លោក ស្រេង សុផល អញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គពានរង្វាន់សន្តិភាព រដូវកាលទី៣ របស់ក្រុមជំនុំបេសកកម្មដំណឹងល្អ



(បន្ទាយមានជ័យ) ក្រុមជំនុំបេសកកម្មដំណឹងល្អ បានរៀបចំពិធីបិទវគ្គពានរង្វាន់សន្តិភាព រដូវកាលទី៣ ក្រោមអធិបតីភាពភាពលោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ និងដោយមានការចូលរួមពីលោក អៀង ប្រុស គ្រូគង្វាលនៅក្រុមជំនុំបេសកកម្មដំណឹងល្អ និងជាប្រធានគណៈកម្មការរៀបចំការប្រកួតពានរង្វាន់សន្តិភាព ខេត្តបន្ទាយមានជ័យ លោក សុផា ណារ៉ុង គណកម្មការយុវជនគ្រីស្ទានខេត្ត ពិធីប្រកួតនេះធ្វើនៅតារាងបាល់ទាត់ក្លឹប Eco Sport ស្ថិតនៅក្នុងសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នារៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤។

លោក អៀង ប្រុស បានឡើងមានមតិស្វាគមន៍ឲ្យដឹងថា៖ព្រឹត្តិការណ៍នៃការប្រកួតបាល់ទាត់នេះគឺជាឆ្នាំទី៣ ហើយដែលលោកបានរៀបចំការប្រកួតពានរង្វាន់បាល់ទាត់សន្តិភាពខេត្តបន្ទាយមានជ័យ។ ម្យ៉ាងវិញទៀតការប្រកួតពានរង្វាន់បាល់ទាត់នេះក្នុងគោលបំណង៖
១,បង្កើតនិងបង្កើន សុខភាព មិត្តភាព សាមគ្គីភាព និងជៀសឆ្ងាយពីគ្រឿងញៀន។
២,ផ្សាយដំណឹងល្អអំពីព្រះយេស៊ូគ្រីស។
៣,ជំរុញលើការលេងកីឡានិងការសិក្សារៀនសូត្រ។៤,លើកកម្ពស់វិស័យកីឡាក្នុងខេត្តនិងប្រទេសកម្ពុជា។

លោក បានបញ្ជាក់ថា៖ ពានរង្វាន់សន្តិភាពរដូវការទី 3 បានចាប់ផ្ដើមបើកវគ្គប្រកួតនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ ២០២៣ ហើយបានបញ្ចប់ការប្រកួតនៅថ្ងៃទី២៥ ខែកុម្ភៈឆ្នាំ២០២៤ ដោយបានរៀបចំការប្រកួតតែថ្ងៃអាទិត្យតែប៉ុណ្ណោះពានរង្វាន់សន្តិភាពរដូវកាលទី៣ បានទទួលការចូលរួមពីក្រុមចំនួន១៧ក្រុម ក្នុងនោះមានមហាជនស្រី៩ ក្រុម អ៊ុយ១៦មាន៣ក្រុម និងអុ៊យ១៣មាន៥ក្រុម ដែលមកពីតាមបណ្ដាលក្រុង ស្រុក មួយចំនួនក្នុងខេត្តបន្ទាយមានជ័យ។

ថ្លែនៅក្នុងឱកាសនោះលោក ស្រេង សុផល បានមានប្រសាសន៍លើកឡើងថា៖ ការរៀបចំប្រកួតបាល់ទាត់ ដណ្ដើមពានរង្វាន់សន្តិភាពនាពេលនេះពិតជាមានសារៈសំខាន់ណាស់ ក្នុងការបង្កើត និងបង្កើន សុខភាព មិត្តភាព សាមគ្គីភាព សន្តិភាព តាមរយៈការជំរុញឲ្យស្រឡាញ់ការលេងកីឡាដើម្បីមានសុខភាពល្អ បង្កើតមិត្តភាព និងសាមគ្គីភាព ក្នុងចំណោមប្រជាពលរដ្ឋខ្មែរទាំងប្រុសទាំងស្រី។ ក៏ដូចជាការចូលរួមចំណែកជួយអប់រំយុវជនឲ្យពួកគេងាកមកលេង និងស្រឡាញ់កីឡា ស្រឡាញ់សុខភាព និងជៀសចេញពីការប្រើប្រាស់គ្រឿងញៀន អំពើអបាយមុខផ្សេងៗ លើកកម្ពស់ឲ្យពួកគេស្រឡាញ់ការសិក្សាគ្រួសារសង្គមជាតិ និងស្រឡាញ់សន្តិភាព។

លោក បានបញ្ជាក់ថា៖ ពាននរង្វាន់សន្តិភាពនេះរៀបចំឡើងដើម្បីជួយដល់កុមារ៉ា កុមារី យុវជន យុវតី ឲ្យចាក់ឆ្ងាយពីសង្គមងងឹតផ្សេងៗ និងឲ្យពួកគាត់បែរមកស្រឡាញ់វិស័យកីឡាវិញ ដើម្បីចូលរួមក្នុងជាមួយ រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់វិស័យកីឡាក្រោមម្លប់សន្តិភាព៕





















Powered by Blogger.