ការនាំចូលទាំងខុសច្បាប់នូវសាច់បង្កបតាមច្រករបៀងពីប្រទេសវៀតណាម ចូលមកទឹកដីកម្ពុជាតើអ្នកណាជាជន រងគ្រោះវគ្គ១
ខេត្តស្វាយរៀង: បើតាមការលើកឡើងរបស់ប្រជាពលរដ្ឋមួយចំនួនប្រាប់មកអ្នកសារព័ត៌មានយើងឱ្យជួយពិនិត្យ និងធ្វើការចុះផ្សាយជម្រាបដំណឹងដល់អាជ្ញាធរថ្នាក់ជាតិ និងក្រោមជាតិពិសេសមន្ត្រីជំនាញជួយធ្វើការទប់ស្កាត់នៅការលួចនាំចូលសាច់មាន់សាច់ជ្រូកមួយចំនួនតាមរយៈច្រករបៀងស្ថិតនៅភូមិផ្លកសង្កាត់ច្រកម្ទេស ទល់មុខសាលាក្រុងបាវិត ក្រុងបាវិត ខេត្តស្វាយរៀង ព្រំដែនកម្ពុជាវៀតណាម។
ចំពោះប្រភេទសាច់ទាំងអស់នោះមិនត្រូវបានធ្វើការត្រួតពិនិត្យតាមរបៀប និងបច្ចេកទេសពេទ្យសត្វនោះទេ ឬក៏មន្ត្រីពាក់ព័ន្ធដឹងហើយធ្វើមិនដឹង សូមថ្នាក់ដឹកនាំជ្រាបជាព័ត៌មាន។
ជារៀងរាល់ថ្ងៃពិសេសនៅវេលាព្រឹកព្រលឹមម៉ោងប៉ុន្មាន៥ទៅ៦ព្រឹកសារព័ត៌មានរបស់យើងបន្ទាប់ពីមានសេចក្តីរាយការណ៍ចេញពីប្រជាពលរដ្ឋក៏បានធ្វើដំណើរដើម្បីពិនិត្យមើល និងទីបំផុតរាល់នូវទិដ្ឋភាពដែលជនជាតិវៀតណាមដឹកសាច់បង្កកតាមម៉ូតូ គ្មាននរណាពិនិត្យនោះទេគឺតែងតែឃើញមានមនុស្សដែលធ្វើការដឹកជញ្ជូនសាច់ទាំងអស់នោះចេញពីឈ្មួញនៃប្រទេសវៀតណាមចូលមកទឹកដីខ្មែរដើម្បីចែកចាយបន្តតាមទីផ្សារក្នុងប្រទេសកម្ពុជា ។
ជាក់ស្ដែងនៅក្នុងករណីនាស្រុកថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២៤ ថ្មីៗនេះអ្នកសារព័ត៌មានយើងបានប្រំាញ់នូវទិដ្ឋភាពនូវរាល់សាច់បង្កកទាំងនោះដោយបង្កប់ជាសាច់ត្រីក្នុងមួយថ្ងៃជាច្រើនសម្រាប់ឈ្មួញដែលទិញយកទៅលក់បន្តនៅកម្ពុជា ។
ហើយពួកគេបានបញ្ជាក់ថែមទៀតថាពួកគេគ្រាន់តែជាអ្នកស៊ីឈ្នួលដឹកជញ្ជូនតែប៉ុណ្ណោះ បញ្ហារាល់ការត្រួតពិនិត្យមិនមានអ្នកណាត្រួតពិនិត្យនោះទេគឺពួកគេចាំតែដឹក។
អង្គភាព អ្នកសារព័ត៌មានយើង មិនអាចសុំការបំភ្លឺ ពីមន្ត្រីនច្រកព្រំដែនដែលប្រចាំតំបន់បាននោះទេដោយមិនមានលេខទូរស័ព្ទទំនាក់ទំនង។
ប្រជាពលរដ្ឋនិងអង្កការសង្គមស៊ីវិល សង្ឃឹមថា ឧត្តមសេនីយ៍ទោ ពេជ្រ វីរះ ស្នងការនគរបាលខេត្តស្វាយរៀង និងចាត់មន្ត្រីជំនាញ ចុះស៊ើបអង្កេតក្នុងករណីនេះដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើង ស្នើសុំដល់ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ក្នុងនាមគណះមេបញ្ជាការឯកភាពខេត្ត សូមមេត្តា ចាត់មន្ត្រីជំនាញចុះស៊ើបអង្កេត នៅក្នុងករណីនេះដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិសូមមេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យក្នុងករណីនេះដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ
Post a Comment