មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ អអញ្ជេីញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយប្រសាសន៍ណែនាំរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា



(បន្ទាយមានជ័យ) លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ អញ្ជេីញជាអធិបតីភាព ក្នុងកិច្ចប្រជុំផ្សព្វផ្សាយប្រសាសន៍ណែនាំរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងងពិធិប្រជុំត្រួតពិនិត្យវាយតម្លៃសភាពការណ៍ លទ្ធផលការងារកងរាជអាវុធហត្ថឆ្នាំ២០២៣ និងលើកទិសដៅផែនការសកម្មភាពការងារកងរាជអាវុធហត្ថ ឆ្នាំ២០២៤ កិច្ចប្រជុំក្នុងថ្ងៃនេះដោយមានការអញ្ជេីញចូលរួមពីលោកមេបញ្ជាការរង លោកនាយសេនាធិការរង លោកប្រធានមន្ទីរទាំង៧ លោកនាយការិយាល័យ លោកមេបញ្ជាការមូលដ្ឋាន ក្រុង-ស្រុកទាំង៩ និងនាយអាវុធហត្ថខេត្ត សរុបចំនួន១៥៦នាក់បានចូលរួមនៅព្រឹកថ្ងៃពុធ ទី០៣ ខែមករា ឆ្នាំ២០២៤។


នាឱកាសនោះផងដែរលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជការកងរាអាវុធហត្ថខេត្ត ក៏បានពាំនាំប្រសាសន៍ផ្តាំផ្ញេីសួរសុខទុក្ខ ពីសំណាក់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុហត្ថលេីផ្ទៃប្រទេស ជូនចំពោះនាយទាហាន នាយទាហាន  និងពលទាហាន នៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យទាំងអស់ផងដែរ។ 


លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាអាវុធហត្ថខេត្ត លេីកឡេីងថា ដើម្បីផ្ដល់នូវចំណេះដឹង ជំនាញ សមត្ថភាព លើកកម្ពស់នូវមនសិការ ឆន្ទៈ ការតស៊ូ ភាពក្លាហាន និងស្មារតីទទួលខុសត្រូវ ក្នុងនាមកងរាជអាវុធហត្ថ ត្រូវគោរពច្បាប់ គោរពវិន័យ គោរពក្រមសីលធម៌ វិជ្ជាជីវៈ ក្នុងការអនុវត្តតួនាទីភារកិច្ច ក៏ដូចជាក្នុងការរស់នៅប្រចាំថ្ងៃ និងខិតខំកសាងសំណង់ ជំរំជម្រក អគារធ្វើការ កន្លែងស្នាក់នៅ ទីលានហ្វឹកហាត់ ជាពិសេសអនុវត្តនូវតួនាទី និងភារកិច្ចស្នូល ក្នុងការការពារសន្តិសុខ សណ្ដាប់ធ្នាប់ ស្រាវជ្រាវបង្ក្រាបរាល់បទល្មើសនៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានល្អប្រសេីរ។ 


លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានសង្កត់ធ្ងន់ដល់ការមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក ត្រូវយកចិត្តទុកដាក់ពីជីវភាពប្រចាំថ្ងៃរបស់កងកម្លាំង បន្ថែមនូវការហូបចុកតាមរយៈការជំរុញការបង្កបង្កើនផល ដាំ និងចិញ្ចឹមដើម្បីបំពេញតម្រូវការរបស់អង្គភាពបន្ថែមទៀត៕
















Powered by Blogger.