អាជ្ញាធរជាតិ ទទួលបន្ទុកកិច្ចការព្រំដែន ប្រកាសថា ព្រែកកំពង់ស្នាយ នៅខេត្តស្វាយរៀង មិនបានបាត់បង់ទៅខាងវៀតណាមទេ
ភ្នំពេញ៖ លេខាធិការដ្ឋានអចិន្ត្រៃយ៍នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន បានប្រកាសបំភ្លឺ និងបញ្ជាក់សាធារណជនជាតិ-អន្តរជាតិ និងជនរួមជាតិថា ព្រែកកំពង់ស្នាយ ស្ថិតក្នុងស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង មិនបានបាត់បង់ទៅខាងវៀតណាម ក្រោយបោះបង្គោលកំណត់ព្រំដែននោះទេ។
សេចក្តីប្រកាស បានបញ្ជាក់ថា ទោះបីជាបង្គោលព្រំដែន ចំនួន ៣ ( បង្គោលព្រំដែនបំពេញបន្ថែម លេខ ២២៩/១១ (១) បង្គោលលេខ ២២៩/១១ (២) និង២២៩/១១ (៣) ) ត្រូវបានបោះនៅលើច្រាំងព្រែក នៃភាគីទាំងពីរ កម្ពុជា-វៀតណាមក៏ដោយ ក៏ខ្សែបន្ទាត់ព្រំដែន ដើរតាមពាក់កណ្តាលព្រែកកំពង់ស្នាយដដែល។ ពោលគឺប្រជាពលរដ្ឋ រស់នៅតាមបណ្តោយព្រែក មានសិទ្ធិពេញលេញក្នុងការប្រើប្រាស់ទឹក ការធ្វើនាវាចរណ៍ និងការនេសាទ ជាដើម។ល៕
Post a Comment