តើលោក អ៊ុន ចាន់ គឺជានរណ? បានជា បើកដៃឲ្យ ជនជាតិថៃ និងក្រុមឈ្មួញ នាំទំនេញឆ្លងកាត់ ថ្គើននិងបញ្ជាថ្នាក់ដឹកនាំក្រសួងមហាផ្ទៃវគ្គ២
ខេត្តបន្ទាយមានជ័យ ៖ លោកវរសេនីយទោ អ៊ុន ចាន់ មេបញ្ជាការរងកងការពារព្រំដែនលេខ៥០៣
បើកដៃឲ្យ ជនជាតិថៃ និងក្រុមឈ្មួញ យកទំនិញ គ្រប់ប្រភេទ ពីប្រទេសថៃ មកដាក់ស្តុកក្នុងឃ្លាំង នៅតាមជាប់ព្រំដែនអូរបីជាន់ និងកន្លែងនានា ដែលជាឃ្លាំងឯកជន សម្រាប់ទុក ចែក ចាយ តាមខេត្ត និងរាជធានី ថ្គើននឹងបទបញ្ជារបស់ថ្នាក់ដឹកនាំ និងសេចក្តីណែនាំពីក្រសួងមហាផ្ទៃ។
ទំនិញជាច្រើនសម្រាប់ចែកចាយបន្ត ជាងដប់ឆ្នាំមកហើយ ឲ្យអាជីវករ តាមបន្ទាត់ព្រំដែន ក៏ដូចជានៅតាមទីផ្សារ នៅ ក្នុងខេត្តបន្ទាយមានជ័យ និងតាមបណ្តាខេត្តនានា ព្រមទាំង រាជធានី យកទៅលក់ ដោយអនុវត្តផ្ទុយពីថ្នាក់ ដឹកនាំខេត្ត និងប្រមុខរាជរដ្ឋាភិបាលដែលបានដាក់មកឲ្យមន្ត្រីថ្នាក់ក្រោមជាតិអនុវត្តន៍ រួមទាំង ស្ថាប័នមានសមត្ថកិច្ច ចូលរួមទប់ស្កាត់ ឲ្យបានរាល់បទល្មើសឆ្លងដែន តាមច្រករបៀងនានានៅព្រំដែនខ្មែរ-ថៃ ពិសេស ដើម្បីពង្រឹងសន្តិសុខ ទប់ស្កាត់ ទំនិញគេចពន្ធ គ្រឿងញៀន អាភៀន ការរត់ពន្ធមនុស្ស បទល្មើសផ្សេងៗ តាមខ្សែបន្ទាត់ព្រំដែន ប្រកបដោយ ប្រសិទ្ធ ភាព។
ក៏ប៉ុន្តែជាក់ស្ដែងបច្ចុប្បន្ន ច្រករបៀង អូរបីជាន់ ក្នុងភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ដែលគ្រប់គ្រងដោយ លោក អ៊ុន ចាន់ មេបញ្ជាការរងកងការពារព្រំដែនលេខ៥០៣ យោធភូមិភាគទី៥ នៅតែបន្ត ដំណើរការយ៉ាងរលូន ឲ្យ ជនជាតិថៃ និងក្រុមឈ្មួញ យកទំនិញមកស្តុកក្នុងឃ្លាំង ដើម្បីចែកចាយ ដល់ឈ្មួញតូចធំ លក់បន្ត ធ្វើឲ្យបាត់បង់ថវិកា ជាតិតាមរយៈមិនបង់ពន្ធចូលរដ្ឋ។
តើ លោក អ៊ុន ចាន់ ជាអ្នកណា ? ច្រករបៀង មួយនេះមាននាំចូលមកដូចជាម៉ូតូគេចពន្ធ សាច់មាន់ខូចគុណភាព គ្រឿងក្នុងជ្រូក និងទំនិញរាប់រយគ្រប់មុខ
មុខទំនិញទាំងនោះគ្មានការត្រួតពិនិត្យពីមន្រ្តីជំនាញនោះទេ ដែលអាចប្រឈមទៅនឹងគ្រោះថ្នាក់បញ្ហាសុខភាព ដល់ ប្រជាពលរដ្ឋជាអ្នកទិញទៅបរិភោគ ដោយថាការនាំចេញទំនិញមកនេះ ឈ្មួញបានបង់លុយ ឲ្យ ស្ថាប័នគយ នគរបាល សេដ្ឋកិច្ចខេត្តនៅប្រចាំច្រកខាងលើរួចហើយ តែគ្មានវិក្កយបត្រ័នោះទេគ្រាន់តែបង់ប្រាក់តាមការព្រមព្រៀងរួច អាចចេញ ចូលទៅបានយ៉ាងរលូន។
ទោះយ៉ាងណា មន្រ្តីផ្នែកច្បាប់បានពន្យល់ថា ការបង់ពន្ធចូលរដ្ឋតាមរយៈគយ ឬនគរបាលសេដ្ឋ្ឋកិច្ចគ្មានវិក្កយប័ត្រ គឺជា អំពើពុករលួយរបស់មន្រ្តី ។
ឯកឧត្តអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានប្រកាស បិទច្រករបៀងខុសច្បាប់ទាំងអស់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
ក្នុងករណីចាំបាច់ ត្រូវ ធ្វើការសិក្សា ស្រាវជ្រាវ និងវាយតម្លៃលើសក្តានុពលសេដ្ឋកិច្ចនិងសង្គមរបស់ច្រកដែល មានស្រាប់ រួចលើកសំណើមកក្រសួងមហាផ្ទៃ ដើម្បីមានមូលដ្ឋានសិក្សានិងលើកយោបល់ ជូនថ្នាក់ដឹកនាំ ពិនិត្យ សម្រេច ក្នុងការបង្កើតជាច្រកទ្វារព្រំដែនផ្លូវការ។
ប៉ុន្តែនៅច្រករបៀងនេះ នៅតែដំណើរការរហូតដល់បច្ចុប្បន្នដែលគេសង្ស័យថា មានការត្រូវគ្នាជាមួយអាជ្ញាធរ មន្ត្រីជំនាញ ក្នុងមូលដ្ឋានទើបបើកឲ្យទំនិញនាំចូលមិនបានបង់ពន្ធដល់សព្វថ្ងៃនេះ។
លោក អ៊ុន ចាន់ មេបញ្ជាការរងកងការពារព្រំដែនលេខ៥០៣ អង្គភាពអ្នកសារព័ត៌មាន CHRTV online មិនអាចទំនាក់ទំនង ដើម្បីសុំការបញ្ជាក់ពីបញ្ហានាំទំនិញ របស់ ជនជាតិថៃ និងក្រុមឈ្មួញ ដែលយកទំនិញមកស្តុក ក្នុងឃ្លាំង ក្រោមការគ្រប់គ្រង ដោយលោកផ្ទាល់ នៅក្បែរច្រករបៀង ខាងលើនោះឡើយ ។
តើឯកឧត្តមអភិសន្តិបណ្ឌិតស សុខាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃចាត់វិធានការយ៉ាងណាវិញចំពោះលោកអ៊ុនចាន់ មេបញ្ជាការរោង ដែលកំពុងបើកដៃឱ្យក្រុមឈ្មួញប្រព្រឹត្តបទល្មើសយ៉ាងអាណាធិបតេយ្យនៅក្នុងតំបន់ដែលខ្លួនគ្រប់គ្រង
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងដីស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។
Post a Comment