍ខេត្តកំពង់ធំ រួមទាំងបក្សពួក
បានវ៉ៃទៅលើជនរងគ្រោះម្នាក់ដែលមានឈ្មោះជាតិជាកម្មករលក់គ្រឿងសំណង់
នៅភូមិដូងឃុំដូងស្រុកបារាយណ៍ខេត្តកំពង់ធំធ្វើឲ្យជនរងគ្រោះបែកក្បាលហូរឈាមស្រោចខ្លួន
ត្រូវបានដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យ។
បើតាមការអះអាងរបស់បងស្រីដែលជាម្ចាស់ផ្ទះលក់គ្រឿងសំណង់
បានឲ្យដឹងថានៅយប់ថ្ងៃទី១៩វេលាម៉ោង 1:00
15 នាទីឈានចូលថ្ងៃទី ២០ ត្រូវនឹងថ្ងៃសុក្រខែធ្នូឆ្នាំ២០២៤នេះ
លោកជា ធឿន ដែលគេស្គាល់ថាជាអនុប៉ុស្តិ៍រដ្ឋបាលឃុំចុងដូង
មានគ្នាពីរនាក់ហើយម្នាក់ទៀតជាប្រជាពលរដ្ឋ ហើយស្រវឹងស្រាយ៉ាងជោកជាំ ។
បងស្រីជាម្ចាស់លក់គ្រឿងសំណង់បានបន្តទៀតថាមុននិងធ្វើសកម្មភាពវ៉ៃទៅលើកម្មកររបស់បងស្រី
លោកជាធឿននិងពលរដ្ឋម្នាក់ទៀត
រួមដំណើរជិះម៉ូតូមួយគ្នាពីរនាក់នោះបានទៅវ៉ៃកម្មករលក់សាំងចំនួន ៣នាក់ម្នាក់ត្រូវមួយដៃរួចហើយត្រូវបានថៅកែដែលមានឈ្មោះតាងួនមកទាន់
អត់ហ៊ានចូលទៅការ៉ាសសាំង ទើបតាមវ៉ៃកម្មកររបស់បងស្រីទៅដល់ក្នុងផ្ទះតែម្ដងបើតាមប្រភពគឺវ៉ៃក្បាលនិងដុំឥដ្ឋទើបហូរឈាមស្រោចមកលើខ្លួន
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានបញ្ជាក់ឲ្យដឹងថាអនុប៉ុស្តិ៍រដ្ឋបាលឃុំចុងដូងម្នាក់នេះគឺស្រវឹងជារៀងរាល់ថ្ងៃហើយក៏មានរឿងកើតឡើងជាច្រើនករណីមកហើយដែរ។
បើតាមការផ្ដល់ព័ត៌មានពីបងស្រីម្ចាស់ផ្ទះដែលលក់គ្រឿងសំណង់គឺបានសម្របសម្រួលនិងសងសំណងគ្នារួចហើយខាងអនុប៉ុស្តិ៍រដ្ឋបាលឃុំចុងដូងព្រមបង់ឱ្យចំនួន
៥០០០ដុល្លារអាមេរិក ។
ប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិល
កំពុងរងចាំមើលថាតើលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ ចាត់វិធានការយ៉ាងណា
ចំពោះមន្ត្រីក្រោមឱវាទដែលប្រើអំពើហឹង្សា ទៅលើប្រជាពលរដ្ឋ មិនអនុវត្តតាមតួនាទី ក្នុងនាមជាមន្ត្រី
ជាអ្នកអនុវត្តច្បាប់ បង្កើនបទល្មើស តាំងខ្លួនជាក្រុមស្ទាវ ល្មើសនិងគោលនយោបាយភូមិ
សង្កាត់មានសមត្ថិភាពទាំង ៧ ចំណុចដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ
និងបទបញ្ជាផ្ទៃក្នុង ០០៦ របស់អគ្គស្នងការនគរបាលជាតិ អាចអនុវត្តចំពោះមន្ត្រីនៅខេត្តកំបង់ធំនេះបានដែលឬទេ?។
អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមឯកឧត្តមចាត់វិធានការក្តៅចំពោះមន្ត្រី
ដែលមានចិត្តជាក្មេងស្តាវម្នាក់នេះ ដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ
វិជ្ជាជីវៈអ្នកសារព័ត៌មាន
ប្រតិបត្តិការពិសេស ចុះស៊ើបអង្កេត យោងតាមសំណើររបស់ប្រជាពលរដ្ឋ ដើម្បីតាមរយះលេខទូរស័ព្ទ០៧៦៦៤៩៣៦៦០ សូមអរគុណ។
សូមចុច👉https://t.me/chrtvonlineគ្រុបព័ត៌មាន ទាន់ហេតុការណ៍របស់អង្គភាពស៊ីអេចអ
សូមអរគុណ។
សូមចុច👉https://t.me/+H0S010ecMsIxNjE1 គ្រុបផ្តល់ព័ត៌មាន២៥ខេត្តក្រុង
បណ្តំអង្គភាពសូមអរគុណ។
សូមចុច 👉 Telegram Tel 0719022227 សូមអរគុណ។
Post a Comment