អគ្គស្នងការដ្ឋាននគរបាលជាតិ រៀបចំបើកវគ្គបំប៉នជំនាញ ស្តីពីការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យបទល្មើសព្រហ្មទណ្ឌ (E-Crime)

 


រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ អគ្គស្នងការដ្ឋាននគរបាលជាតិ បានរៀបចំបើកវគ្គបំប៉នជំនាញ ស្តីពីការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យបទល្មើសព្រហ្មទណ្ឌ (E-Crime) ដល់ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ។

វគ្គបំប៉នជំនាញ ស្តីពីការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យបទល្មើសព្រហ្មទណ្ឌ (E-Crime) សម្របសម្រួលការងារបច្ចេកទេស ដោយការិយាល័យព័ត៌មានវិទ្យា នៃនាយកដ្ឋានរដ្ឋបាលទូទៅ និងបង្រៀនដោយលោកឧត្តមសេនីយ៍ទោ ងួន ផេងសែ អនុប្រធាននាយកដ្ឋានសរុប-ផែនការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងមហាផ្ទៃ ៕






















Powered by Blogger.