រសៀលនេះ សន្និបាតក្រសួងមុខងារសាធារណៈ បន្តចែករំលែកចំណេះដឹង និងបទពិសោធន៍តាមរយៈបទបង្ហាញដោយវាគ្មិនជាថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួងមុខងារសាធារណៈ

 


ព្រឹកថ្ងៃទី១នៃកម្មវិធីសន្និបាត ត្រូវបានបញ្ចប់ទៅដោយរលូន និងជោគជ័យ ហើយនៅរសៀលថ្ងៃដដែលនេះដែរ ក៏មានបទបង្ហាញចំនួន៥ បន្ថែមទៀតរួមមាន៖(១)ការជ្រើសរើសមន្ត្រីចូលបម្រើការងារក្នុងរដ្ឋបាលសាធារណៈ (២) ការលើកកម្ពស់ប្រសិទ្ធភាពការងារ (៣) ការរៀបចំកែលម្អប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈ (៤) ការវាយតម្លៃ និងអធិការកិច្ចក្នុងវិស័យមុខងារសាធារ (៥) វិធានការ និងផែនការសកម្មភាពនៃការកែទម្រង់រដ្ឋបាលសាធារណៈ។ ចុងបញ្ចប់នៃបទបង្ហាញថ្ងៃទី១ ក៏មានវេទិកាសំណួរ ចម្លើយ ដែលដឹកនាំដោយ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈផងដែរ។











Powered by Blogger.