ក្រុមហ៊ុន startec dynamic Cambodia និង លោក ថុល សុភិទិ បាននាំយកថវិកាចំនួន ១ ៦០០ ដុល្លារ មកបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងស្មារតី “ខ្មែរជួយខ្មែរ”។

 


មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្ត និងកាយវិការដ៏សប្បុរសរបស់ក្រុមហ៊ុន startec dynamic Cambodia និង លោក ថុល សុភិទិ ដែលបានផ្តួចផ្តើមគំនិត និងនាំយកថវិកាចំនួន ១ ៦០០ ដុល្លារ ពីកម្មវិធីដាក់ឱ្យដេញថ្លៃម៉ូតូលោកថុល សុភិទិ មកបរិច្ចាគ មកបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីរួមគ្នារក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងការបន្តបេសកកម្មផ្ដល់សេវាពិនិត្យ និង ព្យាបាលទារក-កុមារ ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើង។







Powered by Blogger.