ជនសង្ស័យ៤នាក់កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ ធ្វេីការឃាត់ខ្លួនដោយត្រួតពិនិត្យមានថ្នាំញៀន៧កញ្ចប់


ភ្នំពេញ ដោយមានការបញ្ជាដឹកនាំពីលោកវរសេនីយ៍ឯក អ៊ុក  បូនីន អធិការនគរបាលខណ្ឌមានជ័យអោយកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ បានធ្វេីការល្បាតយកចិត្តទុកដាក់ខ្ពស់ការពារសណ្តាប់ធា្នប់សន្តិសុខក្នុងមូលដ្ឋានអោយបានល្អប្រសេី ហេីយនៅថ្ងៃទី៦ខែតុលាឆ្នាំ២០២៣ម៉ោង៤.៣០នាទីទៀបភ្លឺ កម្លាំងប៉ុស្តិ៍ស្ទឹងមានជ័យទី៣ធ្វេីការឃាត់ខ្លួនជនសង្ស័យ៤នាក់ ក្រោយពីបានឆែករកឃើញរក្សាទុកនៅសារធាតុញៀនដោយខុសច្បាប់ ចំនួន៧កញ្ចប់។ 

ជនសង្ស័យទី១  មានឈ្មោះ ចា ពៅ ភេទប្រុសអាយុ៣៧ឆ្នាំ

មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិ៥សង្កាត់ផ្សារដេីមថ្កូវខណ្ឌចំការមន រាជធានីភ្នំពេញ ជនសង្ស័យទី២ ឈ្មោះឈិន ចាន់ដារ៉ាវី ភេទប្រុសអាយុ៣៥ឆ្នាំមុខរបរមិនពិត ប្រាកដស្នាក់នៅផ្ទះជួលភូមិ៥សង្កាត់ផ្សារដេីមថ្កូវខណ្ឌចំការមនរាជធានីភ្នំពេញ ជនសង្ស័យទី៣ឈ្មោះ បាន ទីទីភេទប្រុសអាយុ៣១ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់ផ្ទះជួលភូមិ៥សង្កាត់ផ្សារដេីមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ 

ជនសង្ស័យទី៤ឈ្មោះ យិន គឹមហ៊ួរ ភេទប្រុសអាយុ៣៦ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់ផ្ទះជួលភូមិ៥សង្កាត់ផ្សារដេីមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។ 

បើតាសម្ដីលោកវីរៈសេនីយ៍ត្រី  ឯម ភារីនាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣បានប្រាប់ឲ្យដឹងថា នៅមុនពេលកេីតហេតុលោកបានបញ្ជាឲ្យកម្លាំងប៉ុស្តិ៍បានជិះម៉ូតូល្បាតក្នុងភូមិសាស្ត្រ ស្រាប់តែមកដល់ណុចផ្លូវបេតុងទៅបរីសូនីក៏បានឃើញជនសង្ស័យ៤នាក់ខាងលេីកំពង់តែអង្គុយនិយាយគ្នានិងមានម៉ូត២គ្រឿង  ដោយមានការសង្ស័យសមត្ថកិច្ចក៏បានឃាត់ខ្លួនត្រួតពិនិត្យឆែកឆេររកឃើញក្រាមពណ៍សថ្លាចំនួន៧កញ្ចប់ធំ១តូច៦ ដែលជនសង្ស័យលាក់ទុកក្នុងកូនកាបូបជាប់និងសោរម៉ូតូរួចសមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យយកមកធ្វើការសាកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣តែម្តង។

ក្រោយពីធ្វើការសាកសួររួចជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋរដ្ឋបាលស្ទឹងមានជ័យទី៣កសាងសុំរឿងបញ្ជួនមកកាន់អធិការរដ្ឋានខណ្ឌមានជ័យដើម្បីចាត់ការតាមនីតិវិធីច្បាប់។



Powered by Blogger.