កិច្ចប្រជុំណែនាំការបំពេញទម្រង់របាយការណ៍របស់ ឃុំ-សង្កាត់ ក្រុង-ស្រុក ក្នុងការអនុវត្តការងារ «កំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការដើម្បីចូលរួមសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០»
កិច្ចប្រជុំណែនាំការបំពេញទម្រង់របាយការណ៍របស់ ឃុំ-សង្កាត់ ក្រុង-ស្រុក ក្នុងការអនុវត្តការងារ «កំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការដើម្បីចូលរួមសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០»
នៅព្រឹកថ្ងៃពុធ ១៤ រោច ខែពិសាខ ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ លោក នួន សារ៉ន អភិបាលរង នៃគណៈអភិបាលខេត្ត បានអញ្ជើញ ដឹកនាំកិច្ចប្រជុំណែនាំការបំពេញទម្រង់របាយការណ៍របស់ ឃុំ-សង្កាត់ ក្រុង-ស្រុក ក្នុងការអនុវត្តការងារ «កំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការដើម្បីចូលរួមសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០»ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រីនាយករង រដ្ឋបាលសាលាខេត្ត នាយក នាយកាទីចាត់ការអង្គភាព ចំណុះរដ្ឋបាលសាលាខេត្ត អភិបាល អភិបាលរង ក្រុង-ស្រុក ប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរឃុំ-សង្កាត់ និងមន្ត្រីជំនាញពាក់ព័ន្ធ កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលាប្រជុំ អគារ គ រដ្ឋបាលខេត្ត។
Post a Comment