ប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញជួបជាមួយកម្មករជិត២ម៉ឺននាក់ នៅខេត្តកណ្ដាល

 កណ្ដាល៖ នៅព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញ​ចុះជួប​សំណេះសំណាល​ជា​មួយ​បង​ប្អូ​ន​កម្មករនិយោជិតចំនួន ១៨ ១៩០នាក់ នៅតាមបណ្តារោងចក្រ សហគ្រាស ដែល​មាន​មូលដ្ឋាន​ក្នុង​ស្រុកកណ្តាលស្ទឹង និងក្រុងតាខ្មៅ ខេត្តកណ្តាល។

*ប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖

-សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ ការចុះជួបសំណេះសំណាលផ្ទាល់ជាមួយកម្មករ និយោជិត គឺដើម្បីស្វែង យល់ពីសុខទុក្ខរបស់កម្មករ និយោជិត និងផ្សព្វផ្សាយពីគោលនយោបាយរបស់រដ្ឋាភិបាល ដើម្បីបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ ឱ្យចំទិសដៅ និងជាក់ស្ដែងនិយម។

-សម្ដេចធិបតី៖ ការរៀបចំផែនការរបស់រដ្ឋាភិបាល គឺចុះស្រាវជ្រាវនៅគ្រប់តំបន់ គ្រប់ផ្នែក គ្រប់ភាគីពាក់ព័ន្ធ ដើម្បីដាក់ចេញនូវគោលនយោបាយឱ្យចំទិសដៅ និងជាក់ស្ដែងនិយម។

-សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ រាជរដ្ឋាភិបាលបានកំណត់គោលដៅឆ្នាំ២០៥០ កម្ពុជាក្លាយជាប្រទេសរីកចម្រើន។

-សម្ដេចធិបតី៖ គោលដៅរបស់រាជរដ្ឋាភិបាល គឺដើម្បីជាតិនិងប្រជាជនកម្ពុជា ដែលជា អ្នកកំណត់ជោគវាសនាប្រទេស។

-សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ប្រជាពលរដ្ឋគឺជាជោគវាសនារបស់ប្រទេស ដូច្នេះរាជរដ្ឋាភិបាលគ្មានអ្វីក្រៅពីធ្វើឲ្យបងប្អូនប្រជាពលរដ្ឋរីកចម្រើន និងមានបាននោះទេ ខណៈរយៈពេលពីរខែ ដែលសម្តេចធ្វើ ជានាយករដ្ឋមន្រ្តីនេះ គឺបានដាក់ចេញនូវគោល​នយោបាយ​ច្បាស់លាស់​ដើម្បីជាប្រទីពដឹកនាំប្រទេសឲ្យកាន់តែរីកចម្រើនបន្ថែមទៀតនោះ។

-សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ ប្រទេសយើងខ្លាំងទាល់តែប្រជាជនរស់រវើក មានសមត្ថភាព និងមាន សុខភាពរឹងមាំ។

-សម្ដេចធិបតី៖ ការយល់យោគនាំឱ្យខ្មែរខ្លាំង នយោបាយឈ្នះ ឈ្នះ អនុវត្តបានជោគជ័យ គឺដោយសារការយល់យោគនេះឯង។

-សម្តេចធិបតី ហ៊ុន ម៉ាណែត ចំអកឲ្យក្រុមអ្នកវិភាគមួយក្តាប់តូច ដែលរិះគន់ដល់ការកាន់តំណែងរបស់សម្តេចរយៈពេល២ខែមកនេះថា មិនបានធ្វើអ្វីសោះគិតតែពីដើរនិយាយ ដោយការលើកឡើងរបស់ជនអគតិទាំងនោះ ត្រូវបានសម្តេចធិបតី ឆ្លើយតបទៅវិញថា ការដើរនិយាយរបស់សម្តេចនេះ​គឺជាការផ្សព្វផ្សាយអំពីគោលនយោបាយច្បាស់លាស់របស់រាជរដ្ឋាភិបាល បន្ទាប់មកគឺអនុវត្តជាក់ស្តែងតែម្តង ដើម្បីផលប្រយោជន៍ប្រជាជន និងប្រទេសជាតិ មិនចេះតែនឹកឃើញ និង​ឆក់កណ្ដៀត​តាម​អារម្មណ៍​ដូចអ្នកអង្គុយរិះគន់នោះទេ។

-សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ ប្រទេសជាតិប្រៀបដូចភោជនីយដ្ឋាន ឬ ហាងមួយដែរ ដើម្បីជោគជ័យ ត្រូវមានអតិថិជនច្រើន មានចំណូលច្រើន និងពង្រីកសាខាទៅកាន់តំបន់ផ្សេងៗ ដើម្បីជោគជ័យទាំងនេះ គឺត្រូវមានសុខសុវត្ថិភាព មានផាសុកភាព ការធ្វើដំណើរងាយស្រួល បរិស្ថានរស់នៅ និងការបំពេញការងារស្រួល ព្រមទាំងពលរដ្ឋមានភាពរួសរាយរាក់ទាក់ មានសុខភាពល្អ មានជំនាញវិជ្ជាជីវៈ មានសមត្ថភាពគ្រប់គ្រាន់បំពេញគ្រប់តម្រូវការ។

-សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ ដើម្បីប្រជាពលរដ្ឋរឹងមាំ គឺរាជរដ្ឋាភិបាលដាក់ចេញនូវយុទ្ធសាស្ត្រ បង្រៀនពលរដ្ឋឱ្យចេះស្ទូចត្រី តាមរយៈការដាក់ចេញនូវវិធីសាស្ត្របណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ពិតប្រាកដជូនប្រជាពលរដ្ឋ ដើម្បីបានប្រកបការងារផ្សេងៗ ចិញ្ចឹមជីវិត និងធ្វើឱ្យជីវភាពគ្រួសារកាន់ តែប្រសើរ។

-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ជំរុញឱ្យផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពី កម្មវិធីបណ្ដុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារកីក្រ និងគ្រួសារងាយរង​ហានិភ័យ​នៅទូទាំងប្រទេសចំនួនប្រមាណ ១.៥ លាននាក់ នៅតាមបណ្ដាខេត្ត ដើម្បីឱ្យយុវជនគោលដៅបានចូលមកសិក្សាលើជំនាញនេះ។

-សម្ដេចធិបតីនាយករដ្ឋមន្ត្រី ស្នើឱ្យរៀបចំចុះឈ្មោះពលរដ្ឋ ដែលចង់រៀនជំនាញវិជ្ជាជីវៈនានា ឱ្យកាន់ តែងាយស្រួល និងត្រូវដកចេញនូវនីតិវិធីដែលស្មុគស្មាញចោល។

-សម្តេចធិបតី ហ៊ុន ម៉ាណែត បន្តជំរុញឱ្យសម្របសម្រួលជាមួយភាគីពាក់ព័ន្ធអនុញ្ញាតឱ្យកម្មករ​និយោជិត​អាចចូលរៀនជំនាញវិជ្ជាជីវៈលើ កម្មវិធីបណ្ដុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់​យុវជនមកពីគ្រួសារកីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេសចំនួនប្រមាណ ១.៥ លាននាក់ ដល់កម្មករនិយោជិតផងដែរ​ ដើម្បីបង្កើនផលិតភាព ប្រសិទ្ធភាព ការងារនៅកន្លែង​ការងារ ដោយត្រូវរៀបចំវគ្គបណ្តុះបណ្តាលនៅវេនពេលយប់ ឬចុងសប្ដាហ៍។

-សម្ដេចធិបតីនាយករដ្ឋមន្ត្រី ស្នើឱ្យរៀបចំវគ្គបណ្ដុះបណ្ដាលជូនពលរដ្ឋឱ្យកាន់តែច្រើន ទាំងវគ្គបណ្ដុះ បណ្ដាលពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ, វគ្គថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ និងវគ្គបណ្ដុះបណ្ដាលពេលយប់ជាដើម។

-សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា កម្មវិធីបណ្ដុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារកីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេសចំនួនប្រមាណ ១.៥ លាននាក់នេះ គឺបានផ្ដោតសំខាន់លើការបណ្ដុះបណ្ដាលលើវិស័យសំខាន់ៗចំនួន ១០ ក្នុងនោះមានមុខជំនាញចំនួន ៣៨ មុខជំនាញ។

-សម្ដេចធិបតីនាយករដ្ឋមន្ត្រី បញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ដែលគ្រោងនឹងដំណើរការ ជាផ្លូវការនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខ គឺផ្ដោតលើវិស័យចំនួន ១០ ដែលក្នុងនោះមានជំ នាញចំនួន ៣៨ មុខ។

-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានណែនាំទៅអ្នកនយោបាយចាស់វស្សានៅក្រៅប្រទេសមួយរូបដែលបន្តរកវិធីរិះគន់លើសញ្ញាបត្រថ្នាក់បណ្ឌិតរបស់សម្ដេច ដោយគ្រាន់តែយកសម្អាងពីអ្នកសារព័ត៌មានបរទេសមួយរូបដែលទៅសុំនិក្ខេបបទរបស់សម្ដេចមិនបាននោះ គឺជាការមិយល់ពីអ្វីដែលជាការសិក្សាថ្នាក់បណ្ឌិតរបស់សម្ដេចនោះទេ។

-សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ និក្ខេបបទបណ្ឌិតដែលខ្ញុំបានសរសេរកាលពីជាង ២០ ឆ្នាំមុនដែលផ្ដោត លើសហគ្រាសធុនតូច និងមធ្យម ដែលស្រាវជ្រាវពីបទពិសោធន៍របស់ប្រទេសនានាជិត ១០០ ប្រទេ សនោះ គឺត្រូវនឹងបរិបទសង្គមបច្ចុប្បន្ន និងត្រូវគ្រប់ប្រទេសកំពុងអភិវឌ្ឍ។

-សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ គោលដៅរបស់រាជរដ្ឋាភិបាលលើការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ គឺ ផ្ដោតជាសំខាន់លើការរៀនចប់ចេះ មានការងារធ្វើ និងចំគោលដៅ។

-សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនៅពេលខាងមុខ គឺផ្ដោតទាំងលើជំ នាញសម្រាប់បំពេញការងារផង និងឥរិយាបថនៅក្នុងការបំពេញការងារផងដែរ។

-សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យពិនិត្យលើការបណ្ដុះបណ្ដាលជំនាញដល់យុវជនចំនួន ១,៥ លាននាក់នាពេលខាងមុខ គឺត្រូវផ្ដោតលើការអនុវត្តឱ្យច្រើនជាងទ្រឹស្ដី និងចៀសវាងសិស្ស អវត្តមានច្រើន ដើម្បីចៀសឱ្យផុតការចេញសញ្ញាបត្រសេះហោះដល់សិស្ស។

-សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តដល់វិស័យឯកជនឱ្យចូលរួម ក្នុងកម្មវិធីបណ្ដុះបណ្តាលជំនាញ បច្ចេកទេសវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារកីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេសចំនួនប្រមាណ ១.៥ លាននាក់ ដែលរាជរដ្ឋាភិបាលកំពុងរៀបចំដាក់ចេញនាពេលខាងមុខ តាមរយៈការផ្ដល់ទីតាំងហាត់ការផ្ទាល់ និងការបណ្ដុះបណ្ដាលជំនាញដោយផ្ទាល់នៅតាមក្រុមហ៊ុន ឬរោងចក្រនានាតែម្ដង។

-សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ ខេត្តកណ្ដាល បានបាត់ទឹកដីបន្តិចម្ដងៗ ចូលទៅរាជធានីភ្នំពេញ ដោយ សារការរីកចម្រើន។

-សម្ដេចធិបតី នាយករដ្ឋមន្ត្រី៖ នៅលើពិភពលោកមានប្រទេសរាប់រយ ដែលត្រូវប្រកួតប្រជែងជាមួយកម្ពុជា ហេតុនេះរាជរដ្ឋាភិបាលត្រូវដាក់ចេញនូវគោលនយោបាយច្បាស់លាស់ ដើម្បីទាក់ទាញវិនិយោគមកកម្ពុជា។

Powered by Blogger.