អធិការខណ្ឌឬស្សីកែវ រងការចោទប្រកាន់ថា អសមត្តិភាពក្នុងការបង្ក្រាប់សង្វៀនល្បែង”ជល់មាន់ និងអាប៉ោងខុសច្បាប់ នៅតំបន់ដែលខ្លួនគ្រប់គ្រង
ផ្សាយចេញនៅថ្ងៃទី២៤ខែមករាឆ្នាំ២០២៤
រាជធានីភ្នំពេញ៖ សង្វៀនល្បែង”ជល់មាន់ និងអាប៉ោងខុសច្បាប់ នៅក្នុងខណ្ឌឫស្សីកែវ បើកលេងយ៉ាងរំភើយ ប្រជាពលរដ្ឋដាក់ការសង្ស័យថា ជាឆ្នាំងបាយ របស់មន្ត្រីប្រចាំតំបន់ ។
ប្រភពវិដេអូពីបងប្អូនអ្នកសារព័ត៍មានកាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤នេះ បានបញ្ជាក់យ៉ាងច្បាស់ថា មានទីតាំងសង្វៀនល្បែងស៊ីសង”ជល់មាន់ និងអាប៉ោង”ខុសច្បាប់ ម្ចាស់តែមួយតែដូរទីតាំងជាច្រើនកន្លែងក្នុងមូលដ្ឋាន ខណ្ឌឬស្សីកែវ រួមមាន(ទី១)នៅភូមិលូសង្កាត់ស្វាយប៉ាកខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ
(ទី២)នៅចំណុចកុងស៊ីកាប់ជ្រូក ស្ថិតនៅភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ (ទី៣)នៅម្តុំរោងចិញ្ចឹមទា ក្រោយវត្តទួល សង្កាត់គីឡូម៉ែត្រលេខ៦
(ទី៤)នៅក្រោយផ្សារសាមគ្គី ស្ថិតនៅភូមិសាមគ្គី សង្កាត់ឬស្សីកែវ ទីតាំងទាំងនេះស្ថិតក្នុងទឹកដីខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នៅតែបន្តដំណើរការយ៉ាងពេញបន្ទុក ចំណែកអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងមូលដ្ឋានខណ្ឌឬស្សីកែវ មិនចុះអនុវត្តទប់ស្កាត់ ឬក៏ត្រូវថ្នាំសណ្តំ ភ្លេចតួនាទីក្នុងនាមជាមន្ត្រី ដែលបំរើប្រជាពលរដ្ឋ ល្មើសគោលនយោបាយភូមិសង្គាត់មានសុវត្តិភាពទាំង៧ចំនុចល្មើសនិងបទបញ្ចាផ្ទៃក្នុង០០៦របស់អគ្គស្នងការនគរបាលជាតិ តើក្រសួងមហាផ្ទៃ ចាត់វិធានការយ៉ាងណាវិញ?។
លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការ ខណ្ឌឫស្សីកែវ អសមត្តិភាពក្នុងការគ្រប់គ្រង ដែនសមត្តកិច្ចរបស់ខ្លួន ឬមួយកំពុងត្រូវថ្នាំសណ្តំ ?
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញ ចាត់វិធានការយ៉ាងណា? ចំពោះមន្ត្រីក្រោមឱវាទរបស់ខ្លួន ដែលធ្វើការឆក់ល្វែង បណ្តែតបណ្តោយ អោយមានបទល្មើសនៅតំបន់ដែលខ្លួនគ្រប់គ្រង នេះគ្រាន់តែជា ពួកក្រុមដែលញៀនល្បែងតែប៉ុណ្ណោះ ក៏អាចបង្កជាតំបន់អសន្តិសុខបានដែល ។ល។
ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិលសង្ឃឹមថា ឯកឧត្តម អភិសន្តិបណ្ឌិតស សុខាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងចាត់មន្ត្រីជំនាញ ចុះស៊ើបអង្កេត នៅក្នុងករណីនេះ ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំ ការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគរាជ
Post a Comment