ក្រសួងមហាផ្ទៃអគ្គនាយកដ្ឋានធនធានមនុស្សបានចេញសេចក្តីប្រកាសហើយ ទាក់ទិនទៅនឹងរឿងមន្ត្រី សូមបងប្អូនជ្រាបជាព័ត៌មាន

ផ្សាយចេញនៅថ្ងៃទី 20 ខែតុលាឆ្នាំ 2023យោងឯកសារលេខ ២១១ លស រាជធានីភ្នំពេញចុះថ្ងៃទី 10 ខែតុលាឆ្នាំ 2023 របស់អគ្គនាយកដ្ឋានធនធានមនុស្ស គោរពជូន ឯកឧត្តមនាយឧត្តមសេនីយ៏ អគ្គស្នងការនគរបាលជាតិកម្មវត្ថុ- សំណើសុំធ្វើស្វ័យរបាយការណ៍ស្តីពីការរាប់ចំនួនក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា។

 យោង មតិណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាល -ពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣។

 តបតាមកម្មវត្ថុនិងយោងខាងលើ ខ្ញុំសូមជម្រាបជូន ឯកឧត្ដមនាយឧត្ដមសេនីយ៍ ជ្រាបថា ក្រសួង មហាផ្ទៃ បានដាក់ចេញនូវសេចក្ដីណែនាំនិងវិធានការជាបន្តបន្ទាប់ ក្នុងការធ្វើកំណែទម្រង់ ពង្រឹងអភិបាលកិច្ចល្អ និងលើកកម្ពស់គុណភាពស្ថាប័ន ដើម្បីអភិវឌ្ឍមន្ត្រីនគរបាលជាតិ ឱ្យក្លាយទៅជាកងឯកភាពរៀបរយ ប្រកបដោយ សមត្ថភាពវិជ្ជាជីវៈ មានវិន័យល្អ គុណធម៌ល្អ សំដៅបង្កើនប្រសិទ្ធភាពគ្រប់គ្រង បញ្ហាដឹកនាំ និងការបំពេញភារកិច្ច ឱ្យទទួលបានជោគជ័យ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។ ក្នុងន័យនេះ អគ្គនាយកដ្ឋានធនធានមនុស្ស ស្នើសុំ ឯកឧត្តម សហការផ្ដល់ស្វ័យរបាយការណ៍ស្តីពីការរាប់ចំនួនក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា ដោយភ្ជាប់មកជាមួយនូវគំរូបញ្ជី ដូចខាងក្រោម៖

១. បញ្ជីរាយនាមមន្ត្រីនគរបាលជាតិស្របតាមលំដាប់រចនាសម្ព័ន្ធ(ឧបសម្ព័ន្ធទី១)

២. បញ្ជីរាយនាមមន្ត្រីនគរបាលជាតិអវត្តមានរយៈពេលយូរស្ថិតក្នុងស្ថានភាពត្រូវស្នើកាត់បន្ថយចេញ ពីក្របខ័ណ្ឌ(ឧបសម្ព័ន្ធទី២)

 ៣.បញ្ជីរាយនាមមន្ត្រីនគរបាលជាតិដល់អាយុចូលនិវត្តន៍នៅបម្រើការងារ(ឧបសម្ព័ន្ធទី៣)

 ៤. បញ្ជីរាយនាមមន្ត្រីនគរបាលជាតិដល់អាយុចូលនិវត្តន៍ ដោយមានអន្តរាគមន៍សុំនៅបម្រើការងារ (ឧបសម្ព័ន្ធទី៤)

ដើម្បីអគ្គនាយកដ្ឋានធនធានមនុស្សមានមូលដ្ឋានបូកសរុបគោរពរាយការណ៍ជូន ឯកឧត្តមរភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជ្រាបនិងមានមតិដឹកនាំដ៏ខ្ពង់ខ្ពស់។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូម ឯកឧត្តមនាយឧត្តមសេនីយ៍ ជំរុញប្រធានអង្គភាពនិង ស្នងការនៃស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ធ្វើស្វ័យរបាយការណ៍ស្តីពីការរាប់ចំនួនក្របខ័ណ្ឌមន្ត្រីនគរបាល ជាតិកម្ពុជា រួចផ្ញើមកអគ្គនាយកដ្ឋានធនធានមនុស្សឱ្យបានមុនថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ហត្ថលេខានិងត្រា នាយឧត្តមសេនីយ៍សាស្ត្រាចារ្យសេង ផល្លី។

Powered by Blogger.