កាស៊ីណូ សុខ គឹមម៉េង ច្រកព្រំដែនទ្វេភាគី តន់ហន់ កម្ពុជា~វៀតណាម បើកដៃអោយពលរដ្ឋខ្មែរនិងជនជាតិវៀតណាខ្លះមានលិខិតឆ្លងដែន ខ្លះអត់លិខិត ឆ្លងដែនចេញចូលមកលេងល្បែងស៊ីសងដោយ សេរីយ៉ាងគគ្រឹកគគ្រេងសូមគណ:មេបញ្ជាការឯកភាពខេត្ត ចុះអធិការកិច្ច វគ្គ១

 

ខេត្តកំពត ៖ ប្រភពពីប្រជាពលរដ្ឋរស់នៅ​ភូមិ​ព្រែក​ក្រើស ឃុំ​ព្រែក​ក្រើស ស្រុក​កំពង់ត្រាច បាន​បញ្ជាក់ ឲ្យដឹងថា កាស៊ីណូ សុខ គីមម៉េង បើ​កដំណើរការអោយក្រុមញៀនល្បែងពលរដ្ឋ​ខ្មែរ និងជនជាតិវៀតណាមខ្លះមានលិខិតឆ្លងដែន  ខ្លះអត់លិខិត ឆ្លងដែន ចេញចូលមកលេងល្បែងស៊ីសងជល់មាន់ បៀ​រ អាប៉ោង និងល្បែង​ជាច្រើនប្រភេទទៀត ដោយ សេរីយ៉ាង​គគ្រឹកគគ្រេងនៅ​កាស៊ីណូ សុខ គឹមម៉េង ច្រកព្រំដែនទ្វេភាគី តន់​ហន់ តាមតែ​អំពើ​ចិត្ត​

​មជ្ឃដ្ឋាន​ខាងក្រៅ បាន​រិះគន់​ទៅលើអាជ្ញាធរ​និង​សមត្ថកិច្ចមូលដ្ឋានដូច្នេះថាបាន​ត្រឹម រក្សា​ភាព​ស្ងៀម ស្ងាត់ មិនទាន់ឃើញចាត់កម្លាំងចុះទប់ស្កាត់និងបង្ក្រាប​នៅឡើយទេ!បើទោះបីសារព័ត៌មានក្នុងស្រុក​ជា​ច្រើន​អង្គភាពបានផ្សព្វផ្សាយព្រោងព្រាតនូវភាពមិនប្រក្រតីនៃកាស៊ីណូ សុខ គឹមម៉េង ដែលបើកអោយពលរដ្ឋខ្មែរនិងជនជាតិវៀតណាមខ្លះមានលិខិតឆ្លងដែន  ខ្លះអត់លិខិត ឆ្លងដែនចេញចូលមកលេងល្បែងស៊ីសងយ៉ាងគគ្រឹកគគ្រេងយ៉ាងណាក៍នៅតែរក្សាភាពស្ងៀមស្ងាត់ផងដែរ

​ប្រភពពីអ្នកញៀនល្បែងដែលធ្លាប់ចេញចូលលេង​ល្បែងស៊ីសង​ខុសច្បាប់ដែលជ្រក​ក្នុង​កាស៊ីណូ លោក សុខ ចាយ ហៅ សុខ គីមម៉េង នៅ​ច្រក​ព្រំដែន​ទ្វេភាគី តន់​ហន់ កម្ពុជា​-​វៀតណាម ស្ថិតនៅក្នុងភូមិ ព្រែក​ក្រើស ឃុំ​ព្រែក​ក្រើស ស្រុក​កំពង់ត្រាច ខេត្ត​កំពត ផ្ទុយ​ពី.​ស ជ​.ណ .​ក្រសួងស្ថាប័នពាក់ព័ន្ធក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាពិសេសរាជរដ្ឋាភិបាល មិន​អនុញ្ញាតអោយពលរដ្ឋខ្មែរ​ចូល​ទៅលេង​ល្បែងនៅក្នុង កាស៊ីណូ នោះឡើយ ដោយឡែក កាស៊ីណូ សុខ ចាយ ហៅ សុខ គឹមម៉េង ច្រកទ្វេភាគីព្រំដែនតន់ហត់ លំហូរពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងជារៀងរាល់ថ្ងៃមិនញញើតអ្វីទាំងអស់ ។​

យោងតាមរូបភាពដែលអង្គភាព អ្នកសារព័ត៌មាន ប្រមូលបាន និងធ្វើការផ្សព្វផ្សាយ អង្គភាព អ្នកសារព័ត៌មានយើងស្នើសុំដល់ឯកឧត្តម  ម៉ៅធន្ទិន អភិបាលខេត្តកំពតនិងជាគណ:មេបញ្ចាការឯកភាពខេត្ត និងនិង ម៉ៅ ចន្ទ័មធុរិទ្ធ ស្នងការខេត្តកំពត មេត្តាចាត់វិធានការ​ក្តៅ​ចំពោះ​ម្ចាស់​ កាស៊ីណូ សុខ​ គីមម៉េងដែលបើកឲ្យ​ពលរដ្ឋ​ខ្មែរ និងជនជាតិវៀតណាម លួចឆ្លងដែនខុសច្បាប់ ដើម្បីទប់ស្កាត់បទល្មើសគ្រប់ប្រភេទ និង យោងគោលនយោបាយភូមិ សង្កាត់មានសមត្ថិភាពទាំង ៧ ចំណុចដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ និងបទបញ្ជាផ្ទៃក្នុង ០០៦ របស់អគ្គស្នងការនគរបាលជាតិ អាចអនុវត្តបានដែរឬទេ?

សូមរំលឹកថា: កាលពីថ្ងៃ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឲ្យអភិបាលទាំង២៥ ខេត្ត/ក្រុង/រាជធានី, តម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ និងកន្លែងចែកចាយ នូវប្រភេទថ្នាំ ដែលមានសារធាតុញៀន ខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។

យោងសារាចរណែនាំស្តីពីការបញ្ជប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ របស់ក្រសួងមហាផ្ទៃលេខ ០៧២សណន ទាំង៥ចំណុច របស់ក្រសួងមហាផ្ទៃនិងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះបុគ្គលណាដែលនៅតែបន្តប្រព្រឹត្តសកម្មភាពខុសច្បាប់ដូចបានណែនាំខាងលើនេះ។ ថ្ងៃពុធ៤កើតខែមិគសិរឆ្នាំរោងឆស័ក ពស២៥៦៨ រាជធានីភ្នំពេញចុះ ថ្ងៃទី០៤ខែធ្នូឆ្នាំ២០២៤ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ហត្ថលេខានិងត្រា អភិសន្តិបណ្ឌិត សសុខា ។

អង្គភាពសារព័ត៌មានយើងស្នើសុំដល់ ឧត្តមសេនីយ៍ឯក សៀង សេន ប្រធានយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្មនិងចុះអធិការកិច្ច ចំពោះទីតាំងខាងលើផងទាន។

មិនតែប៉ុណ្ណោះ អង្គភាពអ្នកសារព័ត៌មានយើង សង្ឃឹមថាលោក ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍សូមមេត្តាចាត់មន្ត្រីជំនាញ ចុះស៊ើបអង្គេត ចំពោះ ទីតាំងមួយកន្លែងនេះដោយក្តីអនុគ្រោះ ។

អង្គភាពអ្នកសារព័ត៌មានយើង ស្នើសុំដល់ឯកឧត្តម អភិសន្តិបណ្ឌិត សសុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ  សូមមេត្តា ចាត់មន្ត្រីជំនាញចុះអធិការកិច្ច ត្រួតពិនិត្យ ក្នុងករណីបង្ក្រាបខាងលើដោយក្តីអនុគ្រោះ។

 យោងបទបញ្ចាលេខ:០១ ចុះនៅថ្ងៃទី១៤ខែកក្តដាឆ្នាំ២០២៥ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ រាជរដ្ឋាភិបាល បានចេញបទបញ្ជាឱ្យបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឱ្យបានម៉ឺងម៉ាត់បំផុត និងប្រសិទ្ធភាពបំផុត ។

អភិបាលរាជធានីខេត្ត ស្នងការរាជធានីខេត្ត មេបញ្ជាការកងរាជអាវុធហត្ថរាជធានីខេត្ត ឬ មន្ត្រី រូបណា មិនអនុវត្តន៍បទបញ្ជា ប្រឈមមុខនឹងការវាយតម្លៃបញ្ចប់មុខតំណែង ។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ

👉https://t.me/+H0S010ecMsIxNjE1

👉https://t.me/chrtvonline

👉@nakreach789 បារមីនាគខ្មៅ

👉 ទំនាក់ទំនងផ្សាយ ពាណិជ្ជកម្ម  តេឡេក្រាម 0766493660

👉ទំនាក់ទំនង ប្រឹក្សាយោបល់ តាមរយៈតេឡេក្រាម 0719022227/Thailand 0633871400 សូមអរគុណ។


















Powered by Blogger.