បែកធ្លាយ ការធ្វើទារុណកម្ម ទៅលើជនជាតិចិន យ៉ាងព្រៃផ្សែ អគារអនឡាញខុសច្បាប់ នៅក្រុងសំពៅពូន ខេត្តកណ្តាលនៅចំណុចស្អាន៧២ សូមក្រសួងពាក់ព័ន្ធចុះអធិការកិច្ចវគ្គ២
ផ្សាយចេញនៅថ្ងៃ១៥ខែធ្នូឆ្នាំ២០២៤
ក្រុងសំពៅពូន
៖ទីតាំងនៅចំណុចស្អាន៧២បទស្តាំ ក្រុងសំពៅពូន ខេត្តកណ្ដាល
👉មានអគារអនឡាញខុសច្បាប់មួយកន្លែងមិនដឹង ជាកាស៊ីណូ
ឬមួយយ៉ាងណាអោយពិតប្រាកដ មិនតែប៉ុណ្ណោះ មានការប្រើទារុណកម្មយ៉ាងព្រៃផ្សៃ
ទៅលើជនជាតិចិននៅក្នុងអំឡុងខែកញ្ញា ឆ្នាំ២០២៤កន្លងទៅ ថ្មីៗនេះ ។
បើយោងតាមប្រភពបែកធ្លាយ
ការប្រើហឹង្សាទៅលើជនជាតិចិនទាំងបី ដោយម្នាក់ត្រូវរបួសធ្ងន់ មិនដឹងស្លាប់ឬរស់នោះទេ
ការប្រើទារុណកម្មយ៉ាងព្រៃផ្សៃនៅចំណុចអគារ(អេ) នៅបន្ទាប់ខាងចុងនៃអគារ ។
យោងតាមវីដេអូបែកធ្លាយ
មានជនជាតិខ្មែរជាច្រើននាក់មានការពាក់ព័ន្ធនៅក្នុងករណីនេះ។
សេចក្តីរាយការណ៍បឋម
ជូនដំណឹងដល់ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ សូមមេត្តាចុះអធិការកិច្ច ទីតាំងខាងលើ
អង្គភាពអ្នកសារព័ត៌មានស៊ីអេចអ ធីវីអនឡាញយើងបានបំពេញរួចហើយ ក្នុងការស្នើសុំ ដល់លោក
អធិការក្រុងសំពៅពូនតាមេយះទូរស័ព្ទលេខ ០១២៨៦២៨២៨ ។
អង្គភាពអ្នកសារព័ត៌មានយើងសូមបញ្ជាក់បន្ថែម
ដល់អស់លោកមន្ត្រីស៊ីប្រាក់ខែរដ្ឋមួយចំនួនតូច អោយបានជ្រាបថា ការដែលអង្គភាពធ្វើសេចក្តីរាយការណ៍ជូនទៅលោក
ក្នុងនាមលោកមន្ត្រីដែលបំរើការងារជូនប្រជាពលរដ្ឋ និងស្ថិតនៅតំបន់ដែលលោកគ្រប់គ្រង
តែប៉ុណ្ណោះ ។
អង្គភាពអ្នកសារព័ត៌មានយើង
មានសេចក្តីជឿជាក់ថាថ្នាក់ដឹកនាំ នៃក្រសួងមហាផ្ទៃ និងស្ថាប័នពាក់ព័ន្ធ និងចុះអធិការកិច្ច
ត្រួតពិនិត្យ ចាប់ជនបង្កមកផ្តន្ទាទោសតាមច្បាប់ ។
សេចក្តីរាយការណ៍គោរពជូន
ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល សូមមេត្តាចុះអធិការកិច្ច ទីតាំង
អគាររបស់ជនជាតិចិន លួចបើកល្បែងស៊ីសង
ខុសច្បាប់ធ្វើទារុណកម្ម
យ៉ាងព្រៃផ្សៃ ទោះបីជនជាតិចិនទាំងនោះ ជាជនអន្តោប្រវេសន៍ក្តី តែជារឿងប៉ះពាល់ដល់
កិត្តិយស សេចក្តីថ្លៃថ្នូ និងសន្តិសុខជាតិ ។
យោងសេចក្តីរាយការណ៍
នៃប្រភពច្បាស់លាស់ យោងប្រតិបត្តិការ ក្រុមការងារអ្នកសារព័ត៌មានស៊ីអេចអ ធីវីអនឡាញ
និងបណ្តាញទំនាក់ទំនងសង្គម និងអង្គភាពអ្នកសារព័ត៌មានជាច្រើនអង្គភាព សហប្រតិបត្តិការរួមគ្នា
ចុះស៊ើបអង្កេតនៅចំណុចទីតាំងខាងលើ
យោងបទសម្ភាសន៍ផ្សេងៗ ដែលទទួលបាន សូមគោរពជូនថ្នាក់ដឹកនាំជាតិ និងបណ្តាលស្ថាប័ន
ក្រសួងពាក់ព័ន្ធ សូមមេត្តាចុះអធិការ ត្រួតពិនិត្យ អគារខាងលើដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើង
សង្ឃឹមថាលោក ឧត្តមសេនីយ៍ឯក សុខ វាសនា
អគ្គនាយកនៃអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍សូមមេត្តាចាត់មន្ត្រីជំនាញ
ចុះស៊ើបអង្គេត ចំពោះ អគារនៅក្រុងសំពៅពូនមួយកន្លែងនេះដោយក្តីអនុគ្រោះ ។
ប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិលចំពោះដាក់ការសង្ស័យថា
ជនជាតិចិនទាំងនោះ ប្រើលិខិតឆ្លងដែន ទេសចរណ៍មកបំរើការងារ មិនមាន
លិខិតអនុញ្ញាត(....) ក្នុងការបំពេញការងារ។
សូមរំលឹកថា: កាលពីថ្ងៃ
ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត
បានដាក់បទបញ្ជាឲ្យអភិបាលទាំង២៥ ខេត្ត/ក្រុង/រាជធានី, តម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ
និងកន្លែងចែកចាយ នូវប្រភេទថ្នាំ ដែលមានសារធាតុញៀន ខុសច្បាប់គ្រប់ប្រភេទ
នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។
យោងគោលនយោបាយភូមិ
សង្កាត់មានសមត្ថិភាពទាំង ៧ ចំណុចដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ
និងបទបញ្ជាផ្ទៃក្នុង ០០៦ របស់អគ្គស្នងការនគរបាលជាតិ អាចអនុវត្តបានដែរឬទេនៅក្នុងទឹកដីខេត្តកណ្តាលនេះបានដែលឬទេ?
យោងសារាចេណែនាំស្តីពីការបញ្ជប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់
របស់ក្រសួងមហាផ្ទៃលេខ ០៧២សណន ទាំង៥ចំណុច
របស់ក្រសួងមហាផ្ទៃនិងចាត់វិធានការតាមផ្លូវច្បាប់
ចំពោះបុគ្គលណាដែលនៅតែបន្តប្រព្រឹត្តសកម្មភាពខុសច្បាប់ដូចបានណែនាំខាងលើនេះ។
ថ្ងៃពុធ៤កើតខែមិគសិរឆ្នាំរោងឆស័ក ពស២៥៦៨ រាជធានីភ្នំពេញ ថ្ងៃទី០៤ខែធ្នូឆ្នាំ២០២៤
ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ហត្ថលេខានិងត្រា អភិសន្តិបណ្ឌិត សសុខា
។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ
វិជ្ជាជីវៈអ្នកសារព័ត៌មាន
ប្រតិបត្តិការពិសេស ចុះស៊ើបអង្កេត យោងតាមសំណើររបស់ប្រជាពលរដ្ឋ ដើម្បីតាមដានព័ត៌មាន
សូមចុច👉https://t.me/chrtvonlineគ្រុបព័ត៌មាន ទាន់ហេតុការណ៍របស់អង្គភាពស៊ីអេចអ
សូមអរគុណ។
សូមចុច👉https://t.me/+H0S010ecMsIxNjE1 គ្រុបផ្តល់ព័ត៌មាន២៥ខេត្តក្រុង
បណ្តំអង្គភាពសូមអរគុណ។
សូមចុច👉https://t.me/+aLYstLR8TNswMjZl
គ្រុបទទួលពាក្យបណ្តឹងនិងបញ្ចេញមតិយល់បល់
ជនរងគ្រោះសូមអរគុណ។
សូមចុច👉https://www.tiktok.com/@savy.chamroeun?_t=8r0ayaiTao3&_r=1 កំសាន្តអារម្មណ៍
សូមចុច 👉 Telegram Tel 0719022227 សូមអរគុណ។
Post a Comment