ទីតាំង ល្បែងអនឡាញខុសច្បាប់ជាប់ហាងម៉ាស្សា កំពុងលួចបើកដំណើរការពេលយប់សូមមន្ត្រីជំនាញ មេត្តាត្រួតពិនិត្យផងទានវគ្គ១


(រាជធានីភ្នំពេញ) ទីតាំងលួចបើកល្បែងអនឡាញខុសច្បាប់ ជាប់ហាងម៉ាស្សាអាហៀងកំពុងលួចបើកដំណើរការពេលយប់ដែលស្ថិតនៅ បណ្ដោយផ្លូវ២៣៩កែងនិងផ្លូវទេពផន សង្កាត់ដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ 

យោងតាមសេចក្តីរាយការណ៍ ពីក្រុមការងារអង្គភាពអ្នកសារព័ត៌មានយើង បានចុះប្រមាញ់ បាន}ឲ្យដឹងថាទីតាំងលេងល្បែងស៊ីសងអនឡាញខុសច្បាប់និងល្បែងផ្សេងៗតាមប្រព័ន្ធអ៊ីនធឺណេតលួចបើកដំណើរការពេលយប់ចាប់ពីម៉ោង៦យប់ ទល់ភ្លឺបាន ចំណែកឯពេលភ្លឺគឺទីតាំងនេះបានបិទសកម្មភាពរបស់ខ្លួនដើម្បីបំភាន់ភ្នែកសមត្ថកិច្ច មន្ត្រីមូល  បន្ទាប់ក្រុមការងារបានចុះដល់ទីតាំងឃើញទីតាំងនេះមានម៉ូតូជាច្រើនហើយមានអ្នកមើលការយ៉ាងតឹងរឹងក៏បានលួចថតសកម្មភាពហើយក៏បានរាយការណ៍ជូនទៅដល់លោកមេប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ដេប៉ូមួយតាមរយៈលេខទូរស័ព្ទ012 382 456 ដោយលោកមេប៉ុស្តិ៍បានប្រាប់អង្គភាពសារព័ត៌មានយើងអោយដឹងថាទីតាំងមួយកន្លែងនេះបានបិទដំណើរការហើយ ខាងខណ្ឌជាអ្នកចុះបិទទៀតហេតុអ្វីទីតាំងនេះបើកដំណើរការទៀតចាំលោកឲ្យជំនាញចុះទៅមើលហើយក៏បិទទូរស័ព្ទទៅ។


អង្គភាពអ្នកសារព័ត៌មានយើងសង្ឃឹមថា លោកវរសេនីយ៍ឯក ស៊ីម ពិសិដ្ឋ អធិការខណ្ឌទួលគោក និងចាត់មន្ត្រីជំនាញចុះពិនិត្យទីតាំងមួយកន្លែងនេះផងទាន។

អង្គភាពអ្នកសារព័ត៌មានយើងសង្ឃឹមថាឯកឧត្តម ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ និងលោក ឧត្តមសេនីយ៍ឯកជួនណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ និងចាត់មន្ត្រីជំនាញចុះបង្ក្រាបទីតាំងខាងលើដោយក្តីអនុគ្រោះ។ 

យោងគោលនយោបាយភូមិ សង្កាត់មានសមត្ថិភាពទាំង ៧ ចំណុចដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ និងបទបញ្ជាផ្ទៃក្នុង ០០៦ របស់អគ្គស្នងការនគរបាលជាតិ អាចអនុវត្តបានដែរឬទេនៅក្នុងទឹកដីរាជធានីភ្នំពេញ។

ក្នុងនាមជាមន្ត្រីបំរើការងារជូនប្រជាពលរដ្ឋ មិនអនុវត្តតាមគោលនយោបាយរបស់ប្រមុខថ្នាក់ដឹកនាំ តើការអនុវត្តច្បាប់ទាំងនោះនិងប្រែក្លាយជាយ៉ាងណា?

អង្គភាពសារព័ត៌មានយើងសង្ឃឹមថា ឧត្តមសេនីយ៍ឯក សៀង សេន ប្រធានយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្មនិងចុះអធិការកិច្ច ចំពោះទីតាំងខាងលើផងទាន។

សូមរំលឹកថា: កាលពីថ្ងៃ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឲ្យអភិបាលទាំង២៥ ខេត្ត/ក្រុង/រាជធានី, តម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ និងកន្លែងចែកចាយ នូវប្រភេទថ្នាំ ដែលមានសារធាតុញៀន ខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។

យោងសារាចេណែនាំស្តីពីការបញ្ជប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ របស់ក្រសួងមហាផ្ទៃលេខ ០៧២សណន ទាំង៥ចំណុច របស់ក្រសួងមហាផ្ទៃនិងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះបុគ្គលណាដែលនៅតែបន្តប្រព្រឹត្តសកម្មភាពខុសច្បាប់ដូចបានណែនាំខាងលើនេះ។ ថ្ងៃពុធ៤កើតខែមិគសិរឆ្នាំរោងឆស័ក ពស២៥៦៨ រាជធានីភ្នំពេញ ថ្ងៃទី០៤ខែធ្នូឆ្នាំ២០២៤ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ហត្ថលេខានិងត្រា អភិសន្តិបណ្ឌិត សសុខា ។


អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ

វិជ្ជាជីវៈអ្នកសារព័ត៌មាន ប្រតិបត្តិការពិសេស ចុះស៊ើបអង្កេត យោងតាមសំណើររបស់ប្រជាពលរដ្ឋ  ដើម្បីតាមដានព័ត៌មាន

សូមចុច👉https://t.me/chrtvonlineគ្រុបព័ត៌មាន ទាន់ហេតុការណ៍របស់អង្គភាពស៊ីអេចអ សូមអរគុណ។

សូមចុច👉https://t.me/+H0S010ecMsIxNjE1 គ្រុបផ្តល់ព័ត៌មាន២៥ខេត្តក្រុង បណ្តំអង្គភាពសូមអរគុណ។

សូមចុច👉https://t.me/+aLYstLR8TNswMjZl គ្រុបទទួលពាក្យបណ្តឹងនិងបញ្ចេញមតិយល់បល់ ជនរងគ្រោះសូមអរគុណ។ 

សូមចុច👉https://www.tiktok.com/@savy.chamroeun?_t=8r0ayaiTao3&_r=1 កំសាន្តអារម្មណ៍ 

សូមចុច 👉 Telegram Tel 0719022227 សូមអរគុណ។





Powered by Blogger.