ក្រសួងសុខាភិបាល ប្រកាសពីការរកឃើញជំងឺអុតស្វា ១ករណីទៀត
ភ្នំពេញ៖ នៅព្រលប់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ ក្រសួងសុខាភិបាល បានប្រកាសពីការរកឃើញជំងឺអុតស្វា ១ករណីបន្ថែមទៀត នៅប្រទេសកម្ពុជា កើតលើបុរសម្នាក់ ដែលបានដាក់ឱ្យព្យាបាល នៅមន្ទីរពេទ្យត្រឹមត្រូវ។ ដូច្នេះសរុបជំងឺអុតស្វា ឬហៅកាត់ថា អឹមផក ( Mpox ) នៅកម្ពុជា មានចំនួន ៥ករណីហើយ។
ក្រសួងសុខាភិបាល បានប្រកាសថា ករណីជំងឺអុតស្វា ១ករណីថ្មីនេះ ត្រូវបានវិទ្យាស្ថានជាតិសុខភាពសាធារណៈ និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ប្រកាសលទ្ធផល នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤។
Post a Comment