ពិធីបូកសរុបលទ្ធផលការងារអប់រំប្រចាំឆ្នាំសិក្សា ២០២២.២០២៣ និងលើកទិសដៅអនុវត្តបន្តឆ្នាំសិក្សាថ្មី ២០២៣.២០២៤ សាខាខេត្តបន្ទាយមានជ័យ(USA)
(បន្ទាយមានជ័យ) លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបូកសរុបលទ្ធផលការងារអប់រំប្រចាំឆ្នាំសិក្សា ២០២២.២០២៣ និងលើកទិសដៅអនុវត្តបន្តឆ្នាំសិក្សាថ្មី ២០២៣.២០២៤ ប្រគល់វិញ្ញាបនប័ត្របណ្ឌិតស្រមោលប័ណ្ណសរសើរអាហារូបករណ៍និងរង្វាន់ដល់សិស្សឆ្នើមប្រចាំឆ្នាំ សាលាអន្តរជាតិ យូ អេស អេ(USA) ថ្ងៃសៅរ៍ ទី២៣ ខែកញ្ញា ឆ្នាំ២០២៣ ធ្វើនៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។
យោងតាមរបាយការណ៍បូកសរុប លទ្ធផលការងារអប់រំប្រចាំឆ្នាំសិក្សា ២០២២-២០២៣ និងលើកទិសដៅបន្ត ឆ្នាំសិក្សាថ្មី ២០២៣-២០២៤របស់សាខាខេត្តបន្ទាយមានជ័យដោយកំណើនសិស្សកើនឡើងខ្ពស់ក្នុងឆ្នាំសិក្សា២០២៣-២០២៤ នេះ សាលាបានបើកសាខាធំៗថ្មី
ចំនួន ៣ បន្ថែមទៀត គឺសាខាសុភមង្គល ស្ថិតនៅក្នុងខេត្តបាត់ដំបង សាខាផ្សារលើស្ថិតនៅក្នុងខេត្តសៀមរាបនិងសាខាខេត្តបន្ទាយមានជ័យ ស្ថិតនៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខាងលិចអង្គការគ្រួសារថ្មី ។
សូមបញ្ជាក់ថា៖ សាខាថ្មីនៅខេត្តបន្ទាយមានជ័យ មានបន្ទប់រៀនចំនួន ៣០ មានបណ្ណាល័យ បន្ទប់បំណិន-ជិវិត និងបន្ទប់កុំព្យូទ័រ ហើយគ្រប់បន្ទប់ទាំងអស់ត្រូវបានបំពាក់ម៉ាស៊ីនត្រជាក់ កង្ហារ អំពូលភ្លើង ដើម្បីឲ្យកូនៗ អង្គុយសិក្សាប្រកបដោយផាសុខភាព។ហើយសាលាក៏មានបង្រៀនភាសាអង់គ្លេស សម្រាប់កុមារ និងមនុស្សពេញវ័យពេញម៉ោង និងក្រៅម៉ោងផងដែរ ។សិស្សរៀនភាសាអង់គ្លេសកម្រិតខ្ពស់នឹងត្រូវប្រឡងយកវិញ្ញាបនប័ត្រអន្តរជាតិ ខេមប្រ៊ីដ (Cambridge) ដែលមានការទទួលស្គាល់ទាំងក្នុងប្រទេស និងពិភពលោក ។
សាលាអន្តរជាតិ យូ អេស អេ គឺជាគ្រឹះស្ថានឯកជនមួយបានបើកដំណើរការបង្រៀន និងរៀនចាប់តាំងពីឆ្នាំ ២០០១ មកដល់បច្ចុប្បន្ន គឺជាសាលាដែលមានការអប់រំ ប្រកបដោយគុណភាពខ្ពស់ស្របតាមស្តង់ដាជាតិ និងអន្តរជាតិ បច្ចុប្បន្នសាខាធំៗចំនួន ១៧ ស្ថិតនៅ រាជធានីភ្នំពេញ ខេត្តបាត់ដំបង ខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ ចំណេះទូទៅភាសាខ្មែរ ផ្ដល់ការបង្រៀន និងរៀនលើកម្រិតមត្តេយ្យសិក្សា បឋមសិក្សាអនុវិទ្យាល័យ និងវិទ្យាល័យផងដែរ។
ក្នុងឱកាសនោះដែរលោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានថ្លែងថា៖ បច្ចុប្បន្ននេះវិស័យអបរំ ឯកជនមានការរីកចម្រើនខ្លាំង នឹងបានចូលរួមចំណែកជា
មូយសាលារដ្ឋ ដោយបានផ្តល់ចំណេះដឹង ជូនដល់សិស្សានុសិស្ស អោយក្លាយជាទំពាំងស្នងឬស្សីទៅថ្ងៃអនាគត។
លោក បានបន្តទៀតថា៖ រាជរដ្ឋាភិបាលបានកំណត់ឲ្យក្មេងដែលមានអាយុ ៧០ខែអាចចុះឈ្មោះចូលរៀនថ្នាក់ទីមួយនៅសាលារដ្ឋបាន តែសម្រាប់អ្នកមានលទ្ធភាពក្មេងអាយុចាប់ពី៣ឆ្នាំឡើង អាចទៅដាក់អោយចូលរៀននៅសាលាឯកជនបាន។
លោក ឈូ ប៊ុនរឿង បានបញ្ជាក់ថា៖ ការវិនិយោគ លើការសិក្សាឧទាហរណ៍ចំណាយ១ដុល្លាបានប្រាក់ចំណេញ៧ដង តែយើងមិនចំណាយសោះ គឺមិនត្រឹមតែគ្មានប្រាក់ ចំណេញទេថែមទាំងខាតទៀតផង។
ដូច្នេះឪពុកម្តាយគួរតែជម្រុញកូនអោយទៅរៀនសូត្រកុំទុកពេលទំនេរធ្វើរឿងផ្តេសផ្តាសដែលនាំអោយខូចអនាគត៕
Post a Comment