កិច្ចប្រជុំប្រចាំឆ្នាំ និងសិក្ខាសាលាពង្រឹងសមត្ថភាពការងារលេខាធិការដ្ឋាន ស្ដីពីការបូកសរុបលទ្ធផលលើកទិសដៅបន្ត និងយន្តការគ្រប់គ្រង(PTB)លើវិស័យការងារយុវជនចុះឈ្មោះចូលរៀនជំនាញ
(បន្ទាយមានជ័យ) វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ បានរៀបចំបើកកិច្ចប្រជុំប្រចាំឆ្នាំ និងសិក្ខាសាលាពង្រឹងសមត្ថភាពការងារលេខាធិការដ្ឋាន ស្ដីពីការបូកសរុបលទ្ធផលលើកទិសដៅបន្ត និងយន្តការគ្រប់គ្រង(PTB)លើវិស័យការងារយុវជនចុះឈ្មោះចូលរៀនជំនាញ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី តំណាងក្រសួងការងា តំណាងកម្មវិធីអភិវឌ្ឍជំនាញSDP អភិបាល.អភិបាលរងក្រុង ស្រុក ប្រធាន.អនុប្រធានមន្ទីរពាក់ព័ន្ធ នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ ធ្វើនៅសាលាប្រជុំវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ស្ថិតនៅក្នុងភូមិគាបសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។
លោកស្រី សំរិទ្ធ សូរ្យជាតិ នាយិកាវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍លើកឡើងថាការងារវិទ្យាស្ថានពហុបច្ចេកទេសខេត្តឆ្នាំសិក្សា២០២០.២០២៣ បានបណ្ដុះបណ្ដាលគ្រប់កម្រិតជំនាញចំនួន៣.៣៥៩ និងឆ្នាំសិក្សា២០២៤បានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ កម្មវិធីស្ពានចម្លង កម្រិតសញ្ញាបត្របច្ចេកទេស (C2-C3) បរិញ្ញាបត្ររង សរុមរួម ចំនួន ៣១២នាក់ ស្រី៩៩នាក់ ។
លោកស្រី នាយិកាវិទ្យាស្ថានពហុបច្ចេកទេសខេត្ត បានបញ្ជាក់ថា៖ វិទ្យាស្ថាន បាននិងកំពុងដើរតួនាទីឆ្លើយតបកម្មវិធីគោលនយោបាយអាទិភាពទាំង៦ ក្នុងយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសាររងហានិភ័យនៅទូទាំងចំនួន១,៥លាននាក់ដោយមិនបង់ថ្លៃសិក្សា និងទទួលបានប្រាក់ ឧបត្ថម្ភប្រចាំខែ បានចំនួនសរុបចំនួន២.៤៩៥នាក់ ស្រី៦៥០នាក់ សិស្សគោលដៅ៧៧៤ស្រី ៤៣៧នាក់ សិស្សបញ្ចប់ការសិក្សា ៧៧៩នាក់ស្រី ១៤៨នាក់ លើ១២មុខជំនាញ។ជាក់ស្តែងបានចុះសិក្សាតម្រូវការនិងការប្រើប្រាស់កំលាំងពលកម្មជំនាញនៅតាម ក្រុមហ៊ុន សហគ្រាស ឧស្សាហកម្មក្នុងខេត្ត ជាពិសេសតំបន់សេដ្ឋកិច្ចពិសេសប៉ោយប៉ែត និងបានចុះMOUជាមួយក្រុមហ៊ុន RMA Cambodia. HGB MOTORS ASSEMBLY. TECNO PARK POI PET PVT CO.LTD. ក្រុមហ៊ុន និងសហគ្រាសតូច ធំ ផ្សេងៗទៀត ដើម្បីបញ្ជូនសិស្សចុះកម្ម សិក្សានិងជាការផ្តល់ឱកាសការងារ និងសហការ វិទ្យាស្ថាន នឹងបន្តទំនាក់ទំនងស្វែងរកដៃគូសហ ការចាំទទួលសិស្សរៀនចប់។
ថ្លែងនៅក្នុងឱកាសនោះលោក យឹម សំណាង អភិបាលរងខេត្ត បានមានប្រសាសន៍លើកឡើងថា៖កម្មវិធីនេះ មានចក្ខុវិស័យច្បាស់លាស់ និងមុតស្រួច ក្នុងការផ្តល់នូវជំនាញប្រចាំជីវិតពិត ប្រាកដដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដើម្បីទទួលបាន ឱកាសការងារ និង បង្កើតការងារដោយខ្លួនឯងប្រកបដោយភាពម្ចាស់ការ មានគុណភាព និងផលិតភាពខ្ពស់ សម្រាប់ផ្គត់ ផ្គង់ និងឆ្លើយតបបានតាមតម្រូវការទីផ្សារការងារ ហើយជារួមការអនុវត្តកម្មវិធីនេះ នឹងលើកកម្ពស់កម្រិត ជីវភាពរស់នៅរបស់គ្រួសារនៃយុវជនគោលដៅឱ្យបានល្អប្រសើរ និងចាកផុតពីបន្ទាត់នៃភាពក្រីក្រ។
ជាមួយគ្នានោះលោក យឹម សំណាង បានស្នើសុំគ្រប់មន្ទីរអង្គភាពដែរពាក់ព័ន្ធ ពិសេសអាជ្ញាធរក្រុង ស្រុក ទាំង៩សូមជួយសហការ និងសម្របសម្រួសដល់វិទ្យាស្ថានក្នុងការចុះ ផ្សព្វផ្សាយជ្រើសរើសសិស្ស១.៥លាននាក់បានចុះឈ្មោះចូលរៀន និងបន្តយន្តការជួយផ្សព្វផ្សាយបន្ថែម អោយកាន់ទូលំទូលាយបន្ថែមទៀត៕
Post a Comment