ចៅហ្វាយខណ្ឌ7មករា បព្ជារឲ្យ អាជ្ញាធរចុះត្រួតពិនិត្យភ្លាមៗក្រោយពត៌មានចុះផ្សាយល្បែងស៊ីសងអនឡាញខុសច្បាប់ក្បែរប៉ុស្តិ៍ប៉ូលិសហើយសង្ឃឹមថា បិទជារៀងរហូត



រាជធានីភ្នំពេញ ៖ ក្រោយពីមានបណ្ដាញព័ត៌មានបានចុះផ្សាយ ពាក់ព័ន្ធទៅនឹងក្បែរប៉ុស្តិ៍នគរបាលរដ្ឋបាលមនោរម្យ មានបង្កប់ល្បែងស៊ីសង តាមប្រព័ន្ធអនឡាញ បើកទទួលភ្ញៀវប្រុសស្រី ក្មេងចាស់ ចូលលេងយ៉ាងគគ្រឺកគគ្រេង ហាក់មិនខ្លាចញញើត និងសមត្ថកិច្ចសោះឡើយ។

 ភ្លាមៗនោះដែរ លោក ថេង សុថុល ចៅហ្វាយខណ្ឌ7មករា បព្ជារឲ្យកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ៧មករាបានចុះដល់ទីតាំង និងត្រួតពិនិត្យជាក់ស្ដែងតែម្តង តែពុំមានដូចការចុះផ្សាយនោះឡើយ ។


ចំពោះការប្រតិបត្តិការចុះត្រួតពិនិត្យធ្វើឡើងនៅព្រឹកថ្ងៃទី03 ខែវិច្ឆិកា ឆ្នាំ2024 ដោយមានការបញ្ជាពី លោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌ ៧មករា បានចាត់ឲ្យកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចុះត្រួតពិនិត្យផ្ទាល់តែម្ដង នៅចំណុចទីតាំង ផ្ទះលេខ 51E0 និងផ្ទះលេខ29E0 ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៣៤ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ តែពុំមានអ្វីពាក់ព័ន្ធបទល្មើស និងល្បែងស៊ីសងឡើយ ។

នៅក្នុងការចុះត្រួតពិនិត្យនេះផងដែរ អាជ្ញាធរបានអប់រំណែនាំដល់ម្ចាស់ផ្ទះ មិនអនុញ្ញាតឲ្យជួលផ្ទះទៅអោយឈ្មួញប្រព្រឹត្តបទល្មើសគ្រប់ប្រភេទ និងបទល្មើសផ្សេងៗដែលខុសច្បាប់ ដូចជា÷ ការជួញដូរមនុស្ស និងសារធាតុញៀនជាដើម ។ ប៉ុន្តែប្រសិនបើក្នុងករណីមិនអនុវត្តតាមកិច្ចសន្យានោះទេ អាជ្ញាធរនិងអនុវត្តតាមតិវិធីច្បាប់។

អង្គភាពអ្នកសារព័ត៌មានយើងសង្ឃឹមថា និងបិទទីតាំងខាងលើនេះជារៀងរហូតសូមអរគុណ។

Powered by Blogger.