លោក ឃ្លោក នួយ ដឹកនាំប្រជុំជាមួយក្រុមការងារមន្ទីរពាក់ព័ន្ធ អភិបាលក្រុង-ស្រុក ដេីម្បីដាក់ចេញវិធានការក្នុងការត្រៀម បង្កា ក្នុងករណីប្រឈមនិងការខ្វះខាតទឹកប្រេីប្រាស់ ក្នុងខេត្តបន្ទាយមានជ័យ

 


(បនបន្ទាយមានជ័យ) អាជ្ញាធរខេត្តបន្ទាយមានជ័យ មានការព្រួយបារម្ភ ដោយសារតែមួយរយៈពេលនេះអាកាសធាតុមានការប្រែប្រួលក្ដៅហួតហែង ដែលធ្វេីឱ្យបណ្ដាក្រុង-ស្រុកមួយចំនួនអាចប្រឈមទៅនឹងការខ្វះខាតទឹកសម្រាប់ប្រេីប្រាស់ប្រចាំថ្ងៃនាពេលខាងមុខ។ពាក់ព័ន្ធនិងបញ្ហានេះលេខាធិការដ្ឋាន គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោក ឃ្លោក នួយ អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានដឹកនាំប្រជុំជាមួយក្រុមការងារមន្ទីរពាក់ព័ន្ធ អភិបាលក្រុង-ស្រុក ដេីម្បីដាក់ចេញវិធានការក្នុងការត្រៀម បង្កា ក្នុងករណីប្រឈមនិងការខ្វះខាតទឹកប្រេីប្រាស់ ធ្វេីឡេីងនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥។ 


ក្រុង-ស្រុក មួយចំនួនអាចប្រឈមទៅនឹងការខ្វះខាតទឹកប្រេីប្រាស់ ក្នុងនោះដែរលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងគ្រោះហន្តរាយថ្នាក់ខេត្ត ក៏បានដាក់ចេញនូវវិធានការដល់គ្រប់ក្រុង-ស្រុកទាំង៩ អាជ្ញាធរឃុំ-សង្កាត់ទាំងអស់ ត្រូវណែនាំដល់ប្រជាពលរដ្ឋប្រើប្រាស់ទឹកដោយលក្ខណៈសន្សំសំចៃខ្ពស់ បេីក្នុងរយៈពេល១ខែទៀត មិនមានភ្លៀងធ្លាក់នោះទេ ក្រុង-ស្រុកមួយចំនួនប្រឈមទៅនឹងការខ្វះខាតទឹកប្រើប្រាស់ ដោយបច្ចុប្បន្នក្រុង-ស្រុកមួយចំនួនកំពុងប្រឈមនិងការខ្វះខាតទឹកជាបណ្តេីរៗ។ 


ក្នុងចំណោមក្រុង-ស្រុកទាំង៩ លោក ជូ បុត្រ អភិបាលស្រុកភ្នំស្រុក បានបញ្ជាក់ឱ្យដឹងថា បច្ចុប្បន្ននេះផ្ទៃទឹកអាងត្រពាំងថ្ម នៅសល់ប្រមាណ៣០%តែប៉ុណ្ណោះ បេីក្នុងរយពេល១ខែខាងមុខ មិនមានភ្លៀងគ្រប់គ្រាន់ នោះនិងអាចប្រឈមនិងការខ្វះខាតទឹក និងអាចប៉ះពាល់ដល់ជីវចម្រុះនៅក្នុងអាងមួយនេះ៕

Powered by Blogger.