ស្រ្តីមេម៉ាយ អាយុ៦៣ឆ្នាំ នៅមើលថែកូនពិការដេកនៅលើគ្រែរយៈពេលជាង៥ឆ្នាំ ស្ថិតនៅឃុំផ្គាំ ស្រុកស្វាយចេក
(បន្ទាយមានជ័យ) ដោយមើលឃើញពីទុក្ខលំបាក់ និងការសំណូមពរពីសាមីខ្លួនដែលពិការផ្ទាល់ឯកឧត្តម សុ វណ្ណសុភា សមាជិកក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ រួមជាមួយសប្បុរសជន បានអញ្ជើញសួរសុខទុក្ខ និងយកគ្រឿងទេស និងថវិការចំនួន ១លានរៀល ដែលបានមកពីការគៀរគរពីសប្បុរសជនជិតឆ្ងាយ ទៅប្រគល់ជូនគ្រួសារស្រ្តីមេម៉ាយ អាយុ៦៣ឆ្នាំ នៅមើលថែកូនពិការដេកនៅលើគ្រែរយៈពេលជាង៥ឆ្នាំ ស្ថិតនៅឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤។
ឯកឧត្តម សុ វណ្ណសុភា សមាជិកក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ បានពាំនាំនៅបណ្ដាំសួរសុខទុក្ខរបស់ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ដែលជាអាណាព្យាបាលប្រជាពលរដ្ឋក្នុងទឹកដីខេត្តបន្ទាយមានជ័យ នៅក្នុងឱកាសចុះសួរសុខទុក្ខនៅខ្នងផ្ទះជាក់ស្ដែងនាពេលនេះ។ជាពិសេសសម្រាប់គ្រឿងទេស និងថវិកាទាំងនេះ គ្រាន់តែជួយសម្រាល់ដល់ជីវភាពរស់នៅជូនបានតែមួយរយៈពេលតែប៉ុណ្ណោះ។
ជាមួយគ្នានោះឯកឧត្តម សុវណ្ណ សុភា និងក្រុមកាងារ បានធ្វើការលើកទឹកចិត្តដល់គាត់ត្រូវខិតខំប្រឹងប្រែងរស់នៅ មិនត្រូវអស់សង្ឃឹម ក្នុងជីវិតនោះទេ។
គួររំលឹកផងដែរថា៖ ប្រវត្តិរបស់គ្រួសារពិការនេះមានឈ្មោះ រី សារឹត អាយុ៤៣ឆ្នាំ រងគ្រោះថ្នាក់ចរាចរណ៍បាក់ឆ្អឹងខ្នង ពិការដេកនៅនឹងគ្រឹះអស់រយៈពេល៥ឆ្នាំហើយ និងត្រូវជាកូនទី៣ ក្នុងគ្រួសារ ចំណែកម្តាយបង្កើតជាស្រ្តីមេម៉ាយឈ្មោះ ផ្កាន់ កួន អាយុ៦៣ឆ្នាំ ត្រូវទទួលបន្ទុកនៅមើលថែកូនរស់នៅភូមិតាគល់ ឃុំផ្គាំ ស្រុកស្វាយចេក មានកូន ៦នាក់ និងកូនផ្សេងៗទៀតចេញចំណាកស្រុកធ្វើការនៅប្រទេសថៃនិងក្រៅខេត្ត៕
Post a Comment