សមត្ថកិច្ចចម្រុះចុះរឹបអូសនិងបង្រ្កាបឈើពីរទីតាំងជាច្រេីនកំណាត់ ខណៈក្រុមឈ្មួញត្រៀមបម្រុងដឹកជញ្ជូនបន្តទៅលក់នៅប្រទេសវៀតណាមតាមច្រករបៀង

ខេត្តក្រចេះ៖ កម្លាំងគណៈបញ្ជាការឯកភាពស្រុកស្នួលខេត្ដក្រចេះ កាលពីរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣នេះ កម្លាំងសមត្ថកិច្ចជំនាញបានចុះរឹបអូសនិងបង្រ្កាបទីតាំងលាក់ស្តុកឈេីរបស់ក្រុមឈ្មួញត្រៀមដឹកជញ្ជូនតាមរយ:រថយន្តឆ្លងដែនទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារទ្វេភាគី កម្ពុជា-វៀតណាម មួយចំនួននៅទឹកដីស្រុកស្នួលខេត្តក្រចេះ។

តាមរបាយការណ៍របស់សមត្ថកិច្ចស្រុកស្នួលបានបញ្ជាក់ថាក្រោយពីមានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ធដែលបានប្រទះឃេីញគំនរឈេីទាំងនេះ កម្លាំងសមត្ថកិច្ចចម្រុះបានចុះទៅរឹបអូសឈេីបានដោយជោគជ័យ ខណៈដោយពុំឃេីញមានម្ចាស់ឈើចេញមុខធ្វេីការអន្តរាគមន៍បទល្មេីសព្រៃឈេីនៅឡើយ។

ជាក់ស្តែង បទល្មើសព្រៃឈើទាំងនេះ ជាប្រភេទឈើលេខ ១ (ឈេីសុក្រម)។ ហេីយការចុះបង្រ្កាបបទល្មើសធនធានធម្មជាតិខាងលេីនេះក៍នៅមិនទាន់ធ្វេីការវាស់វែងនៅឡេីយ ដោយ(គ្មានម្ចាស់ទទួលខុសត្រូវ)ស្ថិតនៅចំណុចនិយាមការ

X : 680004; Y: 1358785 ស្ថិតនៅភូមិត្រពាំងឈូក ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ។








Powered by Blogger.