រថយន្តធុនធំសណ្តោងរម៉កដឹកថៃលឿបែកកង់មុខរ៉េចង្កូតទៅបុកអ្នកជិៈម៉ូតូបណ្តាលស្លាប់ម្តាយ និងរបួសកូនប្រុសធ្ងន់

(បន្ទាយមានជ័យ) នៅវេលាប្រហែលម៉ោង១ៈ១០នាទី ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចណ៍ដោយរថយន្តធនធំ១គ្រឿងសណ្តោងរម៉កដឹកថៃលឿបែកកង់ បានរ៉េចង្កូត មកបុកម៉ូតូកំពុងធ្វើដំណើនៅមួយចំហៀងផ្លូវទៀត បណ្ដាលឲ្យស្លាប់ម្តាយ និងរបួសកូនប្រុសធ្ងន់កំពុងយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ កើតហតុស្ថិតនៅលើកំណត់ផ្លូវជាតិលេខ ៥ ក្នុងភូមិសាលាក្រហម ឃុំសំរោង ស្រុកអូរជ្រៅ ។

អ្នកឃើញហេតុការណ៍បានបញ្ជាក់ថា៖ នៅពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងស្ត្រីម្នាក់បានជិៈម៉ូតូហុងដាឌ្រីមពាក់ផ្លាក់លេខបន្ទាយមានជ័យ1Z.6300 បានឌុបកូនប្រុស និងវ៉ាលី១ក្នុងទិសដៅលិចមកកើត ហើយមានរថយន្តធុនធំប្រភេទហ៊ីយិនដាយ មានស្លាកលេខAT22.32019 ដែលសណ្តោងរម៉កសម្រាប់ដឹកថៃលឿ ពាក់ស្លាកលេខកណ្តាល4A.0322 បានបើកបរតាមបណ្តោយផ្លូវជាតិលេខ៥ ទិសដៅកើតមកលិចហើយបែកកង់រ៉េចង្កូតមកខាងឆ្វេងបានបុកអ្នកជិៈម៉ូតូ ម្តាយនិងកូនប្រុស ពេញទំហឹងបណ្តាលស្លាប់ម្តាយនិងកន្លែងកូនប្រុសរបួសធ្ងន់ត្រូវបានសង្គ្រោះបន្ទាន់។

ក្រោយគ្រោះថ្នាក់ចរាចរណ៍កើតឡើងឃើញមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកស្រុកអូរជ្រៅបានមកសម្រួលចរាចរណ៍និងធ្វើការវាស់វែងបានបញ្ជាក់ថា៖ មូលហេតុគ្រោះថ្នាក់ចរាចរណ៍កើតឡើងបង្កដោយរថយន្តធុនធំបើកបរលឿនបែកកងមុខខាងឆ្វេងបណ្តាលរ៉េចង្កូតទៅបុកអ្នកជិៈម៉ូតូបណ្តាលស្លាប់ម្នាក់ជាស្ត្រី និងកូនប្រុសរបួសធ្ងន់ដែលមានវ៉ាលី១មានខោអាវនិងកាបូបតូច មានលុយបាត៥ខ្ទាស់ មានជិត៥០ម៉ឺនបាត និងខ្សែករមាស២ខ្សែ និងសម្ភារៈមួយចំនួនទៀត ត្រូវបានរក្សាទុកជូនដល់សាច់ញាតិមកទទួលយកសាកសព និងប្រគល់ជូនហើយរថយន្តធុនធំ និងម៉ូតូត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអូរជ្រៅដើម្បីអនុវត្តតាមច្បាប់៕










Powered by Blogger.