ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានទទួលជួបប្រតិភូស.ស.យ.ក. ចំនួន ២០រូប ដើម្បីស្តាប់របាយ

 


នាថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០២៣ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានទទួលជួបប្រតិភូស.ស.យ.ក. ចំនួន ២០រូប ដើម្បីស្តាប់របាយការណ៍សង្ខេបអំពីលទ្ធផលនៃការចូលរួមកម្មវិធីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងកម្ពុជា ក្រោមប្រធានបទ “ នវាវត្តន៍ និងសហគ្រិនភាពក្នុងយុគសម័យឌីជីថល” នៅខេត្តក្វាងស៊ី និងទីក្រុងប៉េកាំងនៃសាធារណៈរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី ០៧ ដល់ថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០២៣ ។ 

ក្រោយពីស្តាប់របាយការណ៍ ឯកឧត្តម ហ៊ុន ម៉ានី បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំ និងគណៈប្រតិភូទាំងអស់ដែលបានខិតខំប្រឹងប្រែងក្នុងការចាប់យកចំណេះជំនាញថ្មីតាមរយៈកម្មវិធីបណ្តុះបណ្តាលនៅប្រទេសចិន រយះពេលជាង ១០ ថ្ងៃនេះ។ ជាមួយគ្នានេះ ឯកឧត្តមប្រធាន ក៏បានផ្តល់អនុសាសន៍បន្ថែម ឱ្យគណៈប្រតិភូបន្តទំនាក់ទំនងជាមួយភាគីចិន ដើម្បីបន្តកិច្ចសហការប្រតិបត្តិការរួមគ្នា និងផ្សារភ្ជាប់ទំនាក់ទំនងរវាងយុវជនកម្ពុជា-ចិនទៅលើគម្រោងផ្សេងៗសម្រាប់យុវជនជំនាន់ក្រោយនាពេលអនាគតផងដែរ។

សូមជម្រាបជូនថា កម្មវិធីនេះបានរៀបចំ និងគាំទ្រដោយសហព័ន្ធយុវជនទូទាំងប្រទេសចិន (All-China Youth Federations) ក្នុងគោលបំណងពង្រឹងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរួមគ្នា ក្នុងការជំរុញឱ្យមានការអភិវឌ្ឍទំនាក់ទំនង រវាងយុវជនកម្ពុជា និងយុវជនចិន៕














Powered by Blogger.