ឯកឧត្តម បណ្ឌិត ប៉ាន់ខែម ប៊ុនថន រួមជាមួយឯកឧត្តម អ៊ុំ រាត្រី និងឯកឧត្តម យុត ស៊ិតនី អញ្ជេីញជាអធិបតី ក្នុងពិធីប្រកាសផ្លាស់ប្តូរ និងទទួលស្គាល់ក្រុមប្រឹក្សាក្រុងប៉ោយប៉ែត
(បន្ទាយមានជ័យ)៖ រសៀលថ្ងៃអង្គារ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម បណ្ឌិត ប៉ាន់ខែម ប៊ុនថន រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត រួមជាមួយឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងឯកឧត្តម យុត ស៊ិតនី សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ បានអញ្ជេីញជាអធិបតី ក្នុងពិធីប្រកាសផ្លាស់ប្តូរ និងទទួលស្គាល់សមាសភាពលោក ឈាន ចំរេីន ជាប្រធានក្រុមប្រឹក្សាក្រុងប៉ោយប៉ែត ជំនួសលោក ឈឹម គន្ធា ដែលបានដាក់ពាក្យសុំលាលែងដោយសារបញ្ហាសុខភាព និងបានប្រកាសទទួលស្គាល់សមាសភាពលោក លឹម សាមុត ជាសមាជិកក្រុមប្រឹក្សាក្រុងប៉ោយប៉ែតបំពេញបន្ថែម។
ស្មូមស្វាគមន៍ ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិង បងប្អូន ប្រជាពលរដ្ឋ ទាំងអស់ជាទីរាប់អាន អង្គភាព សារព័ត៌មាន ស៊ីអេចអ ធីវីអនឡាញ សូមគោរពពីចម្ងាយ ដោយក្តីសោមនស្សរីករាយ សំរាប់ ព័ត៌មានពិត រហ័សទាន់ចិត្ត សូមតាមដានតាមគ្រុបតេឡេក្រាម ដូចខាងក្រោម:https://t.me/chrtvonline គ្រុបព័ត៌មាន ទាន់ហេតុការណ៍ សូមអរគុណ។
https://t.me/+H0S010ecMsIxNjE1 គ្រុបផ្តល់ព័ត៌មាន ពិតរហ័សទាន់ចិត្ត ២៥ខេត្តក្រុង សូមអរគុណ។
https://www.tiktok.com/@savy.chamroeun?_t=8r0ayaiTao3&_r=1
Post a Comment