**គោរពរាយការណ៍ជូនមេ -ស្រុកស្អាង ៖១៨.១២. ២០២៤ -ស្ដីពីកិច្ចប្រតិបត្តិការស្រាវជ្រាវបង្ក្រាបករណី: ឃាតកម្ម
-កើតហេតុ: ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង១១នឹង៣០នាទី។
-ចំណុច: ច្រាំងទន្លេបាសាក់ ស្ថិតនៅភូមិព្រែកកែវ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល។
**ជនរងគ្រោះ០១នាក់
១-ឈ្មោះមិនស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុប្រហែលជាង៣០ឆ្នាំ អាចជាជនជាតិចិន (ស្លាប់)។
**ជនសង្ស័យ០៣នាក់
១.ឈ្មោះ XU LIU MIN ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិន សញ្ជាតិចិន មានទីលំនៅភូមិយ៉ាងជ័ង សង្កាត់យ៉ាងគូ ស្រុកឈី ខេត្តហឺណាន ប្រទេសចិន សព្វថ្ងៃស្នាក់នៅកាសុីណូកាន់ដាវ បន្ទប់លេខ៨៨ ជាន់ទី០៨ ភូមិលេខ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ (ឃាត់ខ្លួន) អវិជ្ជមាន(-)សាធាតុញៀនក្នុងនោម។
-ធ្លាប់ជាប់ពន្ធធាគារ ប្រទេសចិន រយះពេ់ល២ឆ្នាំ ពីបទៈហិង្សាដោយចេតនា។
២.ឈ្មោះ OUYANG JIANKIN ហៅ
(Da Jian) ភេទប្រុស អាយុជាង៥០ឆ្នាំ ជនជាតិចិន សញ្ជាតិ កាន់លិខិតឆ្លងដែនលេខ EH5861290 មានស្រុកកំណើត ខេត្តហឺណាន ប្រទេសចិន ស្នាក់នៅក្នុងកាសុីកានដាវ ភូមិលេខ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ(គេចខ្លួន)។
៣.ជនជាតិចិនមិនស្គាល់អត្តសញ្ញាណ ភេទប្រុស(គេចខ្លួន)។
***វត្ថុតាងចាប់យក:
១.ទូរសព្ទម៉ាកSAMSUNG ZFold5 ពណ៍ស ចំនួន០១គ្រឿង
២.រថយន្តម៉ាក LEXUS LM 350 ពណ៍ស ពាក់ផ្លាកលេខ ភ្នំពេញ2BW-8905 ចំនួន០១គ្រឿង(របស់ជនសង្ស័យធ្វើសកម្មភាព)
***សភាពរឿងហេតុ
-នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោងកេីតហតុខាងលើជនរងគ្រោះនិងជនសង្ស័យទាំង០៣នាក់បានជិះឡានម៉ាកលុចស៊ីសពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ2BW-8905 (ប្រភេទទេសចរណ៍) ជាមួយគ្នាពីភូមិជ្រៃធំទៅខេត្តប៉ែលិនដេីម្បីយកធ្វេីជនរងគ្រោះទៅធ្វេីការនៅកាសុីណូទីនោះ ដោយធ្វេីដំណេីរពីទិសខាងត្បូងទៅទិសខាងជើងដោយឈ្មោះ OUYANG JIANKIN ជាអ្នកបើកឡាន ជិះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែជនសង្ស័យជនជាតិចិនចំនួន៣នាក់បានឈប់រថយន្តវ៉ៃជនរងគ្រោះតែម្នាក់ឯង ពេលនោះជនរងគ្រោះបានបើកទ្វាររថយន្ត រត់ចូលផ្ទះប្រជាពលរដ្ឋនៅជិតនោះឲ្យជួយរួចបានពួនក្រោយបន្ទប់ទឹកហេីយ ស្រាប់តែពេលនោះ មានជនសង្ស័យជនជាតិចិនចំនួន០២ឈ្មោះOUYANG JIANKIN និងឈ្មោះ XU LIU MINបានរត់តាមជនរងគ្រោះ ចំណែកជនសង្ស័យជនជាតិចិន០១នាក់ទៀតបានឈប់រថយន្តនៅលេីផ្លូវជាតិរង់ចាំ ពេលនោះជនរងគ្រោះបានឃេីញជនសង្ស័យទាំង០២នាក់ រត់តាមខ្លួន ក៏បានលោតចូលទៅក្នុងទឹកទន្លេរបាសាក់ហែលទឹកបានចំងាយប្រហែល០៥ម៉ែត្រពីច្រាំងទន្លេរ ស្រាប់តែមានជនសង្ស័យឈ្មោះ OUYANG JIANKIN បានលោតចូលទៅទឹកទៅតាមដែរហែលទឹកតាមជនរងគ្រោះ រួចជនសង្ស័យបានវ៉ៃនិងបោចសក់ចាប់ច្រមុចទឹកជនរងគ្រោះបណ្តាលឲ្យស្លាប់នៅក្នុងទឹកទន្លេ រួចឈ្មោះXU LIU MIN បានចាប់ទាញដៃ ឈ្មោះOUYANG JIANKIN ឡេីងពីច្រាំងទន្លេ ឡេីងជិះរថយន្តគេចខ្លួនទៅទិសខាងជើងបាត់ទៅ។ ក្រោយមកមានប្រជាពលរដ្ឋ រាយការណ៍ជូនសមត្ថកិច្ច ភ្លាមនោះកម្លាំងព្រហ្មទណ្ឌស្រុកសហការជាមួយផ្នែកអន្ទោប្រវេសន៍ស្រុកស្អាង និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកោះខែលបានចុះទៅអន្តរាគមន៍ដល់កន្លែងកើតនិងធ្វើការស្រាវជ្រាវកំណត់ភិនភាគមុខសញ្ញានិងរថយន្តដែរជនសង្ស័យជិះធ្វើសកម្មភាព។លុះដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង១២ថ្ងៃត្រង់ សមត្ថកិច្ចជំនាញព្រហ្មទណ្ឌខេត្តកណ្ដល សហការជាមួយជំនាញព្រហ្មទណ្ឌស្រុកស្អាង និងសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមនធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យឈ្មោះXU LIU MIN យកមកធ្វើការសាកសួរ និងធ្វើការស្វែងរកបក្សពួកជនសង្ស័យបង្កយកមកកសាងសំណុំរឿងតាមនីតិវិធី។
-ចម្លេីយសារភាព ជនសង្ស័យបានឆ្លេីយថាខ្លួននឹងបក្សពួក០២នាក់ទៀតបានចេញពីកាសុីណូឈ្មោះ កាន់ ដាវ ស្ថិតនៅខេត្តព្រះសីហនុដេីម្បីទៅយកជនរងគ្រោះពីក្រុងសំពៅពូន យកទៅធ្វេីការនៅកាសសុីណូនៅខេត្តប៉ៃលិន។ ពេលធ្វេីដំណេីរដឹកជនរងគ្រោះចេញពីជ្រៃធំ មកដល់ចំណុចកេីតហេតុឈ្មោះOUYANG JIANKIN និងជនរងគ្រោះបានឈ្លោះប្រកែកគ្នាលេីឡាន រួចជនរងគ្រោះបានលោតចុះពីលេីឡានរួចរត់ចូលទឹក ខ្លួននិងឈ្មោះOUYANG JIANKINបានដេញតាមពីក្រោយហេីយឈ្មោះOUYANG JIANKIN ក៏លោតចូលទឹកហែលតាម ៨នាទីក្រោយទេីបឈ្មោះនេះ ងេីបពីទឹកក៏នាំគ្នាប្រញ៉ាប់ប្រញាលរត់គេចខ្លួនទៅខេត្តព្រះសីហនុវិញ។
.បច្ចុប្បន្នជនសង្ស័យរួមតាំងវត្ថុតាងបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងតាមនីតិវិធី ។
Post a Comment