សូមគោរពឯកឧត្តមលោកជំទាវអស់លោកលោកស្រីច្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ទាំងអស់ជាទីគោរពរាប់អាន។

 

ខ្ញុំបាទសូមបញ្ចេញមតិបន្តិចបន្តួចដើម្បីពិភាក្សាពិគ្រោះយោបល់រវាងបងប្អូនអ្នកសារព័ត៌មានក្នុងនាមយើងជាចាងហ្វាងទាំងអស់គ្នាក្នុងនាមជាអ្នកសារព័ត៌មានម្នាក់គួរតែសិក្សារៀនសូត្រនៃការយល់ដឹងពាក់ព័ន្ធពីបញ្ហាច្បាប់និងមូលដ្ឋានគ្រឹះរបស់សារព័ត៌មាន គឺជារឿងពិតមិនមានបុគ្គលណាម្នាក់ធ្វើការងារទៅដោយល្អឥតខ្ចោះនោះទេក៏ប៉ុន្តែអ្វីដែលខ្ញុំចង់និយាយក្នុងនាមជាអ្នកសារព័ត៌មាន នៅស្ថាប័នផ្សព្វផ្សាយគឺស្ថិតនៅក្នុងការគ្រប់គ្រងរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន។


ការបញ្ឈប់និងសម្រេចដកអាជ្ញាប័ណ្ណរបស់អង្គភាពណាមួយក្នុងនាមថ្នាក់ដឹកនាំជាឪពុកម្ដាយរបស់យើងគាត់ច្បាស់ជាមានមូលហេតុគ្រប់គ្រាន់នៅក្នុងការបំពេញកាតព្វកិច្ចរបស់គាត់ គេថាប្រទេសមានច្បាប់គ្រួសារមានវិន័យ ។


បើយោងតាមការបំភ្លឺរបស់ឯកឧត្តមថ្នាក់ដឹកនាំនៅក្រសួងព័ត៌មានបានបញ្ជាក់យ៉ាងច្បាស់ហើយថាបងប្អូនយើងមានកំហុសមិនមែនតែម្ដងច្រើន ដងមកហើយដែលក្រសួងតែងតែយោគយល់ធ្វើលិខិតអញ្ជើញដើម្បីមកអប់រំជានិច្ច ក្នុងនាមយើងជាចាងហ្វាងយើងមិនទាន់ដឹងច្បាស់ថាចំណុចក្តៅនៃអង្គភាពសារព័ត៌មានបងប្អូនយើងដែលបានចុះផ្សាយទាក់ទិននឹងរឿងអ្វីនៅឡើយ។


អត្ថន័យនិងបទពិសោធន៍របស់ខ្ញុំបាទក៏នៅមានកម្រិតទាបមិនអាចបកស្រាយជូនបងប្អូនឲ្យសមនឹងគោលបំណងរបស់បងប្អូនដែលបានចង់ដឹងយល់បាន ខ្ញុំបាទសូមមេត្តាខន្តីអភ័យទោសពីចម្ងាយ។


ហើយខ្ញុំបាទសង្ឃឹមថាក្នុងនាមយើងជាអ្នកសារព័ត៌មានទាំងអស់គ្នាគួរតែរួមគ្នាតែមួយក្នុងការផ្សព្វផ្សាយព័ត៌មានពិតប្រកបដោយក្រុមសីលធម៌វិជ្ជាជីវៈតាមមូលដ្ឋានគ្រឹះនៃច្បាប់ដែលបានចែងរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន ។


ខ្ញុំបាទសូមអរគុណសម្រាប់បងប្អូនដែលបានផ្ដល់ឱកាសអនុញ្ញាតឲ្យខ្ញុំបានបញ្ចេញមតិនៅក្នុងគ្រុបនេះ ហើយខ្ញុំបាទសូមសំណូមពរមួយ មួយចំណុចដើម្បីអនុវត្តឲ្យអង្គភាពសារព័ត៌មានយើងទាំងអស់មានលទ្ធភាពឆ្ពោះទៅរកគោលដៅក្នុងការផ្សព្វផ្សាយព័ត៌មាន និងចូលរួមចំណែកទប់ស្កាត់បំផ្លាញសារធាតុញៀនខ្ញុំបាទស្នើសុំឲ្យឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន សូមមេត្តាសិក្សាទាក់ទិនទៅនឹងអង្គភាពអ្នកសារព័ត៌មានទាំងអស់ត្រួតពិនិត្យសារធាតុញៀន តាមបណ្ដើររាជធានីខេត្តទាំង 25 ខេត្តក្រុងប្រសិនបើបុគ្គលណាជាប់សារធាតុញៀនសូមឲ្យឯកឧត្តមរដ្ឋមន្ត្រីមេត្តាលុបអាជ្ញាប័ណ្ណអង្គភាពនោះ ដើម្បីរក្សាតម្លៃនៃស្ថាប័នរបស់ក្រសួង និងអនុវត្តតាមច្បាប់ដែលបានចែងរបស់ក្រសួងនិងស្ថាប័នពាក់ព័ន្ធ សូមអរគុណ។

Powered by Blogger.