សាច់បង្កកចំនួន៤កុងតឺន័រ ត្រូវសមត្ថកិច្ចចាប់បាន នៅស្រុករមាសហែក ខេត្តស្វាយរៀងតើមានការពាក់ព័ន្ធ ជាមួយក្រុមហ៊ុនណា វគ្គ១
ស្វាយរៀង៖ យ៉ាងហោចណាស់ សាច់បង្កកចំនួន៤កុងទឺន័រ ត្រូវសមត្ថកិច្ចចាប់បាន នៅស្រុករមាសហែក ខេត្តស្វាយរៀង នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤នេះ តាមបទបញ្ជារបស់ព្រះរាជអាជ្ញាខេត្តស្វាយរៀង ។
លោក ខាំ សុផារី ព្រះរាជអាជ្ញាសាលាដំបូងខេត្តស្វាយរៀង បានប្រាប់ថា ករណីឃាត់រថយន្តកុងតឺន័រ ដឹកសាច់បង្កកចំនួន៤កុងតឺន័រនេះ បានធ្វើឡើង នៅក្នុងស្រុករមាសហែក ខេត្តស្វាយរៀង ហើយបើរកឃើញថា ជាករណីលួចនាំចូលខុសច្បាប់ និងផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋនោះ និងមានវិធានការចាត់ការ តាមផ្លូវច្បាប់។
ពាក់ព័ន្ធនឹងករណីនេះ លោក ដា រា ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «កបប» ខេត្តស្វាយរៀង បានឆ្លើយយ៉ាងខ្លីថា លោកកំពុងធ្វើកិច្ចការងារនេះជាប់រវល់។
ទោះបីយ៉ាងណាប្រភពមួយចំនួន បានបង្ហើបឲ្យដឹងថា សាច់បង្កកចំនួន៤កុងតឺន័រនេះ បាននាំចូលមកតាមច្រកព្រំដែនខេត្តស្វាយរៀង ហើយបានបើកបរតាមផ្លូវវាង ចូលមកស្រុករមាសហែក ត្រូវបានមន្ត្រីជំនាញឃាត់ទុក ក្រោមការសម្របសម្រួល ពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង។
តែគួរឲ្យសោកស្ដាយមន្ត្រីជំនាញ ក.ប.ប ខេត្តស្វាយរៀង មិនបានបង្ហាញពីលទ្ធផលការឃាត់ និងពិនិត្យជាក់ស្ដែងទៅលើកុងតឺន័រ ដែលផ្ទុកសាច់បង្កកទាំង៤នេះទេ បានត្រឹមថាជាប់រវល់។
ក្នុងនាមជាមន្ត្រី បំរើការងារនៅ ស្ថាប័នមួយតើហេតុ មិនបញ្ជេញការពិត នេះជាចម្ងល់ ប្រជាពលរដ្ឋចង់ស្តាប់ សាច់បង្កកដែលនាំចេញពីប្រទេសវៀតណាម ចូលមកទឹកដីនៃប្រទេសកម្ពុជា ធ្វើអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាព ទូទាំងប្រទេស តើក្រុមហ៊ុន ដឹកជញ្ជូនត្រូវទទួលខុសត្រូវបែបណា?
ការដឹកនាំចូលម្តង៤កុងតឺន័រត្រូវសមត្ថកិច្ចចាប់បាន នៅស្រុករមាសហែក ខេត្តស្វាយរៀង នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤នេះ តាមបទបញ្ជារបស់ព្រះរាជអាជ្ញាខេត្តស្វាយរៀង រហូតមានចាប់ឃាត់គឺមានន័យថា មិនមែនទើបតែម្តងនេះទេ ហើយការដឹកចូលនេះ ច្បាស់មានអ្វីបាក់ព័ន្ធជាមួយមន្ត្រីប្រចាំតំបន់។
កត្តាចម្បង ដែលមន្ត្រីឃុបឃិតគ្នាបង្កើតបទល្មើស តើក្រសួងមហាផ្ទៃ ចាត់វិធានការយ៉ាងណាវិញ បើទុកក៏មិនចំណេញ ដកចេញចំណេញជាង ស្ថាប័នពាក់ព័ន្ធ បង្កាបបទល្មើស ច្បាស់ជាបានដឹង ហើយអង្គភាពអ្នកសារព័ត៌មានសង្ឃឹមថា ថ្នាក់ដឹកនាំ និងបោសសំអាត បុគ្គលទាំងនោះ ដើម្បីអោយប្រជាពលរដ្ឋមានភាពកក់ក្តៅ រស់ក្រោមម្លប់សន្តិភាព។
តែទោះបីយ៉ាងណាក្តី អង្គភាពអ្នកសារព័ត៌មានស៊ីអេចអ ស្នើសុំដល់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចាត់វិធានការ
ចំពោះមន្ត្រីក្រោម ឱវាទប្រចាំតំបន់ ដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលមកធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយ សែនសិលិចន្ថា ណាខារាត
Post a Comment