ពន្ធនាគារខេត្តបន្ទាយមានជ័យ បានរៀបចំពិធីបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតចំនួន១៩នាក់

 



(បន្ទាយមានជ័យ) ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកបណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣នេះពន្ធនាគារខេត្តបន្ទាយមានជ័យ បានរៀបចំពិធីបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតចំនួន ១៩នាក់ក្រោមអធិបតីភាពលោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ លោក លុយ ទីហួរ ព្រះរាជអាជរង នៃអយ្យការអមសាលាដំបូងខេត្ត រួមទាំងមន្ត្រីជំនាញពាក់ព័ន្ធ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ កិច្ចប្រជុំនេះធ្វើនៅសាលប្រជុំ ពន្ធនាគារខេត្ត ស្ថិតក្នុងភូមិទំនប់ជ្រៃ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។


លោកវីរៈអគ្គានុរក្សថ្នាក់លេខ១ ខៀវ ប៊ុនធូ អនុប្រធានពន្ធនាគារខេត្ត បានឡើងអានរបាយការណ៍ដឹងថា៖ ជនជាប់ឃុំក្នុងពន្ធនាគារសរុបជាក់ ស្តែងមានចំនួន១.៧៩២នាក់ ស្រីមានចំនួន៩៥នាក់។ក្នុងនោះមានអនីតិជន ២៣៥នាក់ ស្រី្ត៥នាក់,ជនបរទេស៨៩នាក់ ស្រ្តី១០នាក់,ជនជាតិថៃ៧១នាក់ ស្រ្តី៧នាក់,ជនជាតិវៀតណាម៥នាក់ ស្រ្តី២នាក់,ជនជាតិឥណ្ឌូនេស៊ី៤នាក់,ជនជាតិចិន៧ស្រ្តី១នាក់,ជនជាតិសិង្ហបូរី១,ជនជាតិឡាវ១នាក់,ជនពិការ១៩នាក់,ចាស់ជរាចាប់ពីអាយុ៦៥ មានចំនួន១៤នាក់ ស្រ្តី១។ ជជាក់ស្ដែងនាឱកាសនេះ បានបន្ធូរបន្ថយទោសចំនួន ១៩នាក់ រួមមានបន្ធូរបន្ថយទោស ៣ខែ១៣នាក់ ៦ខែ០៥នាក់ ៩ខែ០១នាក់ ។


ពន្ធនាគារខេត្តបន្ទាយមានជ័យ បានអនុវត្តនៅតួនាទីភារកិច្ចរបស់ខ្លួនដូចជា មានការអប់រំកែប្រែស្ដារនីតិសម្បទា ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ការរក្សាសន្តិសុខសណ្ដាប់ធ្នាប់ នៅក្នុងពន្ធនាគារ ក្នុងនោះមានការងារកសិកម្មការ អភិវឌ្ឍន៍ធនធានមនុស្ស និងការអភិវឌ្ឍ ប្រកបដោយភាពទទួលខុសត្រូវខ្ពស់ផងដែរ។ក្រៅពីនេះអង្គភាពពន្ធនាគារមានប៉ុស្តិ៍សុខភាពមួយខ្នង ផ្នែកសុខាភិបាលជាអ្នកទទួលខុសត្រូវ ។អង្គភាពបានយកចិត្តទុកដាក់លើគោលនយោបាយ កំណែទម្រង់ គឺការអប់រំកែប្រែនិងស្ដារនីតិសម្បទា ដល់ជនជាប់ឃុំ ដែលមានការអប់រំផ្លូវចិត្ត រៀនអក្សរសាស្ត្រខ្មែរថ្នាក់ទី ១និងថ្នាក់ទី ២ចំណុចសំខាន់របស់ អង្គភាពពន្ធនាគារ បានយកចិត្តទុកដាក់ធ្វើការបែងចែក ចំណាត់ថ្នាក់សន្តិសុខដែលជាមូលដ្ឋាន សម្រាប់ស្នើសុំបន្ធូរបន្ថយ និងលើកលែងទោស ដល់ទណ្ឌិតស្របតាមនីតិវិធី។អង្គភាពពន្ធនាគារមានរោងជាងបណ្ដុះបណ្ដាលចំនួន ២ខ្នង ដែលមានសកម្មភាពដូចជា រៀនកាត់ដេ រៀនកាត់សក់ រៀនចាក់សំណាញ់ និងបរិក្ខាត្រជាក់ អគ្គិសនី។ល។


លោក លី សារី អភិបាលរងខេត្ត និងលោក លុយ ទីហួរ ព្រះរាជអាជរង នៃអយ្យការអមសាលាដំបូងខេត្ត បានធ្វើការកោតសរសើរ និងវាយតម្លៃចំពោះថ្នាក់ដឹកនាំពន្ធនាគារខេត្ត និងមន្ត្រីក្រោមឱវ៉ាទ ដែលបានធ្វើការខិតខំប្រឹងប្រែងគ្រប់គ្រង ថែរក្សាអ្នកជាប់ឃុំ ក្នុងនោះ បានពិនិត្យ វាយតម្លៃ លើសកម្មភាព អនុវត្តគុណសម្បត្តិ នៃរយៈពេលការជាប់ឃុំរបស់ទណ្ឌិត ហើយវាយតម្លៃ ស្នើសុំបន្ធូរបន្ថយទោស ពី៣ ខែ៦ ដល់ ៩ខែផងដែរ។

លោក លី សារី ក៏បានផ្តាំផ្ញើរដល់ទណ្ឌិតដែលទទួលបានការបន្ធូរបន្ថយទោស ឲ្យធ្វើការផ្សព្វផ្សាយអំពីការបន្ធូរបន្ធយទោសរបស់ខ្លួន ទៅកាន់ទណ្ឌិតផ្សេងៗទៀត ក្នុងគោលដៅឲ្យចូលរួមគោរព អនុវត្ត បទបញ្ជាផ្ទៃក្នុង វិធាននានារបស់ពន្ធនាគារ និងព្យាយាមកែប្រែខ្លួន

ឲ្យក្លាយជាពលរដ្ឋល្អ ដើម្បីត្រៀមចូលមករួមរស់នៅក្នុងសហគមន៍ក្រោយពេលអនុវត្តទោសចប់សព្វគ្រប់៕



















Powered by Blogger.