ឯកឧត្តមរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងស្តីពីការគ្រប់គ្រងរដ្ឋបាលសាធារណៈនៅថ្នាក់ក្រោមជាតិ និងការត្រៀមរៀបចំសកម្មភាពសម្រាប់ការអនុវត្តការងារកែទម្រង់របស់រាជរដ្ឋាភិបាល

 


ឯកឧត្តមរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងស្តីពីការគ្រប់គ្រងរដ្ឋបាលសាធារណៈនៅថ្នាក់ក្រោមជាតិ និងការត្រៀមរៀបចំសកម្មភាពសម្រាប់ការអនុវត្តការងារកែទម្រង់របស់រាជរដ្ឋាភិបាល

នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣នេះ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រសួងស្តីពីការគ្រប់គ្រងរដ្ឋបាលសាធារណៈ នៅថ្នាក់ក្រោមជាតិ និងការត្រៀមរៀបចំសកម្មភាព សម្រាប់ការអនុវត្តការងារកែទម្រង់របស់រាជរដ្ឋាភិបាល នៅសហសាលសិក្សានៃសាលាភូមិន្ទរដ្ឋបាល។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួង លោក លោកស្រី ជាប្រធានមន្ទីររាជធានី-ខេត្ត ព្រមទាំងមន្ត្រីជំនាញ សរុបប្រមាណចំនួន១៤០នាក់។ 


Powered by Blogger.