ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លេខ ១១៤ ដនស / ...

 


លិខិតបង្គាប់ការ

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា

បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៨២៣/១៩៨១ ចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ស្តីពីការតែងតាំង

រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើ

ច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី

បានឃើញព្រះរាជក្រមលេខ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឲ្យប្រើ សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា ច្បាប់ស្តីពី បានឃើញព្រះរាជក្រមលេខ នស/រកម/០៦៩៩/០៩ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ១៩៩៩ ដែលប្រកាសឲ្យប្រើ

ច្បាប់ស្តីពីការបង្កើតក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឃើញអនុក្រឹត្យលេខ៦២ អនក្រ.បក ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ ១៩៩៩ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

បានឃើញអនុក្រឹត្យលេខ១៨០ អនក្រ.បក ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៤ ស្តីពីការបង្កើតអគ្គនាយកដ្ឋាន លំនៅឋានចំណុះក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

បានឃើញអនុក្រឹត្យលេខ៧៣ អនក្រ.បក ចុះថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៦ ស្តីពីការបង្កើតអត្តាធិការដ្ឋាន

ចំណុះក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

យោងប្រកាសលេខ៦៤ ប្រក/ដ.ន.ស ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ១៩៩៩ ស្តីពីតួនាទី ភារកិច្ចរបស់បណ្តា

ការិយាល័យចំណុះអង្គភាពថ្នាក់កណ្តាលនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

យោងប្រកាសលេខ៧៦ ដនស/ប្រក ចុះថ្ងៃទី០២ ខែកញ្ញា ឆ្នាំ១៩៩៩ ស្តីពីតួនាទី ភារកិច្ច និងរចនាសម្ព័ន្ធ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ក្រុង និងតួនាទីរបស់បណ្តាការិយាល័យ ក្រោមឱវាទ

យោងលិខិតលេខ១៣៣/២៤ លស ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ

យោងតាមការចាំបាច់របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ប្រការ ១ : ឱ្យលោក អាង ណារិទ្ធ បន្តបំពេញបញ្ចប់កិច្ចការដែលនៅសេសសល់នៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី ២៦ ខែមករា ឆ្នាំ២០២៤។

ប្រការ ២: នាយកខុទ្ទកាល័យ គ្រប់អគ្គនាយក អគ្គាធិការ គ្រប់ប្រធាននាយកដ្ឋាននិងអង្គភាពពាក់ព័ន្ធ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ និងលោក អាង ណារិទ្ធ ត្រូវទទួលបន្ទុកអនុវត្តប្រកាសនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃចន្ទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២២ ខែមករាឆ្នាំ២០២៤

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រដូចរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ហត្ថលេខានិងត្រា សាយ សំអាល់។




Powered by Blogger.