កាស៊ីណូ សុខ គីមម៉េង បើកដៃយ៉ាងពេញទំហឹងមានប្រជាពលរដ្ឋខ្មែរ និងជនជាតិវៀតណាម នៅខេត្តកំពត វគ្គ១


ខេត្តកំពត៖ កាស៊ីណូ សុខ គីមម៉េង បើកដៃយ៉ាងពេញទំហឹងមានប្រជាពលរដ្ឋខ្មែរ និងជនជាតិវៀតណាម ចូលលេងល្បែងស៊ីសងជាច្រើនប្រភេទ បានយ៉ាងរលូនជារៀងរាល់ថ្ងៃ ។ 

យោងតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ប្រជាពលរដ្ឋខ្មែរ និងជនជាតិវៀតណាម បាននាំចូលទៅលេងមកទាល់នឹងពេលនេះ  មិនទាន់មានឃើញអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធនៅស្រុកកំពង់ត្រាច ខេត្តកំពត ចុះមកអនុវត្តតាម សេចក្តីសម្រេចលេខ ១១០ សសរ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពី ការកំណត់ទីតាំងនៃតំបន់ហាមឃាត់សម្រាប់ប្រតិបត្តិការកាស៊ីណូ បានចុះហេត្ថលេខានៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤នេះ ក្នុងសេចក្តីសម្រេច៖ប្រការ១ ត្រូវបានកំណត់ទីតាំងជាក់ស្តែងនៃតំបន់ហាមឃាត់ សម្រាប់ប្រតិបត្តិការកាស៊ីណូនៅព្រះរាជាណាចក្រកម្ពុជា ក្នុងគោលដៅលើកកម្ពស់ការវិនិយោគឲ្យកាន់តែសម្បូរបែបផ្សេងលើ ផ្នែកសណ្ឋាគារ និងបដិសណ្ឋារកិច្ចសម្រាប់ការបម្រើវិស័យទេសចរណ៍ វិស័យកម្មន្តសាល ឧស្សាហកម្ម កសិ-ឧស្សាហកម្ម ពាណិជ្ជកម្ម និងតំបន់សេដ្ឋកិច្ចពិសេស ព្រមទាំងដើម្បីពង្រឹង លើកកម្ពស់ និងអភិរក្សវប្បធម៍ និងសាសនា ក៏ដូចជាធានាបានសន្តិសុខ និងសណ្តាប់ធ្នាប់ល្អប្រសើរ នៅក្នុងតំបន់គោលដៅទេសចរណ៍ដែលរួមមាន៖-ខេត្តកែប និងខេត្តកំពត លើកលែងតំបន់ភ្នំបូកគោ និងតំបន់ច្រកព្រែកចាក។




ផ្ទុយទៅវិញអាជ្ញាធរមានសមត្ថកិច្ច នៅស្រុកកំពង់ត្រាច ហាក់កំពុងស្ពឹកស្រពន់ដៃជើង យឺតយ៉ាវក្នុងការអនុវត្តបទបញ្ជារបស់ ប្រមុខរាជរដ្ឋាភិបាលថ្មី យោងតាមសេចក្តីសម្រេចលេខ ១១០ សសរ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពី ការកំណត់ទីតាំងនៃតំបន់ហាមឃាត់សម្រាប់ប្រតិបត្តិការកាស៊ីណូ។


សូមបញ្ចាក់ផងដែលថា៖ រាល់កាស៊ីណូទាំងអស់ ប្រជាជន(ភ្ញៀវ)ខ្មែរ មិនត្រូវបានអនុញ្ញាតឱ្យចូលលេងភ្នាល់ល្បែងស៊ីសងនៅក្នុងកាស៊ីណូនោះទេ តែជាក់ស្តែងនាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សង្កេតឃើញសុទ្ធសឹងតែជារថយន្តខ្មែរជាច្រើនចតចូលទៅលេងក្នុងកាស៊ីណូ ។

ប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិល សង្ឃឹមថា ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្ត និងលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការ នគរបាលខេត្តកំពត សូមចាត់កម្លាំងចុះពិនិត្យកាស៊ីណូ សុខ គីមម៉េង មួយកន្លែងនេះដែលកំពុងបើក ឱ្យប្រជាពលរដ្ឋខ្មែរ និងជនជាតិវៀតណាម ចូលលេងភ្នាល់ល្បែងស៊ីសង បញ្ជល់មាន់ បៀរ អាប៉ោង និងយូគី យ៉ាងអនាធិបតេយ្យជារៀងរាល់ថ្ងៃបែបនេះតែម្ដង។

យោង អនុសាសន៍ របស់សម្តេច ធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់បទបញ្ជាយ៉ាងដាច់ណាត់ អោយ លោក អភិបាលរាជធានី ខេត្ត ទាំង២៥ខេត្ត ក្រុងត្រូវតែបង្ក្រាបបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទូទាំងប្រទេស  

យោងគោលនយោបាយភូមិ សង្កាត់មានសមត្ថិភាពទាំង ៧ ចំណុចដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ និងបទបញ្ជាផ្ទៃក្នុង ០០៦ របស់អគ្គស្នងការនគរបាលជាតិ អាចអនុវត្តបានដែរឬទេនៅក្នុងទឹកដីខេត្តកំពត។

អង្គភាពអ្នកសារព័ត៌មានយើង ស្នើសុំដល់ឯកឧត្តម អភិសន្តិបណ្ឌឹតស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមមេត្តាចាត់មន្រ្តីជំនាញ ចុះស៊ើបអង្កេត កាស៊ីណូ១កន្លែងនេះដោយក្តីអនុគ្រោះ។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ




https://t.me/chrtvonline គ្រុបព័ត៌មាន ទាន់ហេតុការណ៍ សូមអរគុណ។

https://t.me/+H0S010ecMsIxNjE1 គ្រុបព័ត៌មាន២៥ខេត្តក្រុង មិត្តរួមអាជីព សូមអរគុណ។

https://www.tiktok.com/@savy.chamroeun?_t=8r0ayaiTao3&_r=1

Powered by Blogger.