ក្រសួងមុខងារសាធារណៈ សូមអរគុណបងប្អូន សិស្ស និស្សិត និងសាធារណជនជាច្រើន


 ក្រសួងមុខងារសាធារណៈ សូមអរគុណបងប្អូន សិស្ស និស្សិត និងសាធារណជនជាច្រើន ដែលបានចូលទស្សនា និងសាកសួរព័ត៌មានយ៉ាងផុសផុល នៅស្តង់ព័ត៌មានរបស់ក្រសួងមុខងារសាធារណៈនៅក្នុង«ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៣» ដើម្បីឈ្វេងយល់អំពីតួនាទី និងភារកិច្ចមន្ត្រីរាជការស៊ីវិល ឬព័ត៌មានដើម្បីក្លាយខ្លួនជាមន្ត្រីរាជការស៊ីវិល។

ជាការកត់សម្គាល់ បានឱ្យឃើញថា រយៈពេល២ថ្ងៃដែលក្រសួងមុខងារសាធារណៈ បានចូលរួម មានសាធារណជនជាច្រើនពាន់នាក់បានបង្ហាញពីការចាប់អារម្មណ៍ មកលើភាពជាមន្ត្រីរាជការស៊ីវិល តាមរយៈការសួរសំណួរ ការទទួលយកខិតប័ណ្ណ និងឯកសារនានាជាពុទ្ធិសម្រាប់សិក្សាបន្ថែម។ 

ក្រសួងមុខងារសាធារណៈសូមយកឱកាសនេះ ថ្លែងអំណរគុណដល់ទីភ្នាក់ងារជាតិ មុខរបរ និងការងារ (NEA) និងដៃគូសហការពាក់ព័ន្ធនានា ដែលបានរៀបចំវេទិកាដ៏មានសារៈសំខាន់នេះសម្រាប់សាធារណជន ក៏ដូចជាបានផ្តល់ឱកាសដល់ក្រសួងមុខងារសាធារណៈមានវត្តមានជាមួយគ្នា៕Powered by Blogger.