លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានដាក់ចេញនូវគោលការណ៍ដល់ ១៤ចំណុច ជូនថ្នាក់ដឹកនាំទាំងអស់គ្រប់អង្គភាព យកទៅអនុវត្តនិងផ្សព្វផ្សាយដល់កងកម្លាំងបន្

 លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានដាក់ចេញនូវគោលការណ៍ដល់ ថ្នាក់ដឹកនាំទាំងអស់គ្រប់អង្គភាព យកទៅអនុវត្តនិងផ្សព្វផ្សាយដល់កងកម្លាំងបន្ត៖


១-ត្រូវពង្រឹងការគ្រប់គ្រងកម្លាំង និងបញ្ជីវត្តមាន។
២-ត្រូវពង្រឹងការគោរពវិន័យ០០៦ គោរពច្បាប់។
៣-ត្រូវពង្រឹងការងារបំពេញភារកិច្ច ម៉ោងពេលធ្វើការ ។
៤-ការងារប្រចាំបញ្ជា យាមល្បាត ការគ្រប់គ្រងទូរស័ព្ទប្រចាំបញ្ជា ។
៥-ការទទួលខុសត្រូវរបស់កម្លាំង ក្នុងពេលបំពេញការងារ និងការពាររក្សាសន្តិសុខ ។
៦-គ្រប់បណ្តឹងត្រូវតែអនុវត្តន៍ ជូនពលរដ្ឋឲ្យបានទាន់ពេលវេលា ។
៧-គ្រប់វេនយាមត្រូវត្រៀមកម្លាំង សម្រាប់បញ្ជាដឹកនាំនិងត្រៀមអន្តរាគមន៍ ។
៨-ផ្សព្វផ្សាយដល់កងកម្លាំងដែលទើបផ្ទេរមកថ្មី ត្រូវស្នើសុំចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នា ។
៩-ត្រូវបង្ការ បង្ក្រាប ទប់ស្កាត់ រាល់បទល្មើសព្រហ្មទណ្ឌ និង ក្មេងទំនើង ។
១០-ត្រូវមានក្រមសីលធម៌ វិជ្ជាជីវ: ពេលបំពេញការងារ ។
១១-ពង្រឹងការទប់ស្កាត់ការស្នាក់នៅខុសច្បាប់ របស់ជនបរទេស (ការប្រែប្រួល) ដោយផ្អែកលើយន្តការច្បាប់ ។
១២-ពង្រឹងការទប់ស្កាត់បទល្មើសជួញដូរមនុស្ស និងផ្លូវភេទគ្រប់ទំរង់ ។
១៣-ពង្រឹងការត្រួតពិនិត្យ ការផ្តល់សេវាសៀវភៅស្នាក់នៅ អត្តសញ្ញាណប័ណ្ណ ។
១៤-ពង្រឹងទប់ស្កាត់បទល្មើសគ្រឿងញៀន និងបារីអេឡិចត្រូនិច ។

ថ្លែងក្នុងកិច្ចប្រជុំស្តីពីការពង្រឹងការងារប្រតិបត្តិការអនុត្តន៍ជំនាញតាមអង្គភាពចំណុះស្នងការដ្ឋាន ។ កិច្ចប្រជុំនេះធ្វើឡើង ក្នុងគោលបំណងពង្រឹងការងារប្រតិបត្តិការជំនាញ និងជម្រុញដល់លោក លោកស្រី ថ្នាក់ដឹកនាំគណ:ស្នងការ ដើម្បីកសាង-ផែនការសកម្មភាពឆ្នាំ២០២៤, ផែនការយុទ្ធសាស្ត្រ ធ្វើយ៉ាងណាឲ្យស្របភូមិសាស្រ្ត ប្រជាពលរដ្ឋ បទល្មើស និង បច្ចេកវិទ្យា, រៀបចំរចនាសម្ព័ន្ធ, ក្រុមការងារប្រឆាំងការសម្អាតប្រាក់, ប្រឆាំងភេរវកម្មតាម Online និងរៀបចំធនធាន មនុស្សដើម្បីឆ្លើយតប។


Powered by Blogger.